នរណាគេហ្វេនរឿងកូរ៉េខ្លះ តោះមកស្គាល់អាហារដ៏ពេញនិយមរបស់ជនជាតិកូរ៉េខាងត្បូង ក្នុងរដូវក្តៅទាំងអស់គ្នា!

នៅក្នុងរដូវក្តៅ ចាប់ពីខែកក្កដាដល់សីហា សីតុណ្ហភាពរបស់ប្រទេសកូរ៉េខាងត្បូ ងគឺនៅចន្លោះ ២៣ ដល់ ៣០អង្សារសេ ប៉ុន្តែវាក៏ជាពេលដែលមានភ្លៀងមូសុងធ្លាក់មកជារៀងរាល់ឆ្នាំនៅក្នុងរដូវនេះផងដែរ។ ហើយដោយសារតែរដូវក្តៅខ្លាំង និងមានភ្លៀងធ្លាក់ច្រើនថ្ងៃផងនោះ ប្រជាជនកូរ៉េ តែងតែនិយមបរិភោគម្ហូបអាហារទៅតាមអាកាសធាតុ ដូចនេះហើយថ្ងៃនេះយើងនឹងណែនាំពីមុខម្ហូបដែលជនជាតិកូរ៉េពេញនិយមក្នុងរដូវក្តៅមកអោយអ្នកទាំងអស់គ្នាបានស្គាល់។

តោះមកតាមដានមុខម្ហូបទាំងអស់គ្នា ៖

A2

១០. Chi-mek

ស្រាបៀរ គឺជាភេសជ្ជៈដ៏ពេញនិយមនៅរដូវក្តៅ ហើយបើមានសាច់មាន់បំពងទៀតនោះគឺកាន់តែជក់ចិត្ត។ ហេតុនេះហើយទើបជនជាតិកូរ៉េជាភាគច្រើន ចូលចិត្តទៅទទួលទានអាហារប្រភេទនេះ នៅតាមហាងតូចៗ តាមចញ្ចើមផ្លូវ ដែលពោរពេញដោយមនុស្សអ៊ូអរ។

A1

៩. Jangeo-gui (장어구이)

អន្ទង់ដុត គឺជាមុខម្ហូបក្នុងរដូវក្តៅដ៏ពេញនិយមនៅក្នុងប្រទេសកូរ៉េ ហើយវាត្រូវបានគេស្គាល់ថាជាប្រភពវីតាមីន និងផ្តល់ថាមពលដល់រាងកាយផងដែរ។

A3

៨. Samgyetang (삼계탕)

ជនជាតិកូរ៉េជឿជាក់ថា វិធីល្អបំផុតដើម្បីអាចធន់ទ្រាំនឹងអាកាសធាតុក្តៅបានគឺត្រូវហូបរបស់ក្តៅ ហើយនេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើអោយគេនិយមហូបស៊ុបក្តៅ ក្នុងរដូវក្តៅ។ Samgyetang គឺជាម្ហូបមួយក្នុងចំណោមការពេញនិយមបំផុត ដែលមានការរួមបញ្ចូលគ្នារវាងយិនស៊ិន, សាច់មាន់, អង្ករម្សៅ, ជូប៊ូប និងឱសថ ដែលបានធ្វើឱ្យវាក្លាយជាម្ហូបមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងជាអាហារដ៏ល្អដើម្បីកាត់បន្ថយពីភាពនឿយហត់ ។

A4

៧. Makguksu (막국수)

គុយទាវត្រជាក់ គឺជាមុខម្ហូបរដូវក្តៅពេញនិយមបំផុត។ គុយទាវត្រូវបានចម្អិនហើយបន្ទាប់មកដាក់ក្នុងទឹកជូរត្រជាក់ (ជួនកាលធ្វើជាមួយគីមឈី) ជាមួយត្រសក់បន្លែ និងសាច់ ហើយដាក់ជាមួយម្ទេសក្រហម។

