គន្លឹះ ១០ យ៉ាងដើម្បីរក្សាអាហារ បន្លែ ផ្លៃឈើឱ្យបានយូរ មិនងាយខូច!

មនុស្សគ្រប់គ្នាចង់បានអាហារឆ្ងាញ់បំផុត និងថ្មីបំផុតសម្រាប់ខ្លួនគេ និងក្រុមគ្រួសារ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានមធ្យោបាយដើម្បីទៅហាង ឬផ្សាររាល់ថ្ងៃនោះទេ។ នោះហើយជាមូលហេតុដែលយើងត្រូវប្រឈមនឹងតម្រូវការរក្សាអាហារនៅផ្ទះឱ្យបានយូរ។

ដើម្បីជាគន្លឺះដល់មិត្តអ្នកអានទាំងអស់គ្នា គេហទំព័រ Knongsrok នឹកលើកយករិធីសាស្រ្តមួយចំនួនមកចែករំលែកដល់មិត្តអ្នកទាំងអស់គ្នា ដើម្បីរក្សាទុកម្ហូប ឬន្លែ ផ្កែឈើអោយនៅបានយូរដោយមិនបារម្ភអំពីការបាត់បង់ភាពស្រស់របស់វា។

១.​ រក្សាទឹកដោះគោស្រស់អោយបានរយៈពេលជាច្រើនសប្តាហ៍

10 Tips to Keep Your Food Fresh Longer

ប្រសិនបើអ្នកបានទិញទឹកដោះគោមក ហើយទើបតែដឹងថាអ្នកកំពុងមានវិស្សមកាលជាយូរថ្ងៃនោះ សូមកុំបារម្ភ វា​នឹងមិនខូចឡើយប្រសិនបើអ្នកបង្កកវា។ ចាក់ទឹកដោះគោមួយចំនួនចេញ មុនពេលដាក់វាចូលទូរកកព្រោះវានឹងកើនបរិមាណឡើង។ វាល្អបំផុតក្នុងការបង្កកទឹកដោះគោស្រស់ហើយទុកវានៅក្នុងម៉ាសីនទឹកកកមិនលើសពី ៤ ទៅ ៦ សប្តាហ៍។

២. បង្កកពងទា

10 Tips to Keep Your Food Fresh Longer

ពេលខ្លះយើងមិនអាចប្រើពងទាំងអស់ដែលយើងបានទិញមកពីផ្សារនោះទេ។ ដូច្នេះដើម្បីរក្សាវាអោយបានយូរ សូមបំបែកវាដាក់ចូលក្នុងប្រអប់បង្កកទឹកកក រួចរោយអំបិល ឬស្ករបន្តិច ហើយដាក់បង្កកវា នោះនឹងធ្វើអោយវាមានអាយុកាលបានយូរ បន្ទាប់មកប្រើវាតាមតម្រូវការ។

៣. ការរក្សាទុកទឹកជ្រលក់ដែលអ្នកចូលចិត្ត

10 Tips to Keep Your Food Fresh Longer

ទឹកជ្រលក់ដែលនៅសល់អ្នកអាចចាក់វាចូលក្នុងថង់ ហើយដាក់វាចូលទូរកក វានឹងមានអាយុកាលវែងជាងមុន។

៤. ការរក្សាស្លឹកសាឡាត់អោយនៅស្រស់បានយូរ

10 Tips to Keep Your Food Fresh Longer

សាឡាត់នឹងនៅតែស្រស់ និងស្រួយរយៈពេលមួយសប្តាហ៍ប្រសិនបើអ្នករុំវាដោយក្រដាសបែបនេះ។

៥. ផ្លែប៉ោមអាចរក្សាទុកនៅក្នុងទូរទឹកកកបានរយៈពេលជាច្រើនខែ

10 Tips to Keep Your Food Fresh Longer

ផ្លែប៉ោមជាធម្មតានៅស្រស់យូរជាងផ្លែឈើដទៃទៀត ប៉ុន្តែតើអ្នកដឹងទេថាពួកវាអាចរក្សារសជាតិរបស់វាបានពេញលេងនៅក្នុងទូរទឹកកកដែរ ឬទេ? រឿងតែមួយគត់ដែលត្រូវចងចាំនៅទីនេះគឺថាអ្នកមិនគួរឱ្យពួកគេប៉ះគ្នាទេ ដូចនេះអ្នកអាចរុំវាជាមួយក្រដាសការសែតក៏បាន។

៦.​ ការរក្សាទុកការ៉ុតដើម្បីឱ្យវាស្រស់បានយូរ


10 Tips to Keep Your Food Fresh Longer

ម្ចាស់ចំការបន្លែបានផ្តល់អនុសាសន៍ថា សូមរក្សាទុកការ៉ុតនៅក្នុងដីខ្សាច់ ទើបវារក្សាភាពស្រស់របស់វាបានយូរ ព្រោះខ្សាច់អាចកាត់បន្ថយការហួតទឹក ហើយបន្ថយល្បឿនរលួយរបស់វា។

៧. ការរក្សា Cheese និង  Sour Cream អោយបានយូរ

10 Tips to Keep Your Food Fresh Longer

អ្នកនឹងអាចរក្សា Cheese និង  Sour Cream អោយនៅបានយូរ និងរក្សាគុណភាពបានទ្វេដងនោះ គឺអ្នកគ្រាន់តែដាក់វានៅក្នុងទូរទឹកកក ហើយយកគូថធុងឡើងមកលើប៉ុណ្ណោះ។

៨. ការក្សាខ្ទឹមអោយនៅស្រស់

 

10 Tips to Keep Your Food Fresh Longer

ស្លឹកខ្ទឹមអាចរក្សាភាពស្រស់បានយូរ ប្រសិនបើអ្នកទុកវានៅក្នុងកែវទឹក។ កាត់ស្លឹកខ្ទឹមនៅត្រឹមកន្លែងដែលអ្នកត្រូវការ ហើយពួកវានឹងបន្តការលូតលាស់។

៩. ការរក្សាទុកបន្លែ

10 Tips to Keep Your Food Fresh Longer

ពាងកែវគឺជាវត្ថុដ៏ល្អបំផុតសម្រាប់រក្សាទុកបន្លែហិរ។ ខ្ទឹមបារាំង ខ្ទឹមស ឬ ជីនឹងរក្សារសជាតិរបស់វារយៈពេលមួយខែនៅពេលរក្សាទុកដូចនេះ។

១០. ការរក្សាទឹកឃ្មុំ

10 Tips to Keep Your Food Fresh Longer

ទឹកឃ្មុំអាចរក្សាបាននូវលក្ខណៈសម្បត្តិដែលមានប្រយោជន៍របស់វា បានរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែវាចាំបាច់ក្នុងការរក្សាទុកវាឱ្យបានត្រឹមត្រូវ។ ធុងល្អបំផុតសម្រាប់វាគឺពាងកែវដែលមានគំរបតឹង។

សូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តអ្នកអានទាំងអស់គ្នា សូមជួយចុច like និង Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ឬ ខំមិនចំពោះអ្វីដែលអ្នកទាំងអស់គ្នាយល់ឃើញចំពោះការបង្ហាញនេះ!

ប្រភព៖ Bright Side

ប្រែសម្រួល៖ Sokhort