សារមន្ទីរតារាសាស្ត្រសៀងហៃ ដែលមានទំហំ 39020ម៉ែត្រការ៉េ គឺជាសាខានៃសារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសៀងហៃដែលនឹងធ្វើការបើកសាកល្បង និងតាំងពិព័រណ៍ផ្ទះតារាសាស្រ្ត,ផ្កាយរណប និងកែវយឺតពន្លឺព្រះអាទិត្យដែលមានកម្ពស់២៤ម៉ែត្រនៅថ្ងៃសុក្រខាងមុខនេះ។ ដោយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Ennead Architects ដែលបានឈ្នះការប្រកួតប្រជែងអន្តរជាតិដើម្បីរចនាអាគារនេះកាលពីឆ្នាំ 2014។
នៅក្នុងការរចនារបស់លោក Thomas J. Wong វាមានរូបរាងជាធ្នូចំនួន ៣ គឺ Oculus, Emerges និងSphere ដែលដាក់បញ្ច្រាសគ្នាដោយយោងទៅលើព្រះអាទិត្យ,ព្រះច័ន្ទនិងផ្កាយរៀងៗខ្លួន ហើយផ្ទះនីមួយៗនឹងមានមុខងារនិងការរចនាដ៏ទាក់ទាញផ្សេងៗគ្នា។
នៅពេលដែលអ្នកទស្សនាទៅដល់ច្រកចូលសារមន្ទី នោះពួកគេនឹងបានឃើញ Oculus ដែលវាដើរតួជាឧបករណ៍ពេលវេលាផលិតរង្វង់នៃពន្លឺព្រះអាទិត្យ ដែលធ្វើដំណើរឆ្លងកាត់កំរាលឥដ្ឋពេញមួយថ្ងៃ ហើយវាបង្ហាញពីពេលវេលា និងរដូវ។ ចំណែកឯផ្នែកខាងក្រោមនៃការរចនាសម្ព័ន្ធដ៏ធំសម្បើមនេះគឺហាក់ដូចជាអណ្តែតស្រាល គ្មានទំងន់អញ្ចឹង ហើយថែមទាំងមានផ្លូវដើរនៅខាងក្រោមទៀតផង៕
ប្រភព ៖ បរទេស