A5

៦. Patbingsu (팥빙수)

វាជាបង្អែមមួយចាន ដែលមានទឹកកកម៉ត់ជាមួយផ្លែឈើ សណ្តែកក្រហមផ្អែម ទឹកស្ករ ទឹកដោះគោឆៅ និងការបន្ថែមផ្សេងៗទៀតទៅតាមការចូលចិត្ត។


A6

៥. Chogye guksu (초계국수)

Chogye guksu គឺជាម្ហូបសំលសាច់មាន់មួយមុខ ដែលរួមជាមួយ Samgyetang និង jimdak ។ គុយទាវត្រូវបានគេកាត់ដោយប្រើកាំបិតជាមួយសាច់មាន់,ទឹកខ្មះ និងឱសថជាច្រើនទៀត។ ចំណែកឯរសជាតិរបស់វាគឺប្លែកខ្លាំង, រសជាតិដិត និងស្រស់ស្រាយ។

A7

៤. Oi-muchim (오이 무침 )

Oi-muchim គឺធ្វើឡើងពីត្រសក់ ដែលត្រូវបានគេចិតជាចំណិត បន្ទាប់មកប្រលាក់ជាមួយទឹកខ្មេះ ខ្ទឹមបារាំង ម្ទេសក្រហម និងគ្រាប់ល្ង។ រសជាតិផ្អែម និងជូរធ្វើឱ្យវាក្លាយជាម្ហូប (side dishes) ដ៏ល្អឥតខ្ចោះសម្រាប់រដូវក្តៅ។

A8

៣. Jjimdak (찜닭)

Jjimdak គឺមានរសជាតិឆ្ងាញ់បំផុត ដែលសាច់មាន់ត្រូវបានចម្អិនជាមួយម្ទេស ផ្សិត ការ៉ុតនៅក្នុងទឹកស៊ីអ៊ីវ ហើយបន្ទាប់មកបន្ថែមគុយទាវថ្លាចូលទៅក្នុងនោះ។ រីឯរសជាតិរបស់វាគឺសម្បូរបែបណាស់ ហើយក៏ជាម្ហូបដ៏អស្ចារ្យមួសម្រាប់ញុំានៅរដូវក្តៅផងដែរ។

A9

២. Kongguksu (콩국수)

មុខម្ហូបនេះគឺជាមុខម្ហូបមួយផ្សេងទៀត ដែលពេញនិយមនៅប្រទេសកូរ៉េ។ ដោយសណ្តែកត្រូវបានគេដាំឱ្យពុះ (បន្ទាប់ពីត្រាំក្នុងទឹកមួយយប់) ហើយបន្ទាប់មកដាក់វានៅក្នុងម៉ាស៊ីនលាយ។ បន្ទាប់ពីលាយសណ្តែកសៀង ជាមួយទឹកត្រជាក់, គ្រាប់ស្រល់ និងអំបិល។ វាត្រូវបានគេបន្ថែមអោយមានរសជាតិជូរ និងបន្ថែមគុយទាវឆ្អិនទៅក្នុងក្នុងចាន ដែលមានដុំទឹកកក និងត្រូវបានគេតុបតែងជាមួយត្រសក់ជាដើម។

A10

១. Naengmyeon (냉면)

Naengmyeon ជាមីត្រជាក់កូរ៉េ (ធ្វើពីបបរឆៅ ដំឡូងបារាំង ម្សៅដំឡូងជ្វា) ជាម្ហូបធ្វើពីសាច់គោជាមួយទឹកកក,បន្លែ និងចំណិតសាច់ដាក់ពីលើជាមួយស៊ុតឆ្អិន។ ហើយសព្វថ្ងៃនេះ វាគឺជាមុខម្ហូបដ៏ពេញនិយមបំផុតមួយនៅរដូវក្តៅ ប៉ុន្តែតាមពិតដើមកំណើតរបស់ម្ហូបនេះ គឺមកពីប្រទេសកូរ៉េខាងជើងនោះទេ៕

A11

ប្រភព ៖​ បរទេស