មូលហេតុសំខាន់ៗ ដែលអ្នកគួរតែឈប់ប្រើទុយោប្លាស្ទិក និងងាកមកប្រើប្រាស់ទុយោដែកវិញ!

តើអ្នកដឹងដែររឺទេថា ការប្រើប្រាស់ទុយោប្លាស្ទិក បានផ្តល់នូវផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង និងថែមទាំងបានសម្លាប់អាយុជីវិតមច្ឆាជាតិជាច្រើនដែលរស់នៅក្នុងទឹកទៀតផង។

ដូចនេះ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ និងគិតដល់បរិស្ថាន សូមចូលរួមចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ទុយោប្លាស្ទិក  និងងាកមកប្រើប្រាស់ទុយោដែកទាំងអស់គ្នា។

ខាងក្រោមនេះគឺសុទ្ធតែជាអត្ថប្រយោជន៍របស់ទុយោដែកចំពោះបរិស្ថានរបស់យើង!

A1

១. សុវត្ថិភាព និងងាយស្រួលក្នុងការប្រើប្រាស់

ទុយោដែក គឺជាជម្រើសល្អបំផុត ដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ អនាម័យ និងមិនឡើងច្រេះនោះទេ។ ម្យ៉ាងទៀតក្រៅពីទុយោដែក គេក៏បានបង្កើតនូវប្រភេទផ្សេងៗទៀតដូចជា ទុយោឬស្សី ទុយោក្រដាស ទុយោអំពៅ និងទុយោកែវជាដើម។

A2

២. ងាយស្រួលក្នុងការលាងសម្អាត

នៅពេលដែលអ្នកទិញទុយោដែកមក គេនឹងឲ្យច្រាសដើម្បីសម្អាតភ្ជាប់មកជាមួយជាមិនខាន។ ហេតុនេះពេលប្រើប្រាស់ហើយ អ្នកគ្រាន់តែលាងសម្អាតខាងក្រៅ រួចយកច្រាសមកដុសសម្អាតផ្នែកខាងក្នុង រួចរក្សាទុកនៅកន្លែងដែលស្ងួតជាការស្រេច។

A3

៣. ស្អាត និងទាន់សម័យ

ដើម្បីលើកទឹកចិត្តឲ្យបញ្ឈប់ការប្រើប្រាស់ទុយោប្លាស្ទិក គេបានផលិតទុយោដែក ដែលមានភាពស្រស់ស្អាត ចម្រុះពណ៌ និងមានភាពទាន់សម័យថែមទៀតផង។

A4


៤. ងាយស្រួលដាក់តាមខ្លួន

ទុយោដែកមានរាងស្លីម តូចស្រួលដាក់ក្នុងកាបូបយកទៅតាមខ្លួន និងមិនរញ៉េរញ៉ៃច្រើននោះ។

A5

៥. ប្រើបានម្តងហើយម្តងទៀត

ទុយោប្លាស្ទិក ត្រូវបានផលិតឡើង ដើម្បីប្រើប្រាស់ម្តងហើយបោះចោលតែម្តង ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។ ចំណែកឯទុយោដែកវិញ អ្នកមានតែមួយក៏អាចប្រើប្រាស់សឹងមួយជីវិតបានដែរ ដោយគ្រាន់តែសម្អាតឲ្យបានញឹកញាប់ដើម្បីអនាម័យ។

៦. Eco Friendly

ប្លាស្ទិក ត្រូវបានគេបោះចូលទៅក្នុងមហាសមុទ្រ ដែលបណ្តាលឲ្យសត្វដែលរស់នៅក្នុងទឹកស៊ីចូលទៅក្នុងពោះដោយសារវាគិតថាជាចំណី ឬត្រូវបានប្លាស្ទិករុំរហូតដល់ស្លាប់ក៏មាន។ ដូចនេះ ការប្រើប្រាស់ទុយោដែក គឺប្រៀបបានដូចជាការជួយសង្រ្គោះជីវិតសត្វទាំងអស់នោះអញ្ចឹង។

A6

៧. កាត់បន្ថយសំណល់

ប្លាស្ទិក ត្រូវការពេលរហូតដល់ទៅរាប់ពាន់ឆ្នាំដើម្បីបំបែក ដូចនេះសំណល់ប្លាស្ទិកទាំងឡាយ ត្រូវបានគេយកទៅបោះចោលនៅគំនរសម្រាមដែលអាចធ្វើអោយមានក្លិនមិនល្អ និងបំពុលបរិស្ថាន ដូចនេះហើយដើម្បីកាត់បន្ថយបញ្ហាសំណល់ទាំងនោះ អ្នកគួរតែចាប់ផ្តើមប្រើប្រាស់ទុយោប្លាស្ទិកចាប់ពីពេលនេះទៅដើម្បីសុខភាព និងបរិស្ថានរបស់យើង៕

A7

 

ប្រភព ៖ បរទេស