ភាសារបស់ឆ្មា ដែលម្ចាស់គ្រប់គ្នាគួរតែយកចិត្តទុកដាក់ ដើម្បីយល់ពីឆ្មាឱ្យបានច្រើន

ឆ្មា គឺជាសត្វដែលអាចទំនាក់់ទំនងជាមួយមនុស្សដោយប្រើកាយវិការ សម្លេង និងក្លិន។ ហើយពេលខ្លះអ្នកដែលចិញ្ចឹមឆ្មាអាចនឹងមិនយល់ពីអ្វីដែលឆ្មារបស់ខ្លួនចង់បាននោះទេ ដូចនេះការយល់ដឹងពីភាសារបស់ឆ្មាតាមរយៈអាក្បកិរិយាដែលវាបញ្ចេញគឺជារឿងសំខាន់មួយដែរ។

A1

១. ការបញ្ចេញសម្លេង

នៅពេលវាស្រែកម៉េវៗ ឬគ្រហឹមជាដើម គឺសុទ្ធតែមានន័យរបស់វា។ ឆ្មាពេញវ័យមិនងាយនឹងម៉េវដាក់គ្នាទេ មានតែមេឆ្មា និងកូនវាប៉ុណ្ណោះដែលទាក់ទងគ្នាដោយការបញ្ចេញសម្លេងម៉េវៗ។ អ្នកវិទ្យាសាស្រ្តបានគិតថា នៅពេលដែលឆ្មាស្រែកម៉េវដាក់ម្ចាស់ នោះ វាប្រហែលជាគិតថាមនុស្សគឺជាកូនរបស់ពួកវា។

A2

២. ការប្រើប្រាស់ត្រចៀក

អ្នកអាចយល់ពីឆ្មាដោយសង្កេតមើលត្រចៀករបស់វា។ ប្រសិនបើត្រចៀកវាបះឡើង ឬមកមុខ មានន័យថាវាកំពុងឆ្ងល់ ឬចាប់អារម្មណ៍អ្វីមួយ។ ប៉ុន្តែបើត្រចៀកវាបត់ទៅក្រោយ វាកំពុងបង្ហាញអាការៈមិនពេញចិត្តនឹងរឿងអ្វីមួយ។

A3

៣. ការប្រើប្រាស់ភ្នែក

ឆ្មាប្រាស្រ័យទាក់ទងដោយការបើកភ្នែកបិទភ្នែក, ការពង្រីក និងបង្រួមគ្រាប់ភ្នែករបស់វា។ ដូចនេះប្រសិនបើវាបើកភ្នែកស្រឹមៗបែបងងុយដេក នេះបានន័យថាវាកំពុងមានអារម្មណ៍ស្ងប់ និងទុកចិត្តអ្នក។ តែបើវាបើកភ្នែកធំៗហើយគ្រាប់ភ្នែកវារួមតូច នោះបានន័យថាវាកំពុងត្រូវបានគំរាមកំហែងពីអ្វីមួយ។ ម៉្យាងទៀតប្រសិនបើភ្នែករបស់វាបើកធំហើយគ្រាប់ភ្នែករីកធំដែរ នោះមានន័យថាវាកំពុងមានអារម្មណ៍ភ្ញាក់ផ្អើល ភ័យខ្លាច ឬចាប់អារម្មណ៍នឹងអ្វីមួយជាដើម។

A4


៤. ការប្រើប្រាស់កន្ទុយ

ការសង្កេតមើលកន្ទុយ ក៏អាចនាំឲ្យអ្នកយល់ដឹងពីឆ្មាច្រើនណាស់ដែរ។ ព្រោះបើកន្ទុយវាកោងឡើងលើហើយចុងកន្ទុយបត់ជាអក្សរ U នោះគឺវាកំពុងតែស្វាគមន៍អ្នក។ មួយវិញទៀតឆ្កែតែងតែបក់កន្ទុយនៅពេលវាសប្បាយចិត្ត ប៉ុន្តែសម្រាប់ឆ្មាវិញ ប្រសិនបើវាបក់កន្ទុយ ឬគោះកន្ទុយវាខ្លាំងៗទៅលើដី បានន័យថាវាកំពុងប្រាប់អ្នកឲ្យនៅឆ្ងាយពីវា ហើយបើកន្ទុយវាបត់ចូលក្នុង នោះឆ្មារបស់អ្នកកំពុងកើតមានភាពភ័យខ្លាចខ្លាំងពីសំណាក់អ្វីមួយជាក់ជាមិនខាន។

A5

៥. ការប្រើប្រាស់រោម

ឆ្មាចេះសម្អាតខ្លួនឯងដោយលិតរោមរបស់វាជាប្រចាំ ប៉ុន្តែប្រសិនបើវាមិនសម្អាតរោមនោះទេ វាអាចនឹងបណ្តាលមកពីបញ្ហាសុខភាព ដូចនេះអ្នកគួរតែយកវាទៅពិគ្រោះជាមួយពេទ្យសត្វ។ ម្យ៉ាងទៀត រោមឆ្មានឹងបះឡើងនៅពេលវាខឹង ឬពេលឃើញសត្រូវជាដើម។

A6

៦. ការប្រើប្រាស់ក្លិន

ឆ្មាចូលចិត្តត្រដុសខ្លួន ឬខ្វាចកន្លែងណាមួយដើម្បីឲ្យឆ្មាផ្សេងទៀតដឹងថា កន្លែងនោះជាកម្មសិទ្ធិរបស់វា និងហាមប៉ះពាល់ជដាច់ខាត៕

A7

 

ប្រភព​ ៖ បរទេស