ប្លែកខ្លាំង! ច្នៃយន្តហោះទៅជាសណ្ឋាគារដ៏ទំនើបដែលមានឈ្មោះថា Jumbo Stay

មិនគួរអោយជឿ យន្តហោះម៉ាក Boeing ៧៤៧ Jumbo មួយគ្រឿងនេះត្រូវបានគេកែច្នៃយ៉ាងល្អឥតខ្ចោះទៅជាសណ្ឋាគារដ៏ប្រណិតមួយដែលមានលក្ខណៈខុសប្លែកពីគេទាំងស្រុង។ ហើយសណ្ឋាគារនេះបានទាក់ទាញភ្ញៀវជាច្រើនអោយមកស្នាក់នៅ និងព្រមទាំងទទួលបានគាំទ្រជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ដែលមកពីជុំវិញពិភពលោក។

A1

សណ្ឋាគារយន្តហោះមួយនេះត្រូវបានគេហៅឈ្មោះថា Jumbo Stay និងមានទីតាំងនៅក្នុងទីក្រុង Stockholm នៃប្រទេសស៊ុយអែត។ គួរអោយដឹងដែរថា កៅអីអង្គុយភាគច្រើនដែលមាននៅក្នុងយន្តហោះនេះត្រូវបានគេដកចេញ ដើម្បីអនុញ្ញាតឱ្យភ្ញៀវមានទីធ្លាសម្រាប់ដើរកម្សាន្តតាមកាប៊ីននីមួយៗដូចជានៅតាមសណ្ឋាគារផ្សេងទៀតដែរ។

A2

ដើមឡើយយន្តហោះមួយនេះត្រូវបានគេយកមកចតនៅទីតាំងបច្ចុប្បន្នរបស់ខ្លួននៅក្នុងឆ្នាំ ២០០៨ ហើយបន្ទាប់មកវាត្រូវបានគេផ្លាស់ប្តូរអោយក្លាយទៅជាសណ្ឋាគារដ៏ស្រស់ស្អាតមួយ។ ម្យ៉ាងទៀត វាត្រូវបានដាក់នៅនឹងកន្លែងផ្ទាល់ដីដោយមិនមានការហោះហើរអ្វីនោះទេ ប៉ុន្តែនៅពេលដែលអ្នកស្នាក់នៅក្នុងសណ្ឋាគារនេះ អ្នកនឹងមានអារម្មណ៍ដូចជាបានហោះហើរនៅលើអាកាសអញ្ចឹងដែរ។

A3

អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺនៅលើយន្តហោះ Jumbo Stay មួយនេះមានបន្ទប់ស្នាក់នៅរហូតដល់ ២៧បន្ទប់ឯណោះ។ ហើយក្នុងបន្ទប់ស្នាក់នៅនីមួយៗគឺគេរចនាឡើងសម្រាប់មនុស្សពី ១ ទៅ ៣ នាក់ ឬមានជម្រើសគ្រែបួនជាន់ ព្រមទាំងមានបារនិងភោជនីយដ្ឋានដ៏ទំនើបនៅក្នុងនោះផងដែរ។ មួយវិញទៀត អ្នកដែលបម្រើការនៅទីនោះគឺថែមទាំងស្លៀកពាក់ដូចជានាវិកអាកាសចរណ៍ទៀតផង ដែលធ្វើអោយសណ្ឋាគារមួយនេះមានភាពល្បីល្បាញនិងទាក់ទាញជាខ្លាំង៕


A4

A5

A6

A7

 

ប្រភព ៖ បរទេស