តែទឹកដោះគោ គឺជាភេសជ្ជៈមួយប្រភេទដែលមានរសជាតិឆ្ងាញ់និងពេញនិយមបំផុតនៅជុំវិញពិភពលោក ហើយមិនត្រឹមតែប៉ុណ្ណោះវាពិតជាមានភាពងាយស្រួលក្នុងការធ្វើណាស់ ដោយនរណាៗក៏អាចធ្វើនៅផ្ទះញុំាបានដែរ។ តែទឹកដោះគោមានដើមកំណើតនៅឆ្នាំ១៩៨០ ក្នុងប្រទេសតៃវ៉ាន់ ប៉ុន្តែបច្ចុប្បន្នវាបានរីកដុះដាលស្ទើរគ្រប់ទីកន្លែងទៅហើយ។ ប៉ុន្តែជួនកាល នៅតាមហាងខ្លះគេគ្រាន់តែកូរម្ស៉ៅទឹកដោះគោយកតែម្តង ដែលនាំឲ្យបាត់បង់ឱជារសដើមនិងមិនល្អចំពោះសុខភាពឡើយ។
ដូចនេះដើម្បីកុំអោយខ្ជះខ្ជាយលុយ និងទិញចំតែទឹកដោះគោដែលមិនឆ្ងាញ់ អ្នកគួរតែសាកល្បងរូបមន្តតែទឹកដោះគោខាងក្រោមនេះ ដែលអាចធ្វើនៅផ្ទះខ្លួនឯងបាននិងឆ្លងកាត់តែ៥ជំហានប៉ុណ្ណោះ។
គ្រឿងផ្សំ៖
•តែខ្មៅ (Assam Black Tea ឬ English Breakfast Tea)
•ទឹកស្អាត
•គ្រាប់គុជ
•ស្ករត្នោត (Brown Sugar)
•គ្រីម
•ស្ករស
•ទឹកកក
របៀបធ្វើ
១. ឆុងតែខ្មៅក្នុងទឹកដាំពុះ
២. រំលាយស្ករត្នោតក្នុងទឹកក្តៅឲ្យខាប់ដូចទឹកសុីរ៉ូ
៣. ចម្អិនគ្រាប់គុជ (អ្នកអាចធ្វើតាមការណែនាំដែលមាននៅលើកញ្ចប់ដែលទិញមកស្រាប់)
៤. វ៉ៃគ្រីមឲ្យឡើងខាប់ រួចលាយស្ករសបន្តិចដើម្បីឲ្យមានរសជាតិផ្អែម
៥. ចាក់គ្រាប់គុជឆ្អិន ស្ករត្នោតនិងទឹកកកចូលទៅក្នុងកែវ។ រួចចាក់តែខ្មៅនិងគ្រីមចូល ហើយកូរឲ្យសព្វមុននឹងពិសារជាការស្រេច។ នោះអ្នកនឹងទទួលបានតែទឹកដោះគោមួយកែវដែលធ្វើពីតែសុទ្ធៗ មិននាំអោយខូចសុខភាពនិងថែមទំាងមានរសជាតិឆ្ងាញ់ថែមទៀតផង៕
ប្រភព ៖ បរទេស