ថ្មីនេះៗគឺមានរឿងភ្ញាក់ផ្អើលមួយ ដែលមនុស្សគ្រប់គ្នាកើតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម។ ខណៈពេលក្មេងៗជាច្រើននៅក្នុងវ័យ១៨ឆ្នាំឡើងទៅ គឺពួកគេចូលចិត្តធ្វើនូវរឿងសប្បាយ និង មិនសូវគិតគូរអ្វីវែងឆ្ងាយនោះទេ ប៉ុន្តែក្មេងប្រុសវ័យ១៩ឆ្នាំម្នាក់នេះបែរជាខុសដាច់ពីក្មេងប្រុសដទៃទៀតទៅវិញ។
យុវជននេះមានឈ្មោះថា Rashed Belhasa កើតនៅថ្ងៃទឹ៥ ខែមករា ឆ្នាំ២០០២ នៅក្នុងទីក្រុងឌូបៃ។ Rashed Belhasa គឺជាកូនប្រុសរបស់មហាសេដ្ឋីម្នាក់ដែលមានឈ្មោះថា Said Ahmed Belhasa ដែលមានជាងគេបំផុតនៅទីក្រុងឌូបៃ។ Rashed Belhasa ជាក្មេងប្រុសដែលមានសម្ថភាព និង ទទួលបានការគាំទ្រជាខ្លាំងនៅតាមបណ្តាញសង្គម។ ដោយគាត់បានដាក់ឈ្មោះក្នុងបណ្តាញសង្គមថា Money Kicks នៅក្នុងគណនី Instagram របស់គាត់ ដែលមានអ្នកតាមដានជាង ១.៨ លាននាក់ និង មានអ្នក Subscribe គណនី Youtube ចំនួន ២.៦ លាននាក់ឯណោះ។
Rashed Belhasa គឺជាម្ចាស់ហាងសំលៀកបំពាក់ដ៏ពេញនិយមមួយនៅក្នុងទីក្រុងឌូបៃ ដែលមានឈ្មោះថា King Ambition។ ហើយគាត់ព្រមទាំងមានលក់ស្បែកជើង,កាបូបនិងខោអាវម៉ាកល្បីៗជាច្រើននៅតាមអ៉ីនធឺណេតថែមទៀតផង។ ផ្ទះរបស់លោក Rashed Belhasa ត្រូវបានគេអោយដឹងថាមានតម្លៃថ្លៃជាងគេនៅក្នុងទីក្រុងឌូបៃ និង មានកសិដ្ឋានចញ្ចឹមសត្វដ៏ធំមួយ ដែលមានសត្វកម្ររាប់រយក្បាលដូចជា៖ សត្វខ្លា, Belgain ,សេះបង្កង់ និងសត្វតោគីហ្វីសជាដើម។
ម្យ៉ាងទៀតផ្ទះរបស់លោកគឺជាកន្លែងមួយដែលតារាល្បីៗនៅជុំវិញពិភពតែងតែចូលចិត្តមកលេង ព្រោះវាមានទីធ្លាធំទូលាយ គ្រៅឧបេក្ខាទំនើប និង អស្ចារ្យបំផុត ហើយក៏ដោយសារតែកេរ្ត៍ឈ្មោះដ៏ល្បីរបស់ Rashed Belhasa ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Rashed Belhasa ក៏បានជួបផ្ទាល់ជាមួយតារាល្បីដូចជា៖ កញ្ញា Rihana ,កីឡាករបាល់ទាត់ Messi, តារាចម្រៀងរ៉េបលោក Pit Bull និងតារាល្បីៗជាច្រើនរូបទៀត។
គួរអោយដឹងដែរថា Rashed Belhasa ដែលជាក្មេងប្រុសវ័យ ១៩ ឆ្នាំរូបនេះ អាចរកបានប្រាក់យ៉ាងច្រើនលើសលុប និង កើតចេញពីសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់។ ហើយនៅក្នុងឆ្នាំ ២០២១ នេះ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់គឺមានចំនួន ៣០លានដុល្លារ និង ឡានស៊េរីទំនើបស្ទើរតែគ្រប់ប្រភេទទៅហើយ ចំណែកឯប្រភពចំណូលសំខាន់របស់គាត់គឺការធ្វើជំនួញ ពាណិជ្ចកម្មយូធូប និង ការសម្តែងផងដែរ៕
ប្រភព ៖ បរទេស