កុំបោះវាចោលឱ្យសោះ! តោះមកដឹងពីអត្ថប្រយោជន៍ទាំង ៦ យ៉ាងនៃសំបកពងមាន់

ធ្លាប់ដឹងរឺអត់ថាសំបកពងមាន់ដែលអ្នកតែងតែបោះចោលរហូតមក វាត្រូវបានផ្សំឡើងដោយសារធាតុរ៉ែសំខាន់ៗដូចជា៖ ស័ង្កសីផូស្វ័រ, ម៉ង់ហ្គាណែស, ជាតិដែក និង កាល់ស្យូម ៩០% ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់ឆ្អឹង ធ្មេញ ប្រព័ន្ធសរសៃឈាមបេះដូង និងសរីរាង្គផ្សេងទៀត។ ហើយវាក៏អាចយកមកប្រើប្រាស់ជាគ្រឿងផ្សំថែសម្រស់ធម្មជាតិ និងជីសម្រាប់រុក្ខជាតិផងដែរ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៦ យ៉ាងនៃការប្រើប្រាស់សំបកពងមាន់!

Fresh Eggs In The Nest

១.ជម្រុះកោសិកាចាស់ និងផ្តល់សារធាតុចិញ្ចឹមដល់ស្បែក

វិធីធ្វើ៖ យកសំបកពងមាន់មកលាងសម្អាត ហើយយកវាទៅស្ងោរក្នុងរយៈពេល ១០ នាទី ទុកអោយស្ងួត រួចបុកឬកិនរហូតដល់ក្លាយទៅជាម្សៅ។

លាយម្សៅសំបកពងមាន់ ២ ស្លាបព្រាជាមួយស៊ុតមាន់យកតែផ្នែកពណ៌ស ១គ្រាប់។ លាងសម្អាតផ្ទៃមុខរបស់អ្នក រួចលាបល្បាយដែលអ្នកបានលាយ បន្ទាប់មកទុកចោលរយៈពេល ១៥ នាទី ក្រោយមកលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗជាការស្រេច។ យើងអាចធ្វើបែបនេះក្នុងមួយសប្តាហ៍ម្តង ដើម្បីទទួលបានស្បែកមុខភ្លឺថ្លា។

A1

២. ពង្រឹងក្រចក

ប្រសិនបើក្រចករបស់អ្នកដុះយឺត និងលូតលាស់មិនបានល្អ សូមដាក់ម្សៅសំបកពងមាន់ ១/៤ ស្លាបព្រាកាហ្វេ ទៅក្នុងថ្នាំលាបក្រចក ហើយយកមកលាបលើក្រចករបស់អ្នកជាធម្មតា នោះក្រចកនឹងឆាប់លូតលាស់ និងមានសុខភាពល្អផងដែរ។

A2

៣. ជីធម្មជាតិ

ប្រើសំបកពងមាន់ធ្វើជាជីធម្មជាតិ ដោយបន្ថែមម្សៅពងមាន់ទៅក្នុងដីមួយខែម្តង ។ ការធ្វើបែបនេះវានឹងអាចជួយការពាររុក្ខជាតិឬផ្កា ពីសត្វល្អិតដែលអាចកើតមានដូចជាសត្វSlugs និងខ្យងជាដើម។


A3

៤. បំបាត់អាការៈឈឺធ្មេញ

ប្រើវាដើម្បីបញ្ឈប់ការឈឺធ្មេញ ដោយគ្រាន់តែយកម្សៅដែលកិនរួចមកដាក់លើធ្មេញ ឬអញ្ចាញធ្មេញដែលឈឺ នោះវានឹងជួយបញ្ឈប់ការឈឺចាប់បណ្តោះអាសន្ន រហូតដល់អ្នកអាចស្វែងរកកន្លែងព្យាបាលធ្មេញបាន។

A4

៥. សំអាតបានល្អ

សមាសធាតុនៅក្នុងសំបកស៊ុតធ្វើឱ្យពួកវាសំអាតបានល្អបំផុត ក្នុងចំណោមការប្រើប្រាស់ជាច្រើន ហើយវាងាយស្រួលក្នុងការសម្អាតឆ្នាំង និងខ្ទះដែលមានស្នាមប្រឡាក់ខ្លាំងយ៉ាងល្អឥតខ្ចោះ។

A5

៦. បង្កាត់គ្រាប់ពូជ

យើងអាចចាប់ផ្តើមធ្វើសួនច្បារដោយខ្លួនឯងបាន ដោយគ្រាន់តែយកប្រអប់ឬសំបកពងមាន់ទាំងនេះមកច្នៃ ដូចជាចោះរន្ធតូចៗលើសំបកនីមួយៗសម្រាប់បង្ហូរទឹក, ដាក់ដីនិងគ្រាប់ពូជមួយឬពីរ ទៅក្នុងសំបកប្រអប់នីមួយៗជាការស្រេច។ លុះនៅពេលដែលដំណាំចាប់ផ្តើមលូតលាស់ យើងអាចយកវាទៅដាំក្នុងដីរួមជាមួយសំបកពងមាន់បាន ដែលជួយជំរុញដល់ការលូតលាស់ដំណាំទាំងនោះជាមួយនឹងសារធាតុចិញ្ចឹមរបស់វា៕

A6

ប្រភព ៖ បរទេស