របៀបធ្វើស្ក្រាប់អំបិល និងស្ក្រាប់ស្ករងាយៗ និង ភាពខុសគ្នារវាងស្ក្រាប់ទាំងពីរនេះ ចំពោះស្បែករបស់អ្នក

បើនិយាយពីស្រ្កាប់ គឺមានច្រើនប្រភេទខ្លាំងណាស់ ពោលគឺទៅតាមចំណង់ចំណូលចិត្ត និងស្បែករបស់អ្នកប្រើប្រាស់។ ប៉ុន្តែស្រ្កាប់ធម្មជាតិដែលមានគ្រឿងផ្សំទូទៅបំផុតនោះ មានតែពីរប្រភេទទេគឺ ស្ករ និងអំបិល។ ប៉ុន្តែអ្នកក៏គួរតែចេះជ្រើសរើសរវាងស្រ្កាប់ទាំងពីរប្រភេទនេះអោយតម្រូវទៅតាមស្បែករបស់អ្នកផងដែរ។

ខាងក្រោមនេះគឺជាលក្ខណៈខុសគ្នារបស់ស្រ្កាប់អំបិល និងស្រ្កាប់ស្ករ!

A1

# ស្ក្រាប់អំបិល

អំបិល គឺជាសារធាតុមួយដែលអាចបំបាត់ជាតិពុលបែបធម្មជាតិ ប៉ុន្តែវាក៏អាចធ្វើអោយយើងបាត់បង់ជាតិទឹកផងដែរ ដូច្នេះវាមិនមែនជាជំរើសល្អប៉ុន្មានទេ ប្រសិនបើអ្នកមានស្បែកស្ងួត ឬងាយប្រតិកម្ម។ ស្ក្រាប់អំបិល អាចជួយជំរុញចលនាឈាមក្រហមបាន ដូចនេះប្រសិនបើអ្នកចង់ជម្រុះកោសិកាចាស់ដោយប្រើអំបិល សូមជ្រើសរើសស្ក្រាប់ ដែលមានជាតិរ៉ែ ដែលផលិតចេញពី Epsom, Himalayan ពណ៌ផ្កាឈូក ឬអំបិលសមុទ្រជាដើម។

A2

# ស្ក្រាប់ស្ករ

តាមពិតទៅ ស្ក្រាប់ស្ករក៏មានសារជាតិប្រហាក់ប្រហែលទៅហ្នឹងស្រ្កាប់អំបិលដែរ ។ ការប្រើស្ករដូង មកធ្វើជាស្រ្កាប់គឺជាគំនិតល្អបំផុតព្រោះវាមានវីតាមីន ជាតិរ៉ែ និងអាស៊ីតអាមីណូ។ ស្រ្កាប់ស្ករមិនត្រឹមតែជម្រុះកោសិកាចាស់ៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដើរតួជាអ្នកផ្តល់សំណើមដល់ស្បែកបែបធម្មជាតិផងដែរ។

A3

របៀបជ្រើសរើស

កត្តាសំខាន់បំផុតដែលអ្នកត្រូវពិចារណានៅពេលអ្នកជ្រើសរើសការជម្រុះកោសិការដោយប្រើស្ក្រាប់ទាំងនេះនោះគឺ៖


•ជ្រើសរើសស្ក្រាប់ ដែលមានគ្រាប់ល្អិតល្អ មិនកាត់ស្បែកពេក ដើម្បីចៀសវាងការផ្សារស្បែកជាមួយស្នាមរបួសតូចៗ។

•អ្នកមិនគួរធ្វើការជម្រុះកោសិកាដោយស្ក្រាប់ទាំងនេះលើសពី ពីរដងក្នុងមួយសប្តាហ៍ឡើយ

•ចៀសវាងការស្ក្រាប់ក្នុងកំឡុងពេលស្បែករបស់អ្នករលាក។

A4

# របៀបធ្វើ DIY ស្ក្រាប់ដោយខ្លួនឯង

សម្រាប់ស្ក្រាប់ស្ករ

•លាយស្ករដូងមួយពែង ជាមួយម្សៅតែ Matcha ១/២ ស្លាបព្រាកាហ្វេ ប្រេងប័រ ២ ស្លាបព្រា ប្រេងខ្យល់ និងប្រេងផ្កាឡាវេនឌ័រពីរបីដំណក់។

សម្រាប់ស្ក្រាប់អំបិល

•លាយអំបិលសមុទ្រ ២ ពែង, ម្សៅ Maca ១ ស្លាបព្រា, ប្រេងផ្កាឈូករ័ត្នមួយកែវ និង essential oil ពីរបីដំណក់ជាការស្រេច៕

A5

ប្រភព ៖​ បរទេស