សត្វពស់ គឺជាសត្វល្មូនមួយប្រភេទដែលធ្វើមនុស្សគ្រប់គ្នាមានការភ័យខ្លាច ប៉ុន្តែសត្វពស់មួយចំនួនក៏ត្រូវបានគេយកមកធ្វើជាសត្វចិញ្ចឹមដែរ ដោយសារតែវាមានរូបរាងគួរឱ្យស្រឡាញ់, មានពណ៌សម្បុរស្អាត និងមានចរិកស្លូតបូតជាដើម។ ដូច្នេះហើយ ថ្ងៃនេះយើងនឹងលើកយកសត្វពស់១០ប្រភេទ ដែលគេនិយមក្នុងការយកមកចិញ្ចឹមអោយអ្នកទាំងអស់គ្នាស្គាល់។
១. Eyelash Viper
Eyelash Viper គឺជាប្រភេទសត្វពស់វែកដែលមានដើមកំណើតមកពីអាមេរិកកណ្ដាល និងខាងត្បូង។ វាមានរូបរាងពណ៌ទឹកក្រូច, លឿង ឬមាសជាដើម និងមានទំហំ 1 - 2,5 ហ្វីត។ ហើយអ្វីដែលធ្វើឱ្យពស់ប្រភេទនេះគួរឱ្យស្រឡាញ់នោះ គឺវាមានរោមមួយចំនួននៅពីលើភ្នែកដែលមើលទៅដូចជារោមភ្នែកអញ្ចឹង។
២. Asian Vine Snake
ពស់នេះត្រូវបានគេហៅថាជាពស់វល្លិអាស៊ី ដែលមានដើមកំណើតមកពីអាស៊ីខាងត្បូង។ ខ្លួនរបស់វាគឺពណ៌បៃតងនិងមានទំហំ 6 ហ្វីត ហើយនៅពេលដែលវាបើកមាត់ធំម្តងៗគឺពិតជាដូចសត្វកង្កែបណាស់។
៣. Jaguar Carpet Python
ពស់ប្រភេទនេះមានភ្នែកធំ ហើយខ្លួនរបស់វាមានពណ៌ ទឹកដោះគោ, ខ្មៅ និងស្បែកក្រឡាជាដើម ចំណែកឯទំហំរបស់វាវិញ ជាទូទៅគឺ ៥ - ៩ ហ្វីត។
៤. Banana California Kingsnake
វាគឺជាពូជក្រៅនៃប្រភេទសត្វព្រៃនៃរដ្ឋកាលីហ្វ័រញ៉ា ដែលមានខ្លួនពណ៌លឿងស្រាល និងខ្មៅ។ ពស់ប្រភេទនេះមានទំហំ៣ - ៦ ហ្វីត ហើយអ្វីដែលពិសេសនោះ គឺវាចូលចិត្តក្មេងៗណាស់។
៥. Albino Rosy Boa
វាត្រូវបានគេស្គាល់ថាជាពស់ ដែលមានភ្នែកក្រហមភ្លឺ ហើយខ្លួនរបស់វាមានពណ៌ទឹកក្រូចស្រាល និងពណ៌ស រីឯទំហំវិញគឺចន្លោះ ២ - ៤ ហ្វីត។ ម្យ៉ាងទៀត Albino Rosy Boa គឺជាពស់ដែលមានភាពស្លូតបូត និងរួសរាយណាស់។
៦. Smooth Green Snake
ប្រភេទពស់នេះ គឺមានភ្នែក និងក្បាលរបស់វាមានទំហំប៉ុនគ្នា ចំណែកខ្លួនរបស់វាគឺមានពណ៌បៃតង និងមានទំហំ 1 – 1.75 ហ្វីត ។
៧. Bumblebee Ball Python
វាជាពូជដ៏កម្រមួយដែលមានភ្នែកតូចៗ ខ្លួនមានពណ៌លឿង និងពណ៌ខ្មៅ ហើយ Bumblebee Ball Python
គឺជាពស់ដែលមានទំហំតូចគឺចន្លោះ 2 – 5 ហ្វីត។
៨. Banana Ball Python
Banana Ball Python គឺជាពស់ដែលមានដងខ្លួនពណ៌លឿង និងចំណុចខ្មៅអុចៗនៅលើខ្លួនរបស់វា។ ជាទូទៅពស់ប្រភេទនេះអាចមានពណ៌ត្នោត និងពណ៌លឿង ហើយទំហំខ្លួនរបស់វាគឺ 2 – 5 ហ្វីត។
៩. Corn Snake
Corn Snake គឺជាពស់ដែលមានបុគ្គលិកលក្ខណៈល្អបំផុតមួយក្នុងចំណោមពស់ចិញ្ចឹមទាំងអស់ ហើយវាក៏ជាប្រភេទមួយក្នុងចំណោមសត្វពស់ ដែលស្ងប់ស្ងាត់ និងស្លូតបូតផងដែរ។ Corn Snake មានដងខ្លួនពណ៌ទឹកក្រូច ក្រហម និងស ហើយមានទំហំចន្លោះពី 2 – 6 ហ្វីត។
១០. Palmetto Corn Snake
វាគឺជាប្រភេទសត្វពស់មួយក្នុងចំណោមប្រភេទសត្វពស់ ដែលមានភ្នែកពណ៌ប្រផេះស្រាលដ៏គួរឱ្យស្រឡាញ់។ ពស់ Palmetto Corn Snake ពេលខ្លះអាចមានជាពណ៌ស ពណ៌ទឹកក្រូច និងពណ៌ប្រផេះជាដើម ហើយទំហំរបស់វាគឺ 2 – 6 ហ្វីត៕
ប្រភព ៖ បរទេស