ប្រពៃណីចម្លែក ដែលចោលសាកសពមនុស្សស្លាប់ឱ្យសត្វត្មាតស៉ីនៅទីបេ

នៅលើពិភពលោកយើងនេះគឺមានរឿងរ៉ាវចម្លែកជាច្រើនដែលអ្នកទាំងអស់គ្នាមិនធ្លាប់ដឹងពីមុនមក ពោលគឺដូចជាប្រពៃណីមួយនេះអញ្ចឹង ដែលតែងតែចោលសាកសពមនុស្សដែលស្លាប់ហើយទៅអោយសត្វត្មាតស៉ី។ ប្រពៃណីដ៏ចម្លែកមួយនេះត្រូវបានគេរកឃើញនៅនៅតំបន់ទីបេនៃប្រទេសចិន ហើយវាគឺជាជំនឿមួយរបស់ប្រជាជននៅទីនោះដែលពួកគេបានអនុវត្តជាយូរលង់ណាស់មកហើយ។

A1

ជាការពិតណាស់ប្រពៃណីនៃការចោលសាកសពអោយសត្វត្មាតស៉ីនេះ គឺធ្វើឡើងដោយសារតែប្រជាជនជឿថាសត្វត្មាត គឺជាទេវត្តាមានស្លាប ដែលអាចនាំយកព្រលឹងរបស់ពួកគេទៅកាន់ឋានសួគ៌បាន។ ហើយបើយោងតាមសារពត៌មានមួយបានរាយការណ៍ថា ប្រជាជនដែលរស់នៅទីបេយល់ថានេះគឺជាការដាក់ទានដល់សត្វស្លាបដែលស៉ីសាច់ជាអាហារតាមបែបជំនឿ។ ព្រោះតាមជំនឿនៃព្រះពុទ្ធសាសនាបានបង្រៀនអំពីការចាប់បដិសន្ធិសារជាថ្មី និងបានប្រកាន់ខ្ជាប់នូវគំនិតថា រាងកាយរបស់មនុស្សគឺគ្រាន់តែជានាវានៃព្រលឹងតែប៉ុណ្ណោះហើយនៅពេលអស់ជីវិតទៅរាងកាយក៏មិនចាំបាច់ត្រូវថែរក្សាទៀតនោះដែរ។

A2

នៅទីនោះមានព្រះវិហារមួយមានឈ្មោះថា Drigung ស្ថិតនៅតំបន់ Maizokunggar នៃប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជាកន្លែងល្បីឈ្មោះនៃការដាក់សាកសពអោយសត្វត្មាតស៊ីអស់រយៈពេលជាយូរណាស់មកហើយ។ ចំណែកឯក្នុងការរៀបចំពិធីបុណ្យនេះលោកអាចារ្យធ្វើយ៉ាងណា ពេលសត្វត្មាតស៉ីហើយ គឺមិនទុកអោយឆ្អឹងនៅរាយនៅប៉ាយឡើយ។ ហើយឆ្អឹងដែលនៅសេសសល់ពីសត្វស៉ីនោះ លោកអាចារ្យនឹងវាយបំបែកដោយប្រើពូថៅ ឬញញួរ រួចលាយវាជាមួយម្សៅម៉្យាងដើម្បីទុកនៅលើថ្មសម្រាប់អោយសត្វត្មាតត្រលប់មកស៉ីម្តងទៀត។


A3

ម្យ៉ាងទៀតគេបានជឿជាក់ថាមានតែសាកសពដែលសត្វត្មាតចឹកស៉ីអស់នោះទេ ដែលព្រលឹងអ្នកស្លាប់នោះបានទៅដល់ឋានសួគ៌។ ហើយប្រជាជនយល់ថាមានតែតាមរយៈពិធីប្រពៃណីនេះប៉ុណ្ណោះ ទើបគ្រួសារសពអាចសម្តែងនូវការគោរពលើកចុងក្រោយដល់អ្នកស្លាប់បាន និងដើម្បីបញ្ចូនអោយព្រលឹងអ្នកស្លាប់នោះទៅបានស្ងប់សុខ។

យ៉ាងណាមិញ បើទោះបីជាការប្រព្រឹត្តពិធីបុណ្យសាកសពនេះនៅតែមានការពេញនិយមនៅក្នុងទីបេក៏ដោយ ប៉ុន្តែចំនួនសត្វត្មាតនៅតែមានការថយចុះ ដែលជាហេតុបណ្តាលអោយការប្រារព្វពិធីបុណ្យសពនេះកាន់តែមានការលំបាកជាខ្លាំង៕

A4

ប្រភព ៖ បរទេស