ទឹកឃ្មុំថ្លៃកប់ពពករបស់ទួគី មានតម្លៃរហូតទៅដល់ 13,890 ដុល្លាក្នុងមួយលីត្រ!

មនុស្សគ្រប់រូបតែងតែស្គាល់និងដឹងហើយអំពីអត្ថប្រយោជន៍ជាច្រើនរបស់ទឹកឃ្មុំតាមរយៈការណែនាំរបស់អ្នកជំនាញឬការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៉ីនធឺណេត។ ដែលទឹកឃ្មុំគឺអាចជួយព្យាបាលជំងឺ, ជួយក្នុងការថែរក្សាសម្រស់ និងបន្សាបជាតិពុលផ្សេងៗជាដើម។ ហើយនៅតាមបណ្តាប្រទេសផ្សេងៗ ទឹកឃ្មុំគឺមានតម្លៃសឹងតែដូចៗគ្នា ប៉ុន្តែខុសតែប្រទេសទួគីមួយគត់ដែលលក់ទឹកឃ្មុំរបស់ខ្លួននៅក្នុងតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។

តោះមកដឹងមូលហេតុដែលធ្វើអោយតម្លៃទឹកឃ្មុំទួគីមានតម្លៃថ្លៃមហាសាលយ៉ាងនេះ!

A1

គួរអោយដឹងដែរថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ថ្មីៗនេះ ទឹកឃ្មុំ Centauri ដែលមកពីប្រទេសទួគីគឺបានបំបែកឯតទគ្គកម្មទឹកឃ្មុំដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ ហើយបើយោងតាមគេហទំព័រផ្លូវការរបស់សៀវភៅកំណត់ត្រាពិភពលោក Guinness World Records ពួកគេក៏បានបង្ហាញពីភាពខុសប្លែកគ្នារវាងទឹកឃ្មុំពិសេសនេះជាមួយនឹងទឹកឃ្មុំធម្មតាដែលមានលក់នៅលើទីផ្សារ ពោលគឺដោយសារតែទឹកឃ្មុំនេះត្រូវបានគេយកពីរូងភ្នំមួយដែលមានកម្ពស់ប្រមាណ ២.៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដោយនៅឆ្ងាយពីកន្លែងដែលមនុស្សរស់នៅនិងឆ្ងាយពីសម្បុកឃ្មុំដទៃទៀត។ ហេតុនេះហើយទើបធ្វើអោយវាក្លាយជាទឹកឃ្មុំដែលមានតម្លៃថ្លៃជាង 13,890 ដុល្លាក្នុងមួយលីត្រ។

A2

ម្យ៉ាងទៀតការថែទំាឃ្មុំ Centauri របស់ពួកគេ គឺបានអនុវត្តតាមច្បាប់ជាក់លាក់ណាស់ ដើម្បីធានាបាននូវគុណភាពល្អបំផុតដែលខុសពីវិធីសាស្រ្តចិញ្ចឹមធម្មតា។ ហេតុផលបែបនេះហើយដែលធ្វើឱ្យទឹកឃ្មុំ Centauri ពិបាកក្នុងការផលិតជាពិសេសដោយសារសត្វឃ្មុំមានមូលដ្ឋានខ្ពស់។ បញ្ជាក់ផងដែរថា ទឹកឃ្មុំនេះក៏មានលក្ខណៈសម្បត្តិពិសេសសម្រាប់យកទៅធ្វើជាឱសថផងដែរ ព្រោះវាមានផ្ទុកនូវសារធាតុសំខាន់ៗមួយចំនួនដូចជា៖ ម៉ាញេស្យូម, ប៉ូតាស្យូម, ផេណុល, សារជាតិ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មថែមទៀតផង។

A3


មួយវិញទៀត វាគឺផ្ទុយពីអ្នកចិញ្ចឹមឃ្មុំធម្មតាដែលភាគច្រើនប្រមូលផលទឹកឃ្មុំបាន ២-៣ ដងក្នុងមួយឆ្នាំ ប៉ុន្តែទឹកឃ្មុំ Centauri វិញគឺប្រមូលផលទឹកឃ្មុំបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ហើយគេធ្វើបែបនេះគឺដើម្បីធានាថាមានទឹកឃ្មុំគ្រប់គ្រាន់ដើម្បីទ្រទ្រង់សត្វឃ្មុំ និងធ្វើអោយវាកាន់តែមានគុណភាពខ្ពស់។

A5

ហើយមានតែផលិតផលដែលមានគុណភាពល្អបំផុតប៉ុណ្ណោះ ដែលត្រូវបានគេប្រមូលសំណាកបញ្ជូនទៅក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់ទួគីនិងវិទ្យាស្ថានម្ហូបអាហារ ដើម្បីផ្ទៀងផ្ទាត់វាយតម្លៃចំពោះគុណភាពរបស់វា។ បញ្ជាក់ផងដែរថា ទឹកឃ្មុំនេះក៏មានលក្ខណៈសម្បត្តិពិសេសសម្រាប់យកទៅធ្វើជាឱសថផងដែរ ព្រោះវាមានផ្ទុកនូវសារធាតុសំខាន់ៗមួយចំនួនដូចជា៖ ម៉ាញេស្យូម, ប៉ូតាស្យូម, ផេណុល, សារជាតិ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មថែមទៀតផង៕

A4

A6

ប្រភព ៖ បរទេស