គ្រាន់តែដាក់តាមខ្លួន! របស់ទាំង ៤យ៉ាងនេះ នឹងជួយនាំសំណាងល្អ និងជោគជ័យមកកាន់អ្នក

មនុស្សគ្រប់រូបតែងតែមានជំនឿរៀងៗខ្លួនទៅតាមតំបន់ឬប្រទេសជាដើម តែតើអ្នកដឹងទេថារបស់ខ្លះគឺអាចជួយនាំសំណាងអោយអ្នកដោយមិនដឹងខ្លួនថែមទៀតផង។ ជាការពិតណាស់សំណាងខ្លះអាចនឹងកើតមានឡើងក៏ព្រោះតែនិស្ស័យ ប៉ុន្តែខ្លះទៀតក៏អាចបណ្តាលមកពីរបស់ដែលជួយនាំសំណាងផងដែរ។

ដូច្នេះហើយថ្ងៃនេះយើងនឹងលើកយករបស់ទាំង ៤យ៉ាងដែលគេជឿថាអាចជួយនាំសំណាងនិងជួយអោយមានលុយហូរចូលដូចទឹកមកអោយលោកអ្នកបានស្គាល់!

A1

១.កាក់នាំសំណាង

តាមតំណរតៗគ្នាបាននិយាយថា ដាច់ខាតកុំភ្លេចដាក់កាក់ឬប្រាក់កាក់ពីជំនាន់ដើមក្នុងហោប៉ៅនិងកាបូបរបស់អ្នកអោយសោះ ព្រោះវាគឺជាគន្លឹះមួយដែលអាចជួយនាំលាភសំណាងដល់អ្នក។ ហើយមានមនុស្សជាច្រើនបានជឿនូវក្បួនហ៊ុងសុយមួយនេះនិងតែងតែអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនថែមទៀតផង។ ហើយក្នុងនោះគេបាននិយាយថា វាមិនត្រឹមតែជួយនាំសំណាងខាងលុយកាក់នោះទេ ប៉ុន្តែកាក់នេះក៏ជួយអោយការងារនិងបុណ្យស័ក្តរបស់អ្នកអោយទទួលបានជោគជ័យមួយផ្នែកផងដែរ។

A2

២.ពណ៌ក្រហម

ពណ៌ក្រហម គឺជាពណ៌ដែលមានអំណាច និងតំណាងឱ្យសុភមង្គល សម្រស់ និងសំណាងល្អជាដើម។ វាត្រូវបានគេជឿថានឹងធ្វើឱ្យអ្នកមានសំណាងល្អ ក៏ដូចជាបង្ហាញនូវភាពស្រស់ស្អាតរបស់អ្នកផងដែរ។ ដូច្នេះបើសិនជាអ្នកចង់នាំសំណាងល្អៗមកកាន់ខ្លួនអ្នកគួរតែដាក់កន្សែងដៃ ឬ ក្រណាត់ពណ៌ក្រហមនៅតាមខ្លួនដើម្បីទាក់ទាញសំណាងល្អទំាងនោះ។


A3

៣.ថ្មពណ៌សរាងពងក្រពើ

ដុំថ្មពណ៌សរាងពងក្រពើ អាចជួយគ្រប់គ្រង និងការពារអ្នកពីថាមពលអវិជ្ជមានបាន ហើយថែមទាំងអាចនាំមកនូវសំណាងល្អនៅក្នុងជីវិតរបស់អ្នកទៀតផង។ ហើយក៏ត្រូវបានគេជឿជាក់ថាការយកដុំថ្មពណ៌សរាងពងក្រពើនៅតាមខ្លួនរបស់អ្នក គឺអាចជួយនាំសំណាងល្អនិងទទួលបានភាពជោគជ័យនៃការងាររកស៊ីមកដល់អ្នកថែមទៀតផង។

A4

៤.ខ្ញី

ខ្ញីត្រូវបានគេប្រើជាញឹកញាប់សម្រាប់ជាការនាំសំណាង និងទទួលបានការជោគជ័យគ្រប់ភារៈកិច្ច។ ហើយមានមនុស្សជាច្រើនដែលបានដាក់ខ្ញីតាមខ្លួនដោយគិតថាវានឹងនាំអោយពួកគេទទួលបាននូវសេចក្តីសុខនិងលាភជ័យផងដែរ។ ហើយក៏មានជំនឿថា ប្រសិនបើអ្នកគ្រាន់តែយកម្សៅខ្ញី ឬ ជិតខ្ញីជាចំនិតតូចមួយដាក់តាមខ្លួន នោះវានឹងជួយនាំលាភសំណាងល្អមកអោយអ្នកជាក់ជាមិនខាន៕

A5

ប្រភព ៖ បរទេស