តោះមកស្គាល់ ប្រទេសមហាអំណាចទាំង ១០ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក

នៅទូទាំងប្រវត្តិសាស្ត្រនៃពិភពលោក ភាគច្រើនទឹកដីគឺត្រូវបានគ្រប់គ្រងដោយប្រទេសមហាអំណាចធំៗមួយចំនួន។ ហើយដើម្បីក្លាយជាប្រទេសមហាអំណាចមួយនោះ គឺត្រូវតែពង្រីកទឹកដីនិងត្រូវតែដឹកនាំនយោបាយដោយព្រះមហាក្សត្ររឺអ្នកមានអំណាចជាដើម។

ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសមហាអំណាចដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត។

A1

១.ចក្រភព Rashidun Caliphate បានបន្តមរតករបស់ Muhammad

ចក្រភព Rashidun Caliphate ចាប់ផ្តើមនៅពេលដែលលោកម៉ូហាម៉ាត់បានទទួលមរណៈភាពនៅឆ្នាំ ៦៣២ នៃ គ.ស។ ហើយថ្វីត្បិតតែ Caliphate ជាចក្រភពមួយដែលគ្រប់គ្រងដោយសាសនាក៏ដោយ ប៉ុន្តែវានៅតែមានជម្លោះដែលតែងតែកើតមានឡើងរវាងសាសនានិងជំនឿជាដើម។ ហេតុនេះហើយពួកគេត្រូវបានគេអនុញ្ញាតឱ្យមានសេរីភាពក្នុងការអនុវត្តសាសនាផ្ទាល់ខ្លួន ដរាបណាពួកគេបានបង់ពន្ធទៅឱ្យរដ្ឋរួចរាល់។

A2

២.ចក្រភពព័រទុយហ្កាល់

ចក្រភពព័រទុយហ្កាល់គឺជាចក្រភពពិភពលោកដំបូងគេក្នុងប្រវត្តិសាស្ត្រក៏ដូចជាចក្រភពអាណានិគមអឺរ៉ុបដែលមានអាយុកាលយូរជាងគេបំផុត។ ចក្រភពនេះបានចាប់ផ្តើមជាមួយនឹងការដណ្តើមយកទីក្រុង Ceuta ក្នុងឆ្នាំ ១៤១៥ ហើយរដ្ឋាភិបាលបានទទួលស្គាល់ឯករាជ្យភាពនៃអាណានិគមទាំងអស់ដែលលើកលែងតែទីក្រុងម៉ាកាវមួយ។ ប៉ុន្តែមិនយូរមិនឆាប់ បន្ទាប់មកក៏មានសង្គ្រាមនៅឆ្នាំ ១៩៧៤ ដើម្បីផ្ដួលរំលំរបបនេះ ហើយទីក្រុងម៉ាកាវក៏ត្រូវបានប្រគល់មកអោយប្រទេសចិនវិញនៅឆ្នាំ ១៩៩៩ ។

A3

៣. The Abbasid Caliphate នៅទួគី

តំបន់ Abbasid Caliphate ដែលបានគ្របដណ្តប់លើផ្ទៃដី ៤,២៩ លានម៉ាយការ៉េដែលស្មើនឹងជាង ៧% នៃផ្ទៃផែនដីសរុប។ ចក្រភពនេះបានបន្តពីឆ្នាំ ៧៥០ ដល់ឆ្នាំ ១២៥៨ និងត្រូវបានដួលរលំមកវិញនៅពេលដែលកងទ័ពទួគីបានឡើងកាន់អំណាច។

A4

៤.តំបន់ Umayyad Caliphate បានប្រើការផ្សព្វផ្សាយដល់សាសនាឥស្លាម

ចក្រភពនេះបានក្លាយទៅជាប្រភពនៃសាសនាអ៊ីស្លាមទី ២ បន្ទាប់ពីការទទួលមរណៈភាពរបស់លោកMuhammad និងការឡើងកាន់កាប់តំណែងថ្មីដោយលោក Umayyad។ បន្ទាប់មកលោក Umayyad បានជ្រើសរើសទីក្រុងដាម៉ាសជារដ្ឋធានីរបស់ខ្លួន ដែលជាទីតាំងសម្រាប់ធ្វើការផ្សព្វផ្សាយសាសនាអ៊ីស្លាម ដោយចក្រភពនេះមានប្រជាជនចំនួន ៦២ លាននាក់ស្មើនឹងជិត ៣០% នៃចំនួនប្រជាជនពិភពលោក។

