តោះមកស្គាល់បុរស ដែលមានប្រពន្ធ និងកូនច្រើនជាងគេបង្អស់នៅលើពិភពលោក

ជាទូទៅសង្គមគ្រួសារភាគច្រើន គឺតែងតែមានត្រឹមតែប្រពន្ធមួយ និងប្តីមួយតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់បុរសដែលជាជនជាតិឥណ្ឌាម្នាក់នេះវិញ គឺគាត់មានប្រពន្ធរហូតដល់ទៅរាប់សិបនាក់ឯណោះ។ ហើយប្រភពជាច្រើនទៀតក៏បានចាត់ទុកបុរសម្នាក់នេះថា ជាបុរសដែលមានប្រពន្ធ និងកូនច្រើនជាងគេបង្អស់លើពិភពលោក។

Photo_2021 07 26_12 44 43

បុរសម្នាក់នោះមានឈ្មោះថា Ziona Chana គាត់គឺជាជនជាតិឥណ្ឌាម្នាក់ដែលមានទីលំនៅក្នុងរដ្ឋ Mizoram ប្រទេសឥណ្ឌា។ លោកមានប្រពន្ធសរុបចំនួន ៣៩នាក់ និងកូនសរុបចំនួន ៩៤នាក់ ព្រមទាំងមានចៅ ៣៣នាក់ថែមទៀតផង។ លោក Ziona Chana គឺជាមេដឹកនាំនៃនិកាយសាសនាមួយមានឈ្មោះថា Chana Pawl ដែលត្រូវបានបង្កើតឡើងដោយឪពុករបស់លោក តាំងពី គ.ស ១៩៤២ មកម្ល៉េះ។

A2

លោក Chana បានរៀបការជាមួយនឹងប្រពន្ធដំបូងបង្អស់របស់លោកនៅឆ្នាំ ១៩៥៩ ដោយនៅពេលនោះលោកមានអាយុត្រឹមតែ១៧ឆ្នាំតែប៉ុណ្ណោះ។ ប្រពន្ធដំបូងរបស់លោកជាអ្នកមើលថែ គ្រប់គ្រងប្រពន្ធក្រោយៗនិងការងារផ្សេងៗនៅក្នុងផ្ទះជាដើម។ ចំណែកឯមានពេលមួយនោះវិញ លោកគឺបានរៀបការប្រពន្ធរហូតទៅដល់ ១០នាក់នៅក្នុងឆ្នំាតែមួយថែមទៀតផង។ ហើយរហូតមកដល់ឆ្នាំ ២០០៤ លោកបានរៀបការជាមួយប្រពន្ធចុងក្រោយរបស់លោកដែលកាលនោះនាងមានអាយុ ២៥ឆ្នាំ។

A3


គ្រួសាររបស់លោកបានរស់នៅក្នុងផ្ទះមួយខ្នងដែលមានបន្ទប់រហូតដល់១០០បន្ទប់ និងកម្ពស់៤ជាន់ ហើយប្រពន្ធទាំងអស់របស់គាត់គឺស្នាក់នៅបន្ទប់ធំរួមមួយ ដែលនៅទល់មុខបន្ទប់ផ្ទាល់ខ្លួនរបស់គាត់។ តាមការពិតទៅច្បាប់នៅក្នុងប្រទេសឥណ្ឌាមិនអនុញ្ញាតអោយមានប្តីឬប្រពន្ធច្រើននោះទេ ប៉ុន្តែអាជា្ញធរនៅតាមរដ្ឋមួយចំនួននៃប្រទេសបានអនុញ្ញាតអោយកុលសម្ព័ន្ធ ឬនិកាយសាសនាណាមួយអាចយកប្តីឬប្រពន្វច្រើនបាន។

A4

កាលពីឆ្នាំ ២០០៧ ក្រុមគ្រួសារបស់លោក Chana ត្រូវបានគេស្នើសុំចុះនៅក្នុងបញ្ជីសៀវភៅកំណត់ត្រាពិភពលោកដែលមានសមាជិកគ្រួសារច្រើនជាងគេ ប៉ុន្តែត្រូវបានលោក Chana បដិសេធពីព្រោះលោកមិនចង់ផ្សព្វផ្សាយជាសាធារណៈនោះទេ។ ហើយមកដល់បច្ចុប្បន្ននេះលោកបានទទួលមរណៈភាពទៅហើយ កាលពីខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ នៅជន្មាយុ ៧៦ឆ្នាំ និងបន្សល់ទុកនៅមហាគ្រួសារដែលធំជាងគេមួយនៅលើពិភពលោក៕

A6

A5

ប្រភព ៖​ បរទេស