បញ្ឈប់ទម្លាប់ទាំង ៧ យ៉ាងនេះភ្លាម ប្រសិនបើអ្នកមិនចង់ឆាប់ចាស់ជាងវ័យ!

សម្រស់ គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ប៉ុន្តែមនុស្សមួយចំនួនអាចនឹងមិនសូវខ្វាយខ្វល់ទៅលើរឿងសម្រស់របស់ពួកគេនោះទេ ហើយការធ្វេសប្រហែសបែបនេះ អាចបណ្តាលអោយពួកគេចាស់ជាងវ័យជាដើម។ ដូចនេះហើយថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តក្នុងការរក្សាសម្រស់មួយចំនួនមកចែករំលែក ដើម្បីជួយលោកអ្នកក្នុងការថែសម្រស់អោយនៅតែក្មេងជាងវ័យ និងស្រស់ស្អាតផងដែរ។

ខាងក្រោមនេះគឺជាទម្លាប់ ៧ យ៉ាងដែលធ្វើឱ្យអ្នកមើលទៅឆាប់ចាស់ និងគួរតែផ្លាស់ប្តូរវាចេញនៅពេលដែលអ្នកមើលអត្ថបទនេះចប់!

B1

១. ផឹកគ្រឿងស្រវឹងច្រើនពេក

ជាតិអាល់កុល គឺមានឥទ្ធិពលភ្លាមៗទៅលើរាងកាយរបស់អ្នក ដែលវាធ្វើឱ្យស្បែកស្ងួត និងបណ្តាលឱ្យរលាកស្បែក, មុខឡើងហើម និងមានស្នាមជ្រួញ។ នៅក្នុងឆ្នាំ ២០១៩ មានការសិក្សាមួយបានរកឃើញថា មានស្រី្តវ័យកណ្តាលចំនួនជាង ៣២០០នាក់ ដែលផឹកស្រាលើសពីប្រាំបីកែវក្នុងមួយសប្តាហ៍ បន្ទាប់មកផ្ទៃមុខរបស់ពួកគេប្រែជាហើម, ភ្នែកធ្លាក់ និងមានស្នាមជ្រួញ ដែលធ្វើអោយពួកគេមើលទៅចាស់ និងមិនសមជាមួយអាយុរបស់ពួកគេឡើយ ។

B2

២. ផឹកទឹកមិនគ្រប់គ្រាន់

ការមិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់ អាចបណ្តាលឱ្យខ្វះជាតិទឹក ដែលវាអាចបង្ហាញនៅលើផ្ទៃមុខរបស់អ្នកដូចជា៖ ស្បែកមុខស្ងួត, គ្មានសំណើម និងរង្វង់ភ្នែកខ្មៅជាដើម។ អ្នកវិទ្យាសាស្ត្របានអោយដឹងថា ក្នុងមួយថ្ងៃមនុស្សម្នាក់ៗគួរតែទទួលទានទឹកចំនួន ១៥,៥ កែវសម្រាប់បុរស និងស្រ្តីចំនួន ១១,៥ កែវ ពីព្រោះនៅក្នុងខ្លួនមនុស្សគ្រប់គ្នាត្រូវការជាតិទឹកចំនួន ៧០ភាគរយ ដើម្បីរាងកាយរឹងមាំ សម្រស់ស្រស់ស្អាត និងសុខភាពល្អ។

B3

៣. ការជក់បារី

តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ បានរកឃើញនូវហេតុផល ដែលធ្វើអោយមនុស្សឆាប់ចាស់នោះ គឺបណ្តាលមកពីការជក់បារី ដោយសារតែផ្សែងបារី ដែលមានជាតិពុលច្រើនរាប់រយមុខទៅប៉ះពាល់ដល់ស្បែក ដែលបណ្តាលអោយស្បែកមានភាពស្រអាប់ និងជ្រីវជ្រួញ។ ហើយការជក់បារី ក៏បានរារាំងដល់សរសៃឈាម និងកាត់បន្ថយចរាចរអុកស៊ីសែន និងសារធាតុចិញ្ចឹមដល់ស្បែកថែមទៀតផង។

B4

៤. មិនលាបឡេការពារកម្តៅថ្ងៃ


ការទទួលពន្លឺព្រះអាទិត្យច្រើនពេក អាចបណ្តាលធ្វើឱ្យស្បែកស្ងួត, រលាកស្បែក និងធ្វើអោយខូចស្បែករបស់អ្នកបានផងដែរ។ ដោយសារតែពន្លឺកាំរស្មីរបស់ព្រះអាទិត្យមានឥទ្ធិពលខ្លាំងពេក ដូច្នេះហើយឡេការពារកម្តៅថ្ងៃវាពិតជាសំខាន់ណាស់ដើម្បីការពារសុខភាពស្បែករបស់អ្នក ម្យ៉ាងទៀតសូមលាបឡេការពារកម្តៅថ្ងៃយ៉ាងតិច ៣០ SPF នៅពេលដែលអ្នកចេញក្រៅ។

B5

៥. ញ៉ាំជាតិស្ករច្រើនពេក

យោងតាមការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Clinical Dermatology បានអោយដឹងថា នៅពេលដែលអ្នកញាំជាតិផ្អែមច្រើកពេក វានឹងអាចបំផ្លាញជាតិកូឡាជែន និងអេលីសស៊ីន ដែលជាសមាសធាតុពីរនៅក្នុងស្បែកសម្រាប់ធ្វើឱ្យស្បែកតឹងណែន និងក្មេងជាងវ័យ។ ហេតុនេះហើយអ្នកគួរតែកាត់បន្ថយការញុំាជាតិស្ករច្រើនពេក និងព្យាយាមញុំាបន្លែផ្លែឈើអោយបានច្រើន។

B6

៦.គេងមិនបានគ្រប់គ្រាន់

យោងតាមការសិក្សានៅគី្លនិកស្បែកមួយបាននិយាយថា រូបរាងកាយរបស់មនុស្សគ្រប់គ្នា គឺត្រូវការសម្រាកខ្លាំងណាស់ បន្ទាប់ពីការមមាញឹកពេញមួយថ្ងៃ។ ហើយការគេងគឺពិតជាសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសម្រស់របស់អ្នក ព្រោះប្រសិនបើអ្នកទទួលទានដំណេកមិនគ្រប់គ្រាន់នោះទេ អ្នកនឹងមានសភាពចាស់ជាងមនុស្សដែលមានដំណេកស្កប់ស្កល់។

B7

៧. បញ្ហាស្ត្រេស

បើយោងតាមសាលាវេជ្ជសាស្ត្រ Harvard បានប្រាប់ថាភាពតានតឹង គឺមិនត្រឹមតែអាចធ្វើឱ្យយើងកាន់តែចាស់ប៉ុណ្ណោះទេ ម៉្យាងទៀតអ្នកក៏អាចនឹងមានហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង និងជំងឺមហារីកថែមទៀតផង៕

B8

 

ប្រភព ៖ បរទេស