អំបិលដែលថ្លៃជាងគេ ដោយទំងន់ត្រឹម២៥០ក្រាមសោះ មានតំលៃប្រហែល ១០០ដុល្លារ!

នៅពេលឃើញចំណងជើង អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា តើអំបិលអ្វីទៅដែលអាចមានតំលៃថ្លៃដល់ថ្នាក់នេះ? តាមពិតទៅអំបិលប្រភេទនេះមានឈ្មោះថា អំបិលអប់បំពង់ប្ញស្សី ឬ Bamboo salt ដែលមានដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង។ ហើយវាមានតំលៃថ្លៃជាងគេក្នុងពិភពលោកបែបនេះ គឺដោយសារតែដំណើរការនៃការផលិតគឺត្រូវប្រើរយៈពេលយូរ ហើយអំបិលនេះគឺមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

A1

គួរអោយដឹងដែរថា អំបិលនេះគឺជាគ្រឿងទេសសំរាប់ធ្វើម្ហូបដែលមានតាំងពីយូរលង់ណាស់មកហើយនៅក្នុងវប្បធម៌កូរ៉េ ហើយអ្វីដែលពិសេសនោះគឺវាត្រូវបានគេយកទៅប្រើប្រាស់ក្នុងឱសថបុរាណថែមទៀតផង។

A2

អំបិលនេះមានពណ៌ស្វាយខុសប្លែកពីគេ រីឯដំណើរនៃការផលិតវាគឺគេយកអំបិលសមុទ្រដាក់ចូលក្នុងបំពង់ប្ញស្សី ហើយដុតវាក្នុងសីតុណ្ហភាពខ្ពស់ពី ៨០០ ដល់ ១០០០អង្សារសេ។ ហើយការដុតនេះគឺធ្វើអោយអំបិល និងសារធាតុរ៉ែដែលមាននៅក្នុងបំពង់ប្ញស្សីរលាយចូលគ្នា និងធ្វើអោយអំបិលប្រែពីពណ៌ស ទៅជាពណ៌ស្វាយ តែគេត្រូវដុតវាជាច្រើនលើកសារប្រហែល ៩ដង ឯណោះ រហូតដល់វាក្លាយជាដុំរឹង ដែលជាទូទៅគេប្រើប្រាស់រយៈពេលពី ៤០ ទៅ ៤៥ថ្ងៃ ដើម្បីផលិតបានអំបិលអប់បំពង់ប្ញស្សីនេះ។

A3


A4

51hIyTeg07L

ហើយបើតាមការស្រាវជ្រាវបានបង្ហាញថា ប្រភេទអំបិលនេះ គឺមានសមាសធាតុរ៉ែច្រើន និងសំបូរជាតិដែក ប៉ូតាស្សូម និងកាល់ស្យូមខ្ពស់ជាងអំបិលទូទៅ ដែលវាអាចជួយពង្រឹងភាពសុំា ជួយសំរួលដល់ប្រព័ន្ធរំលាយអាហារ ជំនួយដល់ស្បែក និងការពារពីជំងឺមហារីកថែមទៀតផង។ មូលហេតុទាំងនេះហើយ ដែលធ្វើអោយអំបិលអប់បំពង់ប្ញស្សីនេះមានតំលៃថ្លៃជាងគេក្នុងលោក ហើយក៏មានទីផ្សារធំទូលាយផងដែរ៕

Sfeer 9x Gebrand Heel Grof 1024x576

ប្រភព ៖ បរទេស