មូលហេតុ៤យ៉ាង!! ដែលបណ្តាលឲ្យមានស្នាមជាំដោយមិនដឹងខ្លួន

ស្នាមជាំកើតឡើងនៅពេលដែលឈាមជាប់នៅក្រោមស្បែក ជាធម្មតាដោយសារតែការប៉ះទង្គិចដូចជាបុក ឬដួលវត្ថុអ្វីមួយមកលើស្បែកដែលវាអាចបំផ្លាញសរសៃឈាមតូចៗរបស់អ្នក។ ម៉្យាងវិញទៀតប្រសិនបើការប៉ះទង្គិចនោះមានលក្ខណៈធ្ងន់វានឹងអាចមានស្នាមជាំខ្លាំង ហើយវាត្រូវការរយៈពេលយូរដើម្បីជាសះស្បើយ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ហេតុអ្វីបានជាមានស្នាមជាំលេចចេញមកនៅលើដៃ ភ្លៅ ឬកំភន់ជើងជាដើម ដោយអ្នកពុំបានប៉ះទង្គិចជាមួយនឹងវត្ថុអ្វីទាល់តែសោះ។

តោះ!! មកស្វែងយល់មូលហេតុ៤យ៉ាង ដូចដែលបានរៀបរាប់ខាងក្រោមនេះទាំងអស់គ្នា

១. កង្វះវីតាមីន

ស្នាមជាំដែលកើតឡើងដោយឯកឯង គឺបង្ហាញថាអ្នកខ្វះវីតាមីនកា និងវីតាមីនសេ។ ជាការពិតណាស់ពពួកវីតាមីនទាំងនេះវាមានតួនាទីសំខាន់សម្រាប់សុខភាពរាងកាយ ដែលអ្នកចាំបាច់ត្រូវផ្តល់ឲ្យរាងកាយតាមរយៈការបរិភោគអាហារដែលសម្បូរដោយវីតាមីនដូចជាខាត់ណាខៀវ ឬបន្លែបៃតងផ្សេងៗទៀត។

4c070fed 3d78 4901 Ab45 B12bfe8ca718 Shutterstock 1298152789

២. ការទទួលទានគ្រឿងស្រវឹងលើសកម្រិត និងជម្ងឺថ្លើម

ការសេពគ្រឿងស្រវឹង គឺជាកត្តាហានិភ័យចម្បងដែលបណ្តាលឲ្យមានជម្ងឺថ្លើម ហើយបញ្ហាជម្ងឺមួយនេះវាមានទំនាក់ទំនងទៅនឹងលំហូរឈាមដែលជាហេតុធ្វើឲ្យអ្នកលេចចេញស្នាមជាំនៅលើរាងកាយ។ ចំពោះស្នាមជាំដែលជារោគសញ្ញានៃជម្ងឺថ្លើមនេះគឺវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថារមាស់ រួមទាំងមានសញ្ញាផ្សេងទៀតដូចជាមិនស្រួលខ្លួន ហើមជើង ទឹកនោមឡើងស្រអាប់ ភ្នែក និងស្បែកមានពណ៌លឿង។


2843638245_cddcabd63e_o

៣. ជម្ងឺមហារីក

អ្នកស្រាវជ្រាវក៏បានបង្ហាញទៀតថា ស្នាមជាំដែលកើតមានភ្លាមៗបែបនេះ វាក៏ជាសញ្ញាមួយនៃជម្ងឺមហារីកផងដែរ។ នៅក្នុងករណីនេះវាគ្រាន់តែជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាសំខាន់ៗផ្សេងទៀតប៉ុណ្ណោះ ហើយជម្ងឺមហារីកក៏អាចព្យាបាលបានប្រសិនបើអ្នកដឹងទាន់ពេលនៅដំណាក់កាលដំបូង។ ដូច្នេះអ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។

BruiseEasily 174630516 770x533 1 Copy

៤. ដោយសារតែវ័យចាស់

Easy Bruising Thin Skin Best Dermatology Omaha Council Bluffs 1024x658

នៅពេលអ្នកមានអាយុកាន់តែច្រើនសរសៃឈាមរបស់អ្នកកាន់តែមានសភាពទៅតាមអាយុ ហេតុនេះវាងាយនឹងធ្វើឲ្យមានស្នាមជាំនៅពេលដែលអ្នកបានប៉ះទង្គិចតិចតួចទៅនឹងរបស់អ្វីមួយដោយមិនដឹងខ្លួន។

ប្រភព៖ បរទេស