តោះ! មកដឹងពីជំនឿចម្លែកៗដែលមាននៅជុំវិញពិភពលោកយើងនេះ

នៅតាមតំបន់ឬតាមប្រទេសនីមួយៗនៅជុំវិញពិភពលោក គឺសុទ្ធតែមានជំនឿរៀងៗខ្លួន ហើយជំនឿទំាងនោះមានប្រភពប្លែកៗពីគ្នាដោយយោងទៅតាមសាសនាឬការជឿតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត។ ហើយគេបានចាប់ផ្តើមបង្កើតការជឿនេះឡើងដើម្បីជៀសវាងនូវសំណាងអាក្រក់ឬគ្រោះថ្នាក់ផ្សេងៗជាដើម។ ប៉ុន្តែក្នុងនោះក៏មានជំនឿដែលចម្លែកៗនៅក្នុងប្រទេសទាំង៤ខាងក្រោមនេះផងដែរ ហើយធានាថាពេលអ្នកអានហើយ នឹងភ្ញាក់ផ្អើលជាក់ជាមិនខាន!

A1

១.ប្រទេសបារាំង

បើនិយាយពីប្រទេសបារាំង នោះអ្នកប្រាកដជានឹកឃើញនំបុ័ង Baguette វែងៗ ដែលប្រជាជនបារាំងនិយមបរិភោគ។ ប៉ុន្តែពួកគេមិនត្រឹមតែចូលចិត្តនំបុ័ងប្រភេទនេះទេ គេថែមទាំងមានជំនឿទាក់ទងនឹងវាថែមទៀតផង។ ដោយជំនឿនោះនិយាយថា ប្រសិនបើអ្នកដាក់នំបុ័ង Baguette ផ្កាប់នៅលើតុ នោះវានឹងនាំឲ្យអ្នកមានសំណាងអាក្រក់។ ហើយជំនឿមួយនេះមានប្រវត្តិតាំងពីជំនាន់ដើម ពោលគឺកាលនោះមានអ្នកដុតនំម្នាក់តែងតែទុកនំបុ័ងចោលឲ្យពេជ្ឈឃាតដែលប្រហារជីវិតអ្នកទោសយកទៅហូប ដោយផ្កាប់នំបុ័ងនោះចុះក្រោមទុកជាសញ្ញា។ ហេតុនេះហើយប្រសិនបើនរណាច្រឡំដាក់នំបុ័ងផ្កាប់ចុះក្រោមបែបនេះដោយអចេតនា ពួកគេនឹងដាក់កំបិតពីរខ្វែងគ្នានៅពីលើនំ ដើម្បីបំបែកបណ្តាសារសំណាងមិនល្អមួយនោះ។

A2

២.ប្រទេសអាល្លឺម៉ង់

កាន់តែចម្លែកជាងប្រទេសបារាំងទៅទៀត ព្រោះជនជាតិអាល្លឺម៉ង់ជឿថាការជល់កែវទឹកគឺប្រៀបបានដូចជាចង់ឲ្យមិត្តរបស់ពួកគេឆាប់ស្លាប់អញ្ចឹង។ ហើយជាទូទៅគឺពួកគេសុខចិត្តជល់កែវទទេរ ដោយមិនជល់កែវដែលមានទឹកក្នុងនោះឡើយ ព្រោះវាជាការហាមប្រាមដាច់ខាតរបស់ជំនឿពួកគេ។ ហើយជំនឿមួយនេះគឺមិនមែនមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ទេ ពោលវាគឺបានតំណាលចេញពីទេវកថារបស់ប្រទេសក្រិក។

Happy Family And Friends Having Dinner Party Clinking Drink

៣.ប្រទេសអេស្ប៉ាញ


ចំពោះប្រទេសផ្សេងទៀតវិញ ថ្ងៃសុក្រទី១៣ គឺជាថ្ងៃដែលនាំសំណាងអាក្រក់បំផុតប៉ុន្តែចំពោះប្រទេសអេស្ប៉ាញវិញគឺគេបែរជាខ្លាចថ្ងៃអង្គារទី១៣ទៅវិញ។ គេតែងជៀសវាងការរៀបចំពិធីមង្គលការនៅថ្ងៃនេះជាដាច់ខាត។ ជំនឿមួយនេះក៏មានប្រភពចេញពីទេវកថារបស់ក្រិកនិងរ៉ូមុំាងផងដែរ។

A4

៤.ប្រទេសអង់គ្លេស

មិនទាន់អស់ទេ នៅមានជំនឿដែលកាន់តែចម្លែកជាងគេជាងឯងទៀត នោះគឺនៅប្រទេសអង់គ្លេសដែលពួកគេជឿថា ប្រសិនបើនរណាចង់មានសំណាងល្អនោះគួរគប្បីយកជើងទន្សាយដាក់តាមខ្លួន។ ហើយដោយសារតែជើងទន្សាយតូចហើយខ្លី ដូចនេះគេអាចលាក់វាក្នុងកូនកាបូបបានដើម្បីយកទៅតាមខ្លួនគ្រប់ទីកន្លែង៕

A6

A5

 

ប្រភព ៖ បរទេស