មូលហេតុសំខាន់ៗ ដែលជនជាតិអេស៊ីបពីបុរាណឈ្លក់វង្វេង និងឱ្យតម្លៃខ្ពស់ទៅលើសត្វឆ្មា

រូបចម្លាក់ និងគ្រឿងអលង្ការដែលនៅសេសសល់មកដល់បច្ចុប្បន្ននេះ គឺសុទ្ធតែមានអាយុកាលវែង និងបានបន្សល់ទុករាប់ពាន់ឆ្នាំហើយ ពោលគឺចាប់តាំងពីព្រះចៅផារ៉ាអុងដែលជាអ្នកគ្រប់គ្រងនីលមកម្ល៉េះ។ ហើយប្រជាជនអេហ្ស៊ីបបុរាណបានឆ្លាក់រូបសត្វឆ្មារាប់មិនអស់ហើយថែមទាំងបានបង្កើតទីបញ្ចុះសព ដែលត្រូវបានគេស្គាល់ដំបូងបំផុតនៅលើពិភពលោកថាជាកន្លែងបញ្ចុះសត្វឆ្មា ដែលមានអាយុកាលជិត ២,០០០ ឆ្នាំមកហើយ។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺសាកសពឆ្មាទាំងនោះគឺសុទ្ធតែមានពាក់នូវគ្រឿងអលង្ការដែក និងប្រឡៅកដែលមានសណ្ឋានដូចជាកអាវមនុស្ស។

A1

ការគោរពនេះភាគច្រើនគឺដោយសារតែប្រជាជនអេហ្ស៊ីបបុរាណគិតថាព្រះ និងអ្នកគ្រប់គ្រងរបស់ពួកគេមានលក្ខណៈ និងទ្រង់ទ្រាយដូចសត្វឆ្មា នេះបើយោងតាមការតាំងពិព័រណ៍នៅឆ្នាំ ២០១៨ ដែលស្តីពីសារៈសំខាន់នៃសត្វឆ្មានៅប្រទេសអេហ្ស៊ីបកាលពីបុរាណដែលបានធ្វើឡើងនៅសារមន្ទីរសិល្បៈជាតិអាស៊ីស្មីត នៅទីក្រុងវ៉ាស៊ីនតោន។

A2

ម្យ៉ាងទៀតចំពោះប្រជាជនអេហ្ស៊ីបបុរាណគឺពួកគេបានចាត់ទុកសត្វឆ្មាដូចជាសត្វពិសេសដែលសមនឹងទទួលបានការយកចិត្តទុកដាក់អញ្ចឹង ដែលជាហេតុពួកគេបានបង្កើតរូបចម្លាក់ feline-esque ឡើង។ ដូចគ្នានេះផងដែរ ទេពធីតាមួយដែលប្រជាជនអេហ្ស៊ីបបុរាណគោរពបូជាឈ្មោះ Bastet ជារឿយៗត្រូវបានគេធ្វើរូបតំណាងជាសត្វឆ្មាហើយប្រជាជនអេស៊ីបបុរាណតែងតែជឿជាក់ថាសត្វឆ្មាគឺជាសត្វដ៏ពិសិដ្ឋចំពោះទេពធីតាមួយអង្គនេះ។

A3


នៅសម័យនោះសត្វឆ្មាទំនងជាត្រូវបានគេស្រឡាញ់ដោយសារសមត្ថភាពរបស់ពួកគេក្នុងការចាប់សត្វកណ្តុរ និងពស់ជាដើម។ យោងទៅតាមសាកលវិទ្យាល័យក្រុងឡុងដ៍បានអោយដឹងថា សត្វឆ្មាត្រូវបានគេកោតសរសើរយ៉ាងខ្លាំងនៅជំនាន់នោះ រហូតដល់ប្រជាជនអេហ្ស៊ីបបុរាណបានដាក់ឈ្មោះឱ្យកូនៗរបស់ពួកគេថា “ Mitt” (ដែលមានន័យថាឆ្មា) សម្រាប់ក្មេងស្រីថែមទៀតផង។

A4

ទោះជាយ៉ាងណា មានការស្រាវជ្រាវបានប្រទះឃើញថាប្រហែល ៧០០ឆ្នាំ មុនគ.សមុន សត្វឆ្មាគឺត្រូវបានគេសម្លាប់ និងធ្វើអោយវាក្លាយជាខ្មោចសត្វមុំាមី ដូច្នេះគេអាចយកវាទៅកប់ជិតសាកសពមនុស្សបានដើម្បីជូនជាការលះបង់បូជាដល់ព្រះនៃប្រទេសអេហ្ស៊ីបបុរាណ។ ម្យ៉ាងទៀតសាស្ត្រាចារ្យរងផ្នែកបុរាណវិទ្យាអេហ្ស៊ីបនៅសកលវិទ្យាល័យតូរ៉ុនតូបាននិយាយប្រាប់ទស្សនាវដ្តីវិទ្យាសាស្ត្រផ្ទាល់ថាសត្វឆ្មាទាំងនោះភាគច្រើនត្រូវបានគេយកមកធ្វើជាមធ្យោយបាយដើម្បីស្វែងរកជំនួយពីអាទិទេពបន្ថែមពីលើការអធិស្ឋានជាដើម៕

A5

ប្រភព ៖ បរទេស