តោះមកស្វែងយល់ អំពីអត្ថប្រយោជន៍ដ៏មហិមារបស់ផ្លែទទឹម ចំពោះសុខភាពរបស់អ្នក!

ផ្លែឈើមិនចាំបាច់ត្រូវតែមានពណ៌បៃតង ទើបធ្វើអោយអ្នកមានសុខភាពល្អនោះទេ។ ដូចជាផ្លែទទឹមនេះអញ្ចឹង ដែលមនុស្សគ្រប់គ្នាតែងតែញុំាវាដោយសារតែមានរសជាតិឆ្ងាញ់ ប៉ុន្តែប្រហែលជាអ្នកមិនបានចាប់អារម្មណ៍នោះទេថា វាមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណាចំពោះសុខភាព។ ផ្លែទទឹមត្រូវបានគេរកឃើញថាមានផ្ទុកនូវសារធាតុចិញ្ចឹមជាង ១០០ មុខឯណោះ មួយវិញទៀតផ្លែទទឹមក៏ត្រូវបានគេប្រើប្រាស់ធ្វើជាថ្នាំរាប់ពាន់ឆ្នាំមកហើយ។

ដូចនេះសូមអានអត្ថបទខាងក្រោម ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍របស់ផ្លែទទឹម!

A1

១.សារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែទទឹម ត្រូវបានគេបរិភោគនៅទូទាំងពិភពលោក ហើយសព្វថ្ងៃនេះទឹកផ្លែទទឹមគឺជាផ្នែកមួយដ៏ពេញនិយមនៃរបបអាហារដែលមានសុខភាពល្អ។ ម្យ៉ាងទៀតផ្លែទទឹមមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលខ្លាំងជាងផ្លែឈើដទៃទៀត ដែលសារធាតុទាំងនោះអាចជួយកម្ចាត់រ៉ាឌីកាល់សេរី, ការពារកោសិកាពីការបំផ្លាញ និងកាត់បន្ថយការរលាកជាដើម។

A2

២.វីតាមីន C

ផ្លែទទឹមមានផ្ទុកទៅដោយវីតាមីន C ដែលអាចជួយអោយសុខភាពអ្នករឹងមាំ ស្បែកភ្លឺថ្លា និងជួយប្រឆាំងនៅជំងឺផ្សេងៗ។ ដូច្នេះអ្នកគួរតែបរិភោគផ្លែទទឹមអោយបានញឹកញាប់ជាងមុន ដោយបរិភោគធម្មតា ឬអាចកិនយកទឹកវាសម្រាប់បរិភោគជាប្រចាំថ្ងៃបាន។

A3

៣.ការរំលាយអាហារ

ផ្លែទទឹមអាចកាត់បន្ថយការរលាកនៅក្នុងពោះវៀន និងធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ។ ហើយវាក៏មានអត្ថប្រយោជន៍សម្រាប់អ្នកដែលមានជំងឺ Crohn, ជំងឺរលាកពោះវៀនធំ និងជំងឺរលាកពោះវៀនផ្សេងៗទៀតផងដែរ។

A4

៤.ជំងឺរលាកសន្លាក់


តាមការសិក្សាមួយបានបង្ហាញថាសារជាតិ Flavonols នៅក្នុងទឹកផ្លែទទឹមអាចជួយទប់ស្កាត់ការរលាកមួយចំនួនរួមមានការរលាកឆ្អឹង  និងការខូចខាតឆ្អឹងខ្ចីជាដើម។ ផ្លែទទឹមគឺមានឥទ្ធិពលដែលអាចជួយការពារ និងព្យាបាលទៅលើជំងឺពុកឆ្អឹង, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងប្រភេទដទៃទៀតនៃជំងឺរលាកសន្លាក់ថែមទៀតផង។

A5

៥.ជំងឺបេះដូង

ទឹកផ្លែទទឹមត្រូវបានគេស្កាល់ថាជាទឹកផ្លែឈើមួយប្រភេទដែលជំនួយអោយសុខភាពបេះដូងដំណើរការបានបំផុត ដោយវាជួយការពារបេះដូង និងសរសៃឈាម។ ការសិក្សាមួយបានបង្ហាញថាវាអាចជួយដល់ការបង្កើនកូលេស្តេរ៉ុលនៅក្នុងសរសៃឈាម និងការពារសរសៃឈាមមិនឱ្យស្ទះ ប៉ុន្តែផ្លែទទឹមក៏អាចមានប្រតិកម្មអវិជ្ជមានជាមួយនឹងសម្ពាធឈាម និងថ្នាំកូលេស្តេរ៉ុលដូចជាថ្នាំ Statins ផងដែរ។

A6

៦.ថ្នាំប្រឆាំងវីរុស

វីតាមីន C និងសារធាតុចិញ្ចឹមជួយបង្កើនប្រព័ន្ធភាពស៊ាំដូចជាវីតាមីន E របស់ទឹកផ្លែទទឹម អាចជួយការពារជំងឺ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងមួយចំនួនបានផងដែរ។ ម្យ៉ាងទៀតផ្លែទទឹមក៏ត្រូវបានគេបង្ហាញថាមានអង់ទីករដែលអាចប្រឆាំងវីរុសក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍ថែមទៀតផង។

A7

៧.ជំងឺទឹកនោមផ្អែម

តាមប្រពៃណីរបស់ប្រទេសមួយចំនួនដូចជានៅមជ្ឈឹមបូព៌ានិងឥណ្ឌា ផ្លែទទឹមត្រូវបានគេប្រើជាឱសថព្យាបាលជំងឺទឹកនោម ហើយវាក៏អាចជួយបន្ថយភាពធន់របស់អាំងស៊ុយលីន និងបន្ថយជាតិស្ករក្នុងឈាមបានយ៉ាងល្អប្រសើរផងដែរ៕

A8

ប្រភព ៖ បរទេស