សាហាវណាស់! យុវតីឥណ្ឌាម្នាក់នេះត្រូវបានគ្រួសារសម្លាប់ដោយសារតែស្លៀកខោខូវប៊យ

រឿងរ៉ាវទាក់ទងនឹងមនុស្សស្រីដែលរងទុក្ខទោស ការវាយដំ និងធ្វើបាបនៅក្នុងប្រទេសឥណ្ឌាគឺជាប្រធានបទដ៏ក្តៅគគុកមួយនាពេលថ្មីៗនេះ។ ព្រោះកាលពីសប្តាហ៍មុន មានយុវតីអាយុ១៧ឆ្នាំម្នាក់់មានឈ្មោះថា Neha Paswan ត្រូវបានសមាជិកក្នុងគ្រួសារនាងវាយដំរហូតដល់ស្លាប់យ៉ាងព្រៃផ្សៃបំផុតដោយសារតែពួកគេមិនចូលចិត្តអោយនាងស្លៀកខោខូវប៊យ។

A1

Indiana Jeans 01

ម្តាយរបស់ជនរងគ្រោះអ្នកស្រី Shakuntala Devi Paswan បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កូនស្រីរបស់គាត់ត្រូវបានជីតានិងពូៗរបស់នាងប្រើរំបាត់វាយទៅលើនាងយ៉ាងខ្លាំងៗបន្ទាប់ពីផ្ទុះជម្លោះទាក់ទងនឹងការស្លៀកពាក់របស់នាង។ “នាងស្លៀកខោខូវប៊យដើម្បីរៀបចំពិធីសែនព្រេនហើយត្រូវបានជីតានាងហាមឃាត់ ប៉ុន្តែនាងបានតមាត់វិញថា ខោខូវប៊យត្រូវបានបង្កើតឡើងដើម្បីឲ្យគេឯងស្លៀក ហេតុអ្វីក៏នាងស្លៀកមិនបាន?” បន្ទាប់មកកំហឹងក៏ផ្ទុះឡើង បណ្តាលឲ្យពួកគេប្រើប្រាស់អំពើហឹង្សាទៅលើយុវតីម្នាក់នោះរហូតដល់នាងសន្លប់។ ពួកគេបានប្រាប់ទៅម្តាយជនរងគ្រោះថា ចាំគេហៅរម៉កដឹកនាងទៅពេទ្យហើយអ្នកស្រីមិនបាច់ទៅជាមួយទេ។ ពេលនោះហើយគឺជាពេលចុងក្រោយបំផុតដែលកូនស្រីគាត់នៅមានជីវិត។ លុះព្រឹកស្អែក អ្នកស្រីក៏ទទួលបានដំណឹងថា គេបានរកឃើញសាកសពក្មេងស្រីម្នាក់ដេកស្លាប់នៅលើស្ពានដែលសាកសពនោះគឺជាកូនស្រីរបស់គាត់ Neha។


A2

ស្របពេលនេះផងដែរ ប៉ូលីសកំពុងតែធ្វើសំណុំរឿងទាក់ទងទៅនឹងឃាតកម្មហើយជនជាប់ចោតរួមមានជីដូនជីតា ពូមីងនិងបងប្អូនរបស់ជនរងគ្រោះ។ អ្នកស្រី Devi ក៏បានបន្ថែមទៀតថា “កូនស្រីខ្ញុំពេលធំឡើងនាងចង់ក្លាយជាប៉ូលីសស្រីប៉ុន្តែក្តីស្រម៉ៃពេលនេះត្រូវបានរលាយអស់ហើយ”។ គួរអោយដឹងដែរថា កន្លងមកគ្រួសាររបស់នាងមានវិន័យតឹងរឹងណាស់ ដោយបានបង្ខំឲ្យនាងបញ្ជប់ការសិក្សានិងហាមប្រាមមិនឲ្យស្លៀកសំលៀកបំពាក់អ្វីក្រៅពីសម្លៀកបំពាក់ប្រពៃនោះឡើយ៕

A3

ប្រភព ៖ បរទេស