គួរតែប្រយ័ត្ន! ផាត់មុខញឹកញាប់ពេកអាចនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទំាងនេះដល់សម្រស់របស់អ្នក

ការតុបតែងមុខពិតជាសំខាន់ណាស់ចំពោះនារីៗសម័យបច្ចុប្បន្ននេះ ដែលវាអាចជួយអោយពួកគេមើលទៅមានភាពស្រស់ស្អាតនិងជួយបិទបាំងភាពមិនប្រក្រតីនៅលើស្បែកមុខថែមទៀតផង។ ប៉ុន្តែតើអ្នកធ្លាប់គិតទេថាវានឹងមានរឿងអ្វីកើតឡើង បើសិនជាអ្នកផាត់មុខរៀងរាល់ថ្ងៃនោះ? ព្រោះជាទូទៅ គ្រឿងសំអាងតែងតែមានផ្ទុកនូវសារធាតុគីមីមួយចំនួនដែលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដែលអ្នកមិនធ្លាប់បានដឹងពីមុនមក ហើយអត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកអំពីផលប៉ះពាល់ទាំងនោះ។

A1

១.ការស្ទះរន្ធញើស

ប្រសិនបើអ្នកធ្វើការផាត់មុខញឹកញាប់ ឬទុកចោលរយៈពេលយូរពេកនៅលើស្បែកមុខ នោះវានឹងបង្កអោយស្បែកមុខរបស់អ្នកស្ទះរន្ធញើស។ ហើយការស្ទះរន្ធញើសនេះ គឺធ្វើអោយស្បែករបស់អ្នកឆាប់កើតមុន, ស្នាមជាំ, ស្នាមខ្មៅនៅជុំវិញភ្នែក និងបញ្ហាស្បែកមុខផ្សេងៗថែមទៀតផង។

A2

២.ឆាប់ចាស់

នៅពេលដែលអ្នកភ្លេចលាបឡេការពារកម្តៅថ្ងៃមុនពេលលាបគ្រឿងសម្អាង នោះស្បែករបស់អ្នកនឹងឆាប់ខូចដោយសារកម្តៅថ្ងៃ។ ហើយការផាត់មុខទុករយៈពេលយូរពេកគួបផ្សំជាមួយនឹងកម្តៅថ្ងៃនឹងធ្វើអោយស្បែកមុខរបស់អ្នកឆាប់ទ្រុឌទ្រោមនិងមានស្នាមជ្រីវជ្រួញលើផ្ទៃមុខដែលធ្វើអោយអ្នកឆាប់ចាស់ជាងវ័យ។

A3

៣.បណ្តាលអោយស្បែកស្ងួត ឬមានជាតិខ្លាញ់

ផលិតផលគ្រឿងសម្អាងមួយចំនួនអាចមិនសមនឹងប្រភេទស្បែកមុខរបស់អ្នកនោះទេ ដែលវាអាចធ្វើឱ្យស្បែករបស់អ្នកស្ងួត ឬឡើងខ្លាញ់នៅលើផ្ទៃមុខជាដើម។ ដូចនេះអ្នកគួរតែជ្រើសផលិតផលណាមួយដែលត្រូវនឹងស្ថានភាពស្បែកមុខរបស់អ្នកឬជួបជាមួយអ្នកជំនាញច្បាស់លាស់ ដើម្បីការពារពីបញ្ហាទំាងអស់នេះ។

A4

៤.ប្រតិកម្មអាឡែស៊ី


ផលិតផលខ្លះមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កអោយមានគ្រោះថ្នាក់ដូចជាបណ្តាលឱ្យប្រតិកម្មអាឡែស៊ី និងប្រតិកម្មស្បែកមួយចំនួនទៀតដូចជា៖ ស្បែកមុខឡើងក្រហម ឡើងក្រទួលក្រហមតូចៗ និងរមាស់ជាដើម។ ហេតុនេះសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសរើសផលិតផលសម្រាប់ប្រើប្រាស់ និងមិនគួរផាត់មុខញឹកញាប់ពេកនោះទេ។

A5

៥.ប្តូរពណ៌ស្បែក

ការផាត់មុខពេញមួយថ្ងៃវាមានផលប៉ះពាល់ណាស់ទៅហើយ ចុះបើនៅពេលដែលអ្នកចូលគេងដោយមិនបានលុបលាងមុខចេញអោយស្អាតទៀតនោះ វាប្រាកដជាធ្វើឱ្យស្បែករបស់អ្នកឆាប់ខូចដល់កំរិតធ្ងន់ធ្ងរមួយ។ ហើយបាតេរី ឬធូលីដីដែលជាប់នៅលើផ្ទៃមុខរបស់អ្នកនោះ នឹងបង្កទៅជាការប៉ះពាល់ធ្វើអោយស្បែកមុខទៅជាខ្មៅស្រអាប់ជាក់ជាមិនខាន។

A6

6.ការឆ្លងមេរោគភ្នែក

ការសិក្សារមួយបានអោយដឹងថា ការដាក់រោមភ្នែកឬគូរeyelinerញឹកញាប់ពេកនឹងអាចបណ្តាលអោយប៉ះពាល់ភ្នែកយ៉ាងខ្លាំងនិងធ្វើអោយរង្វង់ភ្នែករបស់អ្នកមានស្នាមជាំខ្មៅថែមទៀតផង ដោយសារតែផលិតផលសំអាងទាំងនោះមានផ្ទុកសារធាតុគីមីដែលមិនល្អចំពោះសុខភាពឡើយ។

A7

៧. ជំងឺមហារីកស្បែក

ការផាត់មុខញឹកញាប់និងទុកក្នុងរយៈពេលយូរពេកនឹងអាចបង្ករទៅជាជំងឺមហារីកស្បែក ដែលជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកទូទៅបំផុតនៅលើពិភពលោក។ ដូចនេះសូមអ្នកចងចាំថាការផាត់មុខគឺពិតជាអាចធ្វើអោយអ្នកស្រស់ស្អាតនិងមានទំនុកចិត្តពិតមែន ប៉ុន្តែវាក៏អាចនំាមកនូវគ្រោះថ្នាក់ជាច្រើនចំពោះសុខភាពនិងរាងកាយរបស់អ្នកផងដែរ៕

A8

ប្រភព ៖​ បរទេស