ប្លែកណាស់! នេះគឺជាសណ្ឋាគារដែលតូចជាងគេបំផុតនៅលើពិភពលោក

សណ្ឋាគារជាច្រើននាបច្ចុប្បន្ននេះតែងតែមានការរចនាតាមបែបទាន់សម័យ ទំនើប និងស្រស់ស្អាត ដើម្បីអាចទាក់ទាញភ្ញៀវមកស្នាក់នៅបានច្រើន។ ប៉ុន្តែក្នុងនោះក៏មានសណ្ឋាគារមួយដែលមានលក្ខណៈខុសប្លែកពីគេផងដែរ ដោយសារតែវាមានទំហំតូចបំផុត និងត្រូវបានគេកែច្នៃពីឡាន Volkswagen Beetle មកធ្វើជាបន្ទប់សម្រាប់ស្នាក់នៅ។

A1

លោក Mohammed Al Malaheem អាយុ ៦៤ ឆ្នាំ គឺជាម្ចាស់សណ្ឋាគារដែលតូចជាងគេនៅលើពិភពលោកមួយនេះ ហើយវាមានទីតាំងស្ថិតនៅវាលខ្សាច់ហ្សកដានី នៃប្រទេស Jordan។ នៅក្នុងបន្ទប់សណ្ឋាគារមួយនេះមានការតុបតែងទៅដោយក្រដាសប៉ាក់, ខ្នើយដែលមានស្រោមប៉ាក់ក្បាច់បុរាណ និងអង្កាំចម្រុះពណ៌ដែលធ្វើដោយដៃ ដែលមើលទៅវាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។

A2

ម្យ៉ាងទៀតសណ្ឋាគារនេះត្រូវបានបើកដំណើរការតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយភ្ញៀវដែលបានអញ្ចើញមកស្នាក់នៅទីនោះគឹត្រូវចំនាយប្រាក់ប្រហែល ៥៦ ដុល្លារសម្រាប់ការស្នាក់នៅមួយយប់និងសម្រាប់តែមនុស្សតែពីរនាក់ស្នាក់នៅប៉ុណ្ណោះ។

A3


ថ្វីត្បិតតែសណ្ឋាគារនេះមានរូបរាងតូចក៏ពិតមែន ប៉ុន្តែលក្ខណៈសម្បត្តិរបស់វានោះគឺមានភាពស្ងប់ស្ងាត់ និងអាចមើលឃើញនូវទេសភាពវាលខ្សាច់ដ៏ស្រស់ស្អាត។ ហើយសម្រាប់អ្នកដែលសម្រាកនៅសណ្ឋាគារនេះ គឺត្រូវបានស្វាគមន៍ដោយការទទួលទានអាហារពេលព្រឹកឬអាហារថ្ងៃត្រង់ដោយមិនគិតថ្លៃថែមទៀតផង ចំណែកឯអ្នកដែលរៀបចំនិងបម្រើសណ្ឋគារនេះវិញគឺភរិយា និងកូនស្រីរបស់លោក Mohammed Al Malaheem ផ្ទាល់តែម្តង។

A4

សណ្ឋាគារដ៏តូចមួយនេះក៏ទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ដែលមកពីជុំវិញពិភពលោកផងដែរ ដោយពួកគេសរសើរអំពីគំនិតច្នៃប្រឌិតពីឡាន Volkswagen Beetle ចាស់មួយអោយក្លាយទៅជាសណ្ឋាគារដ៏ល្បីល្បាញ និងអាចរកប្រាក់ចំណូលបានថែមទៀតផង៕

A5

ប្រភព ៖ បរទេស