អាហារសមស្រប និងក្បួនសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព សម្រាប់ប្រភេទឈាមនីមួយៗ

មនុស្សម្នាក់ៗមានប្រភេទក្រុមឈាមមិនដូចគ្នាទេ ​ហើយក្រុមឈាមរបស់មនុស្សម្នាក់ៗមិនត្រឹមតែជះឥទ្ធិពលដល់អត្តចរិតទាំងមូលនោះទេ ​តែការដឹងពីប្រភេទគ្រុបឈាមអាចឱ្យលោកអ្នកថែទាំសុខភាពបានល្អតាមរយៈការទទួលទានអាហារ ហើយថែមទាំងអាចដឹងពីក្បួនសម្រកទម្ងន់បានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពផងដែរ។

Cute Blood Characters Hold Boards With Blood Types

ដូច្នេះមកតាមដានក្បួនសម្រកទម្ងន់ទៅតាមប្រភេទឈាមខាងក្រោមនេះ៖

# ឈាមប្រភេទ O

អ្នកដែលមានឈាមប្រភេទ ​O គួរតែទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ​ដូចជាបន្លែ ​និងសាច់ត្រីជាដើម​ ​តែកុំទទួលទានគ្រាប់សណ្តែក និងគ្រាប់ធញ្ញាជាតិច្រើនពេក។

ដើម្បីធ្វើការសម្រកទម្ងន់ និងជួយរក្សារូបរាង ​អ្នកគួរតែព្យាយាមទទួលទានគ្រឿងសមុទ្រឱ្យបានច្រើន សាច់ក្រហមសុទ្ធៗ (សាច់គោ ចៀម) ផ្កាខាត់ណាខៀវ ​ស្ពៃ ​Spinach និងប្រេងអូលីវ។ ​តែគួរចៀសវាងពីការទទួលទានអាហារ ​ឬភេសជ្ជៈធ្វើពីទឹកដោះគោគ្រប់ប្រភេទ ​ពោត និងស្រូវសាលី។

3ed1bfb6bd8a955995c8870f58374b39

# ឈាមប្រភេទ A

អ្នកដែលមានឈាមប្រភេទ ​A គួរតែទទួលទានអាហារប្រភេទបន្លែ ​ផ្លែឈើ ​តៅហ៊ូ មាន់ទួគី គ្រាប់ធញ្ញជាតិ និងអាហារសមុទ្រឱ្យបានច្រើន តែត្រូវចៀសវាងការទទួលទានសាច់គ្រប់ប្រភេទច្រើនលើសកម្រិត។

ដើម្បីសម្រកទម្ងន់អ្នកគួរតែទទួលទាន ម្នាស់ ប្រេងអូលីវ ​គ្រឿងសមុទ្រ បន្លែ និងសណ្តែកសៀង តែត្រូវចៀសវាងការទទួលទានអាហារ និងភេសជ្ជៈធ្វើពីទឹកដោះគោ ​ពោត សណ្តែក ( Kidney Bean) និងស្រូវសាឡី។


Istockphoto 1136879204 612x612

# ឈាមប្រភេទ B

អ្នកដែលមានឈាមប្រភេទ ​B គួរតែជ្រើសរើសយករបបអាហារចម្រុះដែលរួមមានសាច់ ផ្លែឈើ គ្រឿងសមុទ្រ អាហារប្រភេទទឹកដោះគោ និងគ្រាប់ធញ្ញជាតិ។

ដើម្បីបញ្ចុះទម្ងន់អ្នកគួរតែទទួលទានបន្លែបៃតង ថ្លើម ស៊ុត ឱ្យបានច្រើន ហើយចៀសវាងការទទួលទាន ពោត សាច់មាន់ ស្រូវសាលី និងសណ្តែកដី។

4a6433e25cbbf86c1db30de03f2e1bea

# ឈាមប្រភេទ AB

អ្នកដែលមានឈាមប្រភេទ ​AB គួរតែទទួលទានអាហារធ្វើពីទឹកដោះគោ សាច់ចៀម តៅហ៊ូ ត្រី ផ្លែឈើ បន្លែ និងធញ្ញជាតិ។

សម្រាប់ការសម្រកទម្ងន់អ្នកគួរតែទទួលទានតៅហ៊ូ គ្រឿងសមុទ្រ បន្លែបៃតងឲ្យបានច្រើន។ តែអ្នកគួរតែចៀសវាងការទទួលទាន សាច់មាន់ ​ពោត និងសណ្តែក ( Kidney Bean)៕

A9b9b625676332ffdde4182b13a31da6

រក្សាសិទ្ធ៖ ​Kalib9