ប្រសិនបើអ្នកមានចិញ្ចឹមសត្វសុនខ នោះអ្នកប្រាកដជាធ្លាប់កុហកពួកវាហើយថាអ្នកនឹងត្រឡប់មកវិញបន្តិចទៀតឲ្យពួកវានៅចាំផ្ទះសិនទៅ តែតាមពិតអ្នកបានលួចទៅដើរលេងពីរបីថ្ងៃទើបមកផ្ទះវិញ។ ក្រោយពីការសិក្សាទៅលើសត្វឆ្កែពូជផ្សេងៗគ្នាចំនួន២៦០ក្បាល អ្នកវិទ្យាសាស្រ្តបានរកឃើញថាថា ឆ្កែអាចនឹងដឹងនៅពេលដែលមនុស្សយើងភូតភរកុហកពួកវា។
មនុស្សយើងអាចនឹងមានញាណដឹងថាមនុស្សម្នាក់ទៀតកំពុងកុហក ចុះចំណែកសត្វសុនខវិញ? យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ Vienna ពួកគាត់បានរៀបចំនៅគម្រោងស្រាវជ្រាវដូចតទៅ៖
១. សុនខទាំងនោះត្រូវបានមនុស្សម្នាក់នាំពួកវាទៅរកចំណីដែលលាក់ក្រោមកូនចាន ហើយប្រសិនបើវារកឃើញគេនឹងឲ្យចំណីវាថែមទៀតជារង្វាន់។
២. បន្ទាប់មក គេក៏ផ្លាស់ប្តូរកន្លែងលាក់ចំណីដោយអោយមនុស្សម្នាក់ទៀតនិងសត្វសុនខឈរមើល។ រួចអ្នកទីមួយក៏ប្រគល់តួនាទីឲ្យអ្នកទីពីរណែនាំសុនខម្តង ហើយឃើញថាពួកវាធ្វើតាមអ្នកដែលបាននាំនោះ។
ក្នុងករណីមួយទៀត
១.អ្នកទីមួយបានផ្លាស់ប្តូរកន្លែងលាក់ចំណីដោយមានតែសត្វសុនខឈរមើល និងមិនមានវត្តមានរបស់មនុស្សម្នាក់ទៀតទេ។
២. ប៉ុន្តែបន្ទាប់មកគេក៏បានឲ្យអ្នកទី២ដែលមិនបាននៅឈរមើលនោះ ចូលមកនាំសត្វសុនខរកចំណីវិញតែពួកវាមិនព្រមធ្វើតាមនោះទេ។
ដោយសត្វឆ្កែទាំងនោះយល់ថា ប្រសិនបើមនុស្សម្នាក់នោះមិននៅឈរមើលផង ម្តេចដឹងថាចំណីលាក់នៅកន្លែងណា? ហើយចុងក្រោយលទ្ធផលបានបង្ហាញថា សត្វសុនខរហូតដល់ទៅ៥០%ឯណោះ ដែលបានបង្ហាញអក្បកិរិយាមួយនេះពោលគឺពួកវាមិនធ្វើតាមមនុស្សបញ្ជានោះទេព្រោះវាគិតថាអ្នកនោះមិនដឹងថាចំណីលាក់នៅកន្លែងណា។
ការស្រាវជ្រាវមួយនេះគឺជាការស្រាវជ្រាវចុងក្រោយបំផុត ដែលត្រូវបានគេយកមកប្រើជាភស្តុតាងអះអាងថាសត្វឆ្កែអាចមានញាណដឹងថាមនុស្សកំពុងកំហុកពួកវាហើយវានឹងមិនងាយចាញ់បោកយើងដូចអ្វីដែលអ្នកគិតនោះទេ។ ដូចនេះហើយកុំឧស្សាហ៍កុហកឆ្កែរបស់អ្នកពេក ព្រោះពួកវាអាចនឹងខូចចិត្តនិងលែងជឿអ្នកជាដើម៕
ប្រភព ៖ បរទេស