ម៉ោះ! មកស្វែងយល់ពីអត្ថប្រយោជន៍នៃ បន្លែ និងផ្លែឈើ ដែលមានពណ៌លឿង

មនុស្សជាច្រើនធ្លាប់តែដឹងថាបន្លែពណ៌បៃតងគឺមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់ពួកគេ ដែលជំនួយដល់រូបរាងកាយអោយមានភាពរឹងមាំ។ ប៉ុន្តែយ៉ាងណាមិញ នៅក្នុងនោះក៏មានប្រភេទបន្លែផ្សេងទៀតដែលមានពណ៌លឿងមានដូចជា ផ្លែល្ហុង ម្ទេសប្លោក ល្ពៅ ស្វាយទុំ ពោត ក្រូចឆ្មាលឿងជាដើម ដែលមានផ្ទុកទៅដោយវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនមុខ ដែលជួយពង្រឹងដល់សុខភាពរបស់អ្នកបានយ៉ាងល្អ។

តោះមកអានអត្ថបទខាងក្រោមដែលបង្ហាញពីអត្ថប្រយោជន៍ នៃបន្លែពណ៌លឿង និងបន្លែទឹកក្រូចទាំងអស់គ្នា៖

A1

១. អត្ថប្រយោជន៍ចំពោះសុខភាព

បន្លែ និងផ្លែឈើដែលមានពណ៌លឿងគឺមានផ្ទុកទៅដោយសារធាតុជាច្រើនមុខជាពិសេសនោះគឺវីតាមីន C ដែលអាចបង្កើនសុខភាពទូទៅនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗបានយ៉ាងល្អប្រសើរ។ ម៉្យាងទៀតវាក៏ជួយអោយសុខភាពស្បែករបស់អ្នកអោយមានភាពភ្លឺថ្លា និងក្មេងជាងវ័យផងដែរ។

A2

២. ការកាត់បន្ថយហានិភ័យនៃជំងឺមហារីក

អ្នកវិទ្យាសាស្ត្របានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មដែលកើតឡើងដោយធម្មជាតិដូចចាមាននៅក្នុងបន្លែ ឬផ្លែឈើពណ៌លឿង គឺអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ហើយសារធាតុ Beta-carotene ដែលមាននៅក្នុងបន្លែពណ៌លឿងគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលអាចជួយអ្នកចៀសឆ្ងាញពីជំងឺដ៏កាចសាហាវផ្សេងទៀតថែមទៀតផង។

A3

៣. ការគ្រប់គ្រងសម្ពាធឈាម


ការទទួលទានសូដ្យូមជាមធ្យមរបស់មនុស្សទូទៅគឺខ្ពស់ខ្លាំង ខណៈពេលដែលការទទួលបានជាតិប៉ូតាស្យូមរបស់ពួកគេគឺទាបពេក ដែលជាហេតុបណ្តាលអោយមានសម្ពាធឈាមឡើងខ្ពស់។ ហើយវិធីមួយដើម្បីបង្កើនការញ៉ាំប៉ូតាស្យូម គឺត្រូវញ៉ាំបន្លែនិងផ្លែឈើឱ្យបានច្រើន ហើយបន្លែដែលមានពណ៌លឿងគឺមានជាតិប៉ូតាស្យូមខ្ពស់ជាងគេបំផុត។

A4

៤. ជួយអោយស្រកគីឡូ

អ្នកគួរតែសាកល្បងបញ្ចូលបន្លែ ផ្លែឈើពណ៌លឿងទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដែលមានជំរើសជាច្រើនដូចជា៖ ចេក, ម្នាស់, ម្ទេសប្លោកលឿង, ទឹកក្រូចឆ្មា និងស្វាយជាដើម ដើម្បីស្រកគីឡូបានងាយនិងឆាប់រហ័សបំផុតតាមវិធីបែបធម្មជាតិ។

A5

៥. ប្រភពជីវឧស្ម័ន

អាហារពណ៌លឿងមានសារធាតុគីមីជីវសាស្ត្រដែលហៅថាជីវឧស្ម័ន និងត្រូវបានគេស្គាល់ថាជាវីតាមីន P ផងដែរ ដោយវាជួយដល់ការបំបែកវីតាមីន C នៅក្នុងខ្លួននិងផ្តល់នូវវីតាមីន C ដ៏ចាំបាច់បំផុតទៅដល់ស្បែករបស់អ្នកត្រូវការដើម្បីបំពេញបន្ថែម៕

A6

ប្រភព ៖ បរទេស