តោះ! មកទស្សនា វាលផ្កានារដូវផ្ការីក ដ៏ស្រស់ស្អាតក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់គ្នា

រដូវផ្ការីក គឺជាពេលវេលាដ៏អស្ចារ្យមួយនៅក្នុងប្រទេសកូរ៉េ ដែលពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាតត្រជាក់ភ្នែកប្រៀបបានដូចជាឋានសួគ៌អញ្ចឹង។ ម្យ៉ាងទៀតនៅក្នុងប្រទេសកូរ៉េគឺតែងតែប្រារព្ធពិធីបុណ្យរដូវផ្ការីកជារៀងរាល់ឆ្នាំ ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកធ្វើដើរកំសាន្តក្នុងសួនផ្កាចំរុះពណ៌ និងជួបជុំជាមួយមិត្តភក្តិឬក្រុមគ្រួសាររបស់ពួកគេនៅក្នុងពេលវេលាដ៏ល្អមួយនេះ។

តោះមកទស្សនាសួនផ្កាមួយចំនួននៅក្នុងប្រទេសកូរ៉េនារដូវផ្ការីកទាំងអស់គ្នា!

១. Azalea or “Jindallae” (Rhododendron) \

វាលផ្កា (진달래) Azaleas គឺជាសួនដ៏ធំល្វឹងល្វើយរំលេចទៅដោយផ្កាពណ៌ស្វាយលាយក្រហម ដែលមើលទៅពិតជាស្រស់ស្អាតនិងអស្ចារ្យណាស់។ ហើយផ្កាទាំងអស់នេះ គឺជាប្រភេទផ្លាវល្លិ៍ដែលមានដើមកំណើតនៅក្នុងប្រទេសកូរ៉េនេះតែម្តង។

A1

២. Canola or “Yuchae” (Brassica Napus)

ផ្កាប្រភេទនេះគឺជាផ្កាដ៏ពេញនិយមបំផុតក្នុងនិទាឃរដូវរបស់ប្រទេសកូរ៉េ ហើយពិធីបុណ្យផ្កានេះតែងតែត្រូវបានគេប្រារព្ធឡើងនៅលើកោះជេជូ។

A3

A2

៣. Cherry Blossom or “Beot-Kkot” (Prunus Serrulata)

ផ្កាសាគូរ៉ាត្រូវបានគេស្គាល់ថាជាផ្កាម្យ៉ាងដែលមានលក្ខណៈពិសេស, ស្រទន់ និងស្រស់ស្អាតជាទីបំផុត ដែលមនុស្សគ្រប់គ្នាតែងតែចង់គយគន់មិនចេះជិនណាយ។ ម្យ៉ាងទៀតផ្កាសាគូរ៉ាត្រូវបានគេដាំដុះជាច្រើនកន្លែងនៅក្នុងប្រទេសកូរ៉េ ហេតុនេះហើយទើបតែងតែមានវត្តមានដ៏ស្រស់ស្អាតរបស់វាសុះសាយនៅគ្រប់ទីកន្លែងក្នុងរដូវផ្ការីក។


Girls Under Pink Blossoms

A5

៤. Plum Blossom or “Maehwa” (Prunus Mume)

ផ្កាប្រភេទនេះអាចធ្វើអោយគេច្រលំជាមួយនឹងផ្កាសាគូរ៉ាដែរ ប៉ុន្តែបើពិនិត្យមើលអោយចំទៅគឺវាមានពណ៌ខុសគ្នា។ ហើយប្រភេទផ្កានេះត្រូវបានគេយកមកធ្វើជាស្រា Soju ម្យ៉ាងដែលមានរសជាតិផ្អែម និងជាតិអាល់កុលទាប ពោលគឺងាយស្រួលក្នុងការទទួលទាន និងមានក្លិនឈ្ងុយ។ ហើយនៅពេលរដូវផ្ការីកមកដល់មនុស្សទូទៅតែងតែត្រេកអរជាមួយនឹងសម្រស់ និងទេសភាពដ៏ប្លែកភ្នែករបស់ផ្កាប្រភេទនេះ។

A6

៥. Tulip (Tulipa)

ប្រភេទផ្កា Tulip តែងតែត្រូវបានគេដាំនៅក្នុងវាលធំ និងមានពណ៌ចំរុះគ្នាជាច្រើន ដែលធ្វើអោយប្រជាជនកូរ៉េពេញនិយមចំពោះផ្កាប្រភេទនេះណាស់ ហើយវាក៏ត្រូវបានគេយកធ្វើជាទីតាំងសំរាប់សារភាពស្នេហ៍ផងដែរ៕

A7

 

ប្រភព ៖ បរទេស