អត្ថប្រយោជន៏ដ៏អស្ចារ្យរបស់ផ្លែព្រីង ដែលអ្នកពុំគួរមើលរំលង!

ព្រីងគឺជាផ្លែឈើត្រូពិកមួយប្រភេទដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់, សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនទៀតដូចជា៖ កាល់ស្យូម, ជាតិដែក, ជាតិប៉ូតាស្យូម, ជាតិសូដ្យូម និងជាតិផូស្វ័រ រួមទាំងវីតាមីន A ពពួកវីតាមីនបេB (B1, B2, B3, B5 , B6) និងវីតាមីន C ថែមទៀតផង។ ហើយដោយសារតែវាមានវីតាមីន និងសារធាតុរ៉ែជាច្រើននេះហើយ ដែលធ្វើឱ្យផ្លែព្រីងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលលោកអ្នកនឹកស្មានពុំដល់។

តោះមកមើលអត្ថប្រយោជន៏ទាំង៧យ៉ាងរបស់ផ្លែព្រីងខាងក្រោមនេះទាំងអស់គ្នា!

A1

១) ថែរក្សាស្បែក

តាមការស្រាវជ្រាវបានបង្ហាញថាអាហារដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាផ្លែព្រីងអាចជួយព្យាបាលជំងឺស្បែកបានជាច្រើនប្រភេទ។ ហើយជាមួយនឹងវីតាមីន A វីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត ផ្លែព្រីងអាចជួយធ្វើឱ្យស្បែកមានភាពប្រសើរឡើងតាមរយៈការកាត់បន្ថយស្ត្រេសអុកស៊ីតកម្ម និងបន្ថយកម្រិតរលាកបានទៀតផង។

A2

២) ការពារជំងឺបេះដូង

ការទទួលទានផ្លែ ឬទឹកផ្លែព្រីង ជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺគាំងបេះដូងបានយ៉ាងល្អប្រសើរ។

A3

៣) ជំរុញប្រព័ន្ធភាពស៊ាំ

បរិមាណវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតនៅក្នុងផ្លែព្រីងនេះ គឺអាចជួយជំរុញការផលិតកោសិកាឈាមស ដែលវានឹងអាចបង្កើនកម្លាំងប្រព័ន្ធភាពស៊ាំ និងមានអង់ទីប៊្យូទិកប្រឆាំងនឹងបាក់តេរី ផ្សិត និងមេរោគផ្សេងៗទៀត ដែលអាចជួយការពារអ្នកពីជំងឺបានយ៉ាងច្រើនប្រភេទ។

A6

៤) ធ្វើអោយប្រសើរឡើងនូវចរន្តឈាម


អង់ស៊ីមប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែព្រីង គឺសំខាន់ណាស់សម្រាប់ការផលិតអេម៉ូក្លូប៊ីន ដែលរាងកាយត្រូវការ ដើម្បីរក្សាចរន្តឈាមឱ្យមានសុខភាពល្អ , ផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទៅដល់រាងកាយ។

A5

៥) ជួយសម្រកទម្ងន់

ដោយសារតែមានកាឡូរីទាប ហេតុនេះហើយផ្លែព្រីង គឺជាការបន្ថែមដ៏ល្អចំពោះរបបអាហារនៃការសម្រកទម្ងន់ ហើយលើសពីនេះទៅទៀតវាក៏ជាប្រភពនៃជាតិសរសៃចំណីអាហារផងដែរ ដូច្នេះវាអាចជួយធ្វើឱ្យការរំលាយអាហារមានភាពប្រសើរឡើង និងធ្វើអោយអ្នកឆាប់ឆ្អែតផងដែរ។

A8

៦) ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

ផ្លែព្រីងត្រូវបានគេដឹងថាមានសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនក្រៃលែង ដែលអាចរារាំងសកម្មភាពរ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់មនុស្សយើងបាន។ ហើយការស្រាវជ្រាវកាលពីឆ្នាំ ២០១១ បានរកឃើញថាគុណប្រយោជន៍សុខភាពរបស់ផ្លែព្រីងក៏រួមបញ្ចូលទាំងសារធាតុប្រឆាំងនឹងជំងឺមហារីក និងសារធាតុគីមីផងដែរ ក៏ដូចជាការទប់ស្កាត់និងថែមទាំងអាចជួយក្នុងការព្យាបាលជំងឺមហារីកថែមទៀតផង។

Front Credit_1621313425

៧) គ្រប់គ្រងជំងឺទឹកនោមផ្អែម

ផ្លែព្រីងត្រូវបានគេប្រើជាយូរមកហើយសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែមនៅក្នុងថ្នាំ Ayurvedic ហើយគ្រាប់នៃផ្លែព្រីងគឺមានសក្តានុពលខ្ពស់បំផុត ដែលអាចជួយបន្ថយកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ៕

A7

ប្រភព ៖ បរទេស