A5

៥.Marco Polo frequented នៃរាជវង្សយាន

រាជវង្សយានត្រូវបានបង្កើតឡើង នៅឆ្នាំ ១២៧១ដោយចៅប្រុសរបស់ Genghis Khan។ ហើយនៅក្នុងឆ្នាំ១២៩១ ចក្រភពនេះមានប្រជាជនជិត ៦០ លាននាក់ដែលប្រហែលជា ១៧% នៃចំនួនប្រជាជនពិភពលោក។ រាជវង្សនេះគឺតែងតែរីករាយជាមួយនឹងជីវិតដ៏បរិបូរណ៍និងថែមទាំងលើកកម្ពស់ទៅដល់ពាណិជ្ជកម្មបរទេស ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីពាណិជ្ជករដ៏ល្បីម្នាក់ឈ្មោះម៉ាកូប៉ូឡូក៏បានធ្វើដំណើរទស្សនកិច្ចនៅរាជវង្សនេះផងដែរ។


A6

៦.រាជវង្សឆេងគឺជារាជវង្សចុងក្រោយរបស់ប្រទេសចិន

ចក្រភពនេះមានប្រជាជនច្រើនជាង ៤៣២ លាននាក់នៅឆ្នាំ ១៨៥១ ពោលគឺច្រើនជាង ៣៥% នៃចំនួនប្រជាជនពិភពលោក។ រាជវង្សនេះត្រូវបានបង្កើតឡើងនៅពេលដែលជនជាតិចិនបានកម្ចាត់ម៉ុងហ្គោល ហើយបានគ្រប់គ្រងប្រទេសចិនពីសតវត្សរ៍ទី ១៧ ដល់សតវត្សរ៍ទី ២០ ដោយមានអានុភាពខ្ពស់និងឈានដល់ចំណុចកំពូលនៅទសវត្សឆ្នាំ ១៨០០ ។

A7

៧.ចក្រភពអេស្ប៉ាញគឺជាចក្រភពមួយក្នុងចំណោមចក្រភពពិភពលោកដំបូងគេ

ចក្រភពអេស្ប៉ាញមានប្រជាជនចំនួន ៦៨,២ លាននាក់នៅចន្លោះឆ្នាំ ១៧៤០ និង ១៧៩០ ប្រមាណ ១២ ភាគរយនៃចំនួនប្រជាជនពិភពលោក។ ចក្រភពនេះបានចាប់ផ្តើមនៅសម័យកូឡុំបឺស ហើយបានបន្តទៅផ្នែកខ្លះទៀតនៃទ្វីបអាហ្រ្វិករហូតដល់សតវត្សរ៍ទី ២០។ ចំណែកឯភាសាអេស្ប៉ាញបច្ចុប្បន្នជាភាសាដែលមានមនុស្សនិយាយច្រើនជាងគេទី ២ នៅលើពិភពលោក។

A8

៨.ចក្រភពរុស្ស៊ីមានអាយុកាលជិត ២០០ ឆ្នាំ

ចក្រភពរុស្ស៊ីមានប្រជាជនចំនួន ១៧៦,៤ លាននាក់នៅឆ្នាំ ១៩១៣ ដែលច្រើនជាង ៩ ភាគរយនៃចំនួនប្រជាជនពិភពលោក។ ប្រទេសរុស្ស៊ីគឺជារាជាធិបតេយ្យផ្ដាច់ការចុងក្រោយគេបង្អស់នៅទ្វីបអឺរ៉ុបនៅមុនសង្គ្រាមលោកលើកទី ១ ដែលវាគឺជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ នៅអឺរ៉ុប។

A9

៩.ចក្រភពម៉ុងហ្គោលគឺជាចក្រភពធំជាងគេបំផុតនៅលើពិភពលោក

ចក្រភពម៉ុងហ្គោលមានប្រជាជនសរុបចំនួន ១១០ លាននាក់ ដែលច្រើនជាង ២៥% នៃចំនួនប្រជាជនពិភពលោក។ ចក្រភពនេះបានក្លាយជាចក្រភពដែលធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយវាបានបង្កើតមកពីការបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោលនិងទួរគីក្រោមការដឹកនាំរបស់ Genghis Khan។

A10

១០.ចក្រភពអង់គ្លេសគឺជាចក្រភពធំបំផុតនៅលើពិភពលោកដែលមិនធ្លាប់មាន

ចក្រភពអង់គ្លេសមានប្រជាជនសរុបចំនួន ៤៥៨ លាននាក់នៅឆ្នាំ ១៩៣៨ ពោលគឺច្រើនជាង ២០% នៃចំនួនប្រជាជនពិភពលោក។ ចក្រភពអង់គ្លេសបានកកើតឡើងជាមួយអាណានិគមក្រៅប្រទេសនិងការធ្វើពាណិជ្ជកម្ម្មធំៗ ដោយមានទាំងអំណាច និងអាណត្តិផងដែរ។ ប៉ុន្តែដោយសារបន្ទុកហិរញ្ញវត្ថុនៃសង្គ្រាមលោកលើកទី ១ គឺបានធ្វើអោយចក្រភពអង់គ្លេសបានបញ្ចប់ទៅវិញ៕

A11

ប្រភព ៖ បរទេស