យោងទៅតាមសេចក្តីរាយការណ៍ព័ត៌មានពីពេទ្យសត្វមួយកន្លែងនៅក្នុងប្រទេសចិន បានអោយដឹងថាមានពេទ្យសត្វម្នាក់បានស្លាប់បន្ទាប់ពីគាត់បានឆ្លងវីរុសដ៏កម្រមួយដែលត្រូវបានគេដឹងថាឆ្លងពីសត្វស្វា។
ពេទ្យសត្វវ័យ ៥៣ ឆ្នាំម្នាក់នេះគឺជាករណីលើកដំបូងបង្អស់នៃវីរុស Monkey B ដែលត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន។ ហើយបើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺចិនបានឲ្យដឹងថា បុរសនេះបានធ្វើការជាគ្រូពេទ្យវះកាត់នៅវិទ្យាស្ថានមួយដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ក្នុងឯកទេសជាអ្នកស្រាវជ្រាវពិសោធន៍លើសត្វស្វា។ នៅដើមខែមីនាគាត់បានវះកាត់សត្វស្វាងាប់ពីរក្បាល ហើយមួយខែក្រោយមកគាត់ក៏កើតមានជម្ងឺគ្រុនក្តៅ ក្អួតចង្អោរ និងរោគសញ្ញាខាងសរសៃប្រសាទ។ ម្យ៉ាងទៀតបើទោះបីជាមានការព្យាបាលនៅមន្ទីរពេទ្យជាច្រើនក៏ដោយ នៅថ្ងៃទី ២៧ ខែឧសភា បុរសនោះក៏បានស្លាប់ ហើយគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថាបុរសនោះមានវីរុស Monkey B ។
យោងតាមមជ្ឈមណ្ឌលការពារនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថាវីរុសនេះភាគច្រើនឆ្លងទៅលើសត្វស្វាហើយវាកម្រត្រូវបានគេមើលឃើញថាកើតមានចំពោះមនុស្សណាស់។ តែយ៉ាងណា CDC បាននិយាយថា នៅពេលវីរុសឆ្លង "ពីស្វាទៅមនុស្ស" គឺមានគ្រោះថ្នាក់ណាស់ដោយក្នុងចំណោមមនុស្ស 50 នាក់ដែលឆ្លងជំងឺនេះ គឺស្លាប់ 21 នាក់ទៅហើយ។ ភាគច្រើននៃករណីទាំងនោះបានកើតឡើងចំពោះមនុស្សដែលធ្វើការជាមួយសត្វស្វាដូចជាពេទ្យសត្វឬអ្នកស្រាវជ្រាវជាដើម។ ហើយនៅពេលដែលវីរុសនេះបានឆ្លងដល់មនុស្ស វាគឺមិនអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាននោះទេ។ វីរុសកូរ៉ូណាថ្មីក៏ត្រូវបានគេគិតថាលេចចេញពីប្រភព “zoonotic”មានន័យថាវាលោតចេញពីសត្វទៅមនុស្សដែរ ប៉ុន្តែសម្រាប់វីរុសប្រភេទ B វាអាចនឹងរលាយបាត់នៅពេលដែលអ្នកជំងឺនោះស្លាប់។
ទោះយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលចិនបាននិយាយថាវីរុសនេះអាចបង្កការគំរាមកំហែង zoonotic ចំពោះមនុស្សដែលធ្វើការជាមួយសត្វស្វា។ ដូច្នេះវាចាំបាច់ណាស់ដើម្បីពង្រឹងការឃ្លាំមើលនៅក្នុងមន្ទីរពិសោធន៍ Macaques និងកម្មករដែលធ្វើការនៅក្នុងប្រទេសចិន។
គួរអោយដឹងផងដែរថាវីរុស Monkey B នេះគឺខុសគ្នាពីវីរុស monkeypox ព្រោះវីរុសMonkey B ជាកម្មសិទ្ធិរបស់ក្រុមអំបូរវីរុសមួយដែលមានឈ្មោះថាវីរុស Herpesviruses៕
ប្រភព ៖ បរទេស