មានដឹង ឬអត់ ថានារីដែលជោគជ័យគឺតែងតែធ្វើរឿងទាំង៥នេះជាប្រចាំ!

នារីៗណាក៏ចង់មានជីវិតមួយដែលមានការងារសមរម្យនិងជីវភាពដ៏សម្បូរបែបដែរ។ ប៉ុន្តែ យ៉ាងណាមិញពួកគាត់អាចនឹងមើលរំលងចំណុចសំខាន់ៗខ្លះដែលនាំគាត់ឆ្ពោះទៅរកផ្លូវមួយដែលជោគជ័យ។

ដូចនេះ ដើម្បីសម្រេចនូវគោលបំណងមួយជាក់លាក់ នារីម្នាក់ៗគួរតែចាប់ផ្តើមអនុវត្តនូវទម្លាប់ងាយៗតែមានសារៈសំខាន់ទាំង៥ខាងក្រោមនេះទាំងអស់គ្នា!

A6

១.អាហារពេលព្រឹកមានតុល្យភាព

នារីដែលជោគជ័យមិនដែលភ្លេចអាហារពេលព្រឹករបស់គាត់នោះទេ។ ឧទាហរណ៍ តារាចម្រៀងល្បីៗដូចជា Beyonce និង Taylor Swift ជាដើម គឺមិនដែលមើលរំលងអាហារពេលព្រឹកនោះទេ ពោលគឺគាត់តែងតែអនុវត្តនូវរបបអាហារដែលមានតុល្យភាពមួយ ដោយមានដូចជាផ្លែបឺរលាបលើនំបុ័ង ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។ បើនិយាយរួមទៅគឺសុទ្ធសឹងតែជាអាហារដែលជំនួយដល់សុខភាពរបស់ពួកគាត់ ព្រោះនៅពេលដែលមានសុខភាពល្អ នោះមនុស្សគ្រប់រូបនឹងអាចជំនះលើអ្វីៗគ្រប់យ៉ាង។

A1

២.ការសមាធិ

ការសមាធិគឺជាទម្លាប់ដ៏ល្អប្រសើរមួយដែលនារីៗគ្រប់រូបគួរតែអនុវត្តជាដាច់ខាត ព្រោះវាបានជំនួយឲ្យចិត្តគំនិតនិងកាយសម្បទាបានស្ងប់។ មិនថា Arianna Huffington និង Oprah ដែលសុទ្ធសឹងតែជាបុគ្គលល្បីៗ ក៏ពួកគាត់បានជ្រើសរើសការសមាធិនេះជារៀងរាល់ថ្ងៃផងដែរ បើទោះបីត្រឹមតែ១០នាទីក្នុងមួយថ្ងៃក៏ដោយ ព្រោះវាគឺជាឱសថផ្លូវចិត្តដែលលុយមិនអាចទិញបាន។

A2

៣.ទឹកមួយកែវរៀងរាល់ព្រឹក


ទឹកគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ជាពិសេសនោះគឺការបរិភោគទឹកមួយកែវជារៀងរាល់ព្រឹកពេលងើបពីដំណេក។ ម្យ៉ាងទៀត អ្នកគួរតែសាកល្បងញុំាទឹកក្តៅឧណ្ឌៗលាយជាមួយនឹងក្រូចឆ្មារមួយចំណិតរៀងរាល់ព្រឹក ដើម្បីធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ។

A3

៤.បង្កើតទម្លាប់ដ៏ល្អឥតខ្ចោះមួយ

សាកល្បងផ្លាស់ប្តូរទម្លាប់រៀងរាល់ព្រឹក រួចគិតមើលថាទម្លាប់មួយណាដែលល្អបំផុតសម្រាប់អ្នកហើយប្រកាន់ខ្ជាប់នូវការប្រតិបត្តិតាមទម្លាប់មួយនោះជាប្រចាំ។ ព្រោះការធ្វើបែបនេះនឹងអាចធ្វើអោយអ្នកក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ អាចរ៉ាប់រងការងារធំផ្សេងៗបានដោយមិនមានភាពច្របូកច្របល់ឬរញ៉េរញ៉ៃ។

A4

៥.ដឹងពីគោលដៅខ្លួនឯងច្បាស់លាស់

ជាទូទៅ នារីដែលជោគជ័យក្នុងជីវិតគឺតែងតែមានគោលដៅរបស់គាត់ច្បាស់លាស់ មិនថាតូចឬធំនោះទេ។ ដូចនេះប្រសិនបើអ្នកចង់ក្លាយជាមនុស្សជោគជ័យ អ្នកអាចចាប់ផ្តើមសរសេរពីគោលបំណងដែលអ្នកចង់សម្រេចក្នុងកូនសៀវភៅតូចមួយ រួចរៀបចំផែនការដើម្បីសម្រេចបំណងទាំងនោះ៕

A5

 

ប្រភព ៖ បរទេស