អស្ចារ្យដូចរឿងនិទាន! ស្រ្តីម្នាក់ត្រូវគេយកទៅចិញ្ចឹមរហូតអាយុ ២៨ឆ្នាំ ទើបដឹងថាខ្លួនជាព្រះនាងរបស់ប្រទេសអាហ្វ្រិក!

គួរអោយដឹងដែរថាកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៦៣ ប្រទេសអាហ្រ្វិកមានការប្រឆាំងនឹងអាណានិគម និងការប្រកាន់ពូជសាសន៍យ៉ាងខ្លាំង ហើយដោយសារតែអាណានិគម និងភាពចលាចរក្នុងប្រទេសបានធ្វើអោយមនុស្សជាច្រើនត្រូវបែកបាក់គ្រួសារ ហើយក្នុងនោះក៏មានព្រះនាង Sarah Culberson ផងដែរ ដែលត្រូវបានបែកចេញពីគ្រួសារ។

A3

ក្រោយមកព្រះនាងក៏ត្រូវបានឪពុកម្តាយជនជាតិអាមេរិកស្បែកសយកទៅចិញ្ចឹម ប៉ុន្តែព្រះនាងតែងតែត្រូវបានគេចោទសួរអំពីពណ៌សំបុរដែលខុសពីបងប្អូនចិញ្ចឹមផ្សេងទៀតរបស់នាង។

A2

A4

នៅពេលដែលនាងបានធំដឹងក្តី និងបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំទី១ មក នាងបានព្យាយាមស្វែករកឪពុកម្តាយបង្កើតរបស់នាងដែរ តែគួរអោយសោកស្តាយនៅពេលដែលនាងបានទទួលដំណឹងពីគ្រួសារបង្កើត នាងក៏បានដឹងថាម្តាយរបស់នាងបានស្លាប់ដោយសារជំងឺមហារីកបាត់ទៅហើយ។

A1

បន្ទាប់មកទៀតនាងបានស្វែករកឪពុកបង្កើត ដោយជួលអ្នកស៊ើបអង្កេតផ្ទាល់ខ្លួនដើម្បីសិក្សាអំពីគ្រួសារនាង។ លុះទទួលបានដំណឹងខ្លះ នាងក៏បានផ្ញើសំបុត្រទៅអោយពួកគេ ក្រោយមកមានបុរសម្នាក់ទូរស័ព្ទមករកនាងដោយប្រាប់ថាគាត់គឺជាឪពុកមារបស់នាង។ នៅពេលនោះនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែឪពុកមារបស់នាងក៏បានចោទជាសំណួរថា តើនាងដឹង ឬទេថានាងជាខ្សែរាជវង្ស និងជាព្រះនាងក្នុងរាជវង្សរបស់ប្រទេសអាហ្រ្វិក។ ភ្លាមៗនោះនាងសឹងតែមិនជឿថាវាជាការពិតនោះទេ ព្រោះនាងត្រូវបានគេយកទៅចិញ្ចឹមតាំងពីក្មេងមកម្ល៉េះ ប៉ុន្តែទោះជាយ៉ាងណាវាគឺជាការពិតដែលមិនអាចប្រកែកបាន។


A5

បន្ទាប់ពីថ្ងៃនោះ នាងក៏បានជួបជាមួយនឹងឪពុកបង្កើត ហើយនាងត្រូវបានគេធ្វើពិធីទទួលស្វាគមន៍ក្នុងការត្រលប់មកផ្ទះវិញយ៉ាងរីករាយ។ ហើយដោយសារតែនៅ Sierra Leone ប្រជាជនទទួលរងការលំបាកយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានសង្គ្រាមក្នុងប្រទេសរយៈពេល១១ឆ្នាំ ដូច្នេះហើយទើបគ្រួសារបង្កើត និងគ្រួសារចិញ្ចឹមរបស់នាងបានបង្កើតមូលនិធិមួយដើម្បីជួយប្រជាជនដែលនៅទីនោះ។ នៅទីបំផុតនាងក៏បានទទួលតំណែងជាព្រះនាងពេញសិទ្ធ និងនៅតែគោរពស្រឡាញ់ចំពោះគ្រួសារដែលយកនាងទៅចិញ្ចឹម៕

A6

A7

A8

 

ប្រភព ៖ បរទេស