តាំងពីអតីតកាលមកបណ្ណាល័យ គឺជាកន្លែងមួយដែលប្រមូលផ្តុំទៅដោយសៀវភៅនៃចំណេះដឹងជាច្រើន ដែលមនុស្សទូទៅអាចទៅស្វែងរកសៀវភៅណាមួយដែលពួកគេចង់អាន ហើយវាក៏ជាទីកន្លែងស្ងប់ស្ងាត់សមរម្យមួយសម្រាប់ការអានដោយផ្ចង់អារម្មណ៍ផងដែរ។ ប៉ុន្តែបណ្ណាល័យទាំងអស់ គឺសុទ្ធតែមានរូបរាង និងលក្ខណៈខុសៗពីគ្នា ហើយខាងក្រោមនេះគឺជាបណ្ណាល័យដ៏ស្រស់ស្អាត និងមានសៀវភៅច្រើនជាងគេបង្អស់នៅជុំវិញលោក។
១. Biblioteca do Convento de Marfa នៃប្រទេសព័រទុយហ្កាល់
វាស្ថិតនៅក្នុងវិមានមួយនៃរាជវាំង Mafra ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៥៥ ហើយវាក៏បានក្លាយជារតនសម្បត្តិជាតិនៃស្ថាបត្យកម្មព័រទុយហ្កាល់ផងដែរ។ ជាពិសេសបណ្ណាល័យមួយនេះ គឺពិតជាស្រស់ស្អាតគួរអោយចាប់អារម្មណ៍ និងមានសៀវភៅច្រើនណាស់ រហូតដល់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមបណ្តាលប្រទេស ដែលមានបណ្ណាល័យល្អបំផុតនៅប៉ែកអឺរ៉ុបថែមទៀតផង។
២. National Library of China នៅទីក្រុងប៉េកាំងប្រទេសចិន
បណ្ណាល័យមួយនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០៩ ដោយរដ្ឋាភិបាលនៃរាជវង្សឆេង ដែលជាបណ្ណាល័យជាតិរបស់ប្រទេសចិន និងបានប្រមូលផ្តុំនូវតារាវិទូជាង ៣៧ លានមុខ ហើយថែមទាំងរួមមានអក្សរសាស្ត្រចិនធំៗបំផុតនៅលើពិភពលោកផងដែរ។
៣. បណ្ណាល័យ Starfield នៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង
បណ្ណាល័យ Starfield មួយនេះមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបក្រោមដីដ៏ធំបំផុតនៅលើពិភពលោក ដែលមានសៀវភៅ និងទស្សនាវដ្តីចំនួនជិត ៥ ម៉ឺនក្បាល។ ហើយជារៀងរាល់ខែបណ្ណាល័យនេះត្រូវបានគេរៀបចំអោយមានព្រឹត្តិការណ៍ជាច្រើនដូចជាការបង្រៀនរបស់អ្នកនិពន្ធ និងការតាំងពិព័រណ៍សិល្បៈនានាជាច្រើនផងដែរ។
៤. បណ្ណាល័យជាតិ Klementinum នៅទីក្រុង Pragueនៃប្រទេសសាធារណរដ្ឋឆែក
បណ្ណាល័យនេះបានបើកដំបូងនៅក្នុងឆ្នាំ ១៧២២ ហើយវាជាផ្នែកមួយនៃសាកលវិទ្យាល័យ Jesuit ។ ប៉ុន្តែឥឡូវនេះវាបានក្លាយជាបណ្ណាល័យជាតិនៃសាធារណរដ្ឋឆែក ដែលមានសៀវភៅចំនួនជាង ២០,០០ ក្បាលនៃអក្សរសាស្ត្រទ្រឹស្តីរបស់បរទេស។ បណ្ណាល័យនេះមានរូបចម្លាក់ជាច្រើនហើយពិដានរបស់វាគឺបានលម្អដោយរូប Jan Hiebl និងមានការដាក់តាំងរូបសំណាកមាសថែមទៀតផង។
៥. បណ្ណាល័យទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់
បណ្ណាល័យមួយនេះគឺពោរពេញទៅដោយផ្ទៃពណ៌ស ដែលបង្កើតបានជាបរិយាកាសនៅមួយដូចជានៅក្នុងសុបិនអញ្ចឹង។ ម្យ៉ាងទៀតបណ្ណាល័យនេះមានរហូតទៅដល់ ៩ជាន់ និងបានរចនាឡើងដោយស្ថាបត្យករល្បីល្បាញជនជាតិអាឡឺម៉ង់ម្នាក់ ដែលបានធ្វើអោយវាក្លាយជាបណ្ណាល័យពណ៌សមួយដ៏លេចធ្លោនៅក្នុងប្រទេស។
៦. Royal Portuguese Cabinet of Reading ប្រទេសប្រេស៊ីល
បណ្ណាល័យនេះបានរចនាឡើងយ៉ាងល្អពិចិត្រ ដោយនៅផ្នែកខាងក្នុងនៃបណ្ណាល័យមានផ្ទុកនូវសៀវភៅអក្សរសិល្ប៍ព័រទុយហ្កាល់ធំជាងគេ និងមានតំលៃបំផុត ហើយក៏មានសំណេរដ៏កម្រដែលជាស្នាដៃឯកវចនៈ និងសំភារៈឯកទេសជិត ៤០០,០០០ លានផងដែរ ដែលបានតុបតែងនៅតាមធ្នើជុំវិញបរិវេននោះ។
៧. Bibliothèque nationale de France នៅទីក្រុងប៉ារីសប្រទេសបារាំង
បណ្ណាល័យនេះត្រូវបានបង្កើតដោយលោក Charles V. នៅក្នុងឆ្នាំ ១៣៦៨ ។ ហើយសព្វថ្ងៃនេះវាបានពង្រីកទីតាំងចំនួន ៤ កន្លែងបន្ថែមទៀតនៅទូទាំងទីក្រុងប៉ារីសផងដែរ ដោយមានសៀវភៅជាច្រើនមុខ និងមានការដាក់តាំងតាំងពិព័រណ៌ស្នាដៃសិល្បៈច្រើនរាប់មិនអស់ថែមទៀតផង៕
ប្រភព ៖ បរទេស