តោះ! មកមើលអាងចិញ្ចឹមត្រីដ៏ស្រស់ស្អាតជាងគេបំផុតទាំង ១០ នៅសហរដ្ឋអាមេរិក

ជាទូទៅ ប្រទេសណាក៏មានអាងចិញ្ចឹមត្រីដែរប៉ុន្តែសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលសម្បូរទៅដោយអាងចិញ្ចឹមត្រីក្រោមសមុទ្រដែលល្អបំផុតនៅលើពិភពលោក ហើយអាងចិញ្ចឹមត្រីទំាងនោះគឺជាជម្រកសត្វសមុទ្រជាច្រើនប្រភេទដែលមានភាពស្រស់ស្អាតនិងលេចធ្លោរជាងគេ។

ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាវាមានសម្រស់ស្រស់ស្អាតយ៉ាងណានោះ តោះមកទស្សនាអាងត្រីទាំំង១០នោះទំាងអស់គ្នា!

A1

១.អាងចិញ្ចឹមត្រី Monterey Bay, រដ្ឋ California

អាងត្រីនេះគឺស្ថិតនៅមាត់សមុទ្រ Monterey រដ្ឋ California ហើយវាត្រូវគេចាត់ទុកជាអាងចិញ្ចឹមត្រីល្អបំផុតមួយក្នុងចំណោមអាងចិញ្ចឹមត្រីនៅសហរដ្ឋអាមេរិកទាំងអស់ ព្រោះវាមានផ្ទាំងកញ្ចក់ធំៗនិងមានដូចជាសត្វសេះសមុទ្រដ៏ធំនៅប៉ាស៊ីហ្វិក, សត្វភេនឃ្វីន និងសត្វជាច្រើនទៀត។ ហើយអាងត្រីមួយនេះមិនត្រឹមតែធ្វើអោយភ្ញៀវទេសចរណ៍ទទួលបានបទពិសោធន៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយអភិរក្សសត្វទំាងអស់នោះផងដែរ។

A2

២.អាងចិញ្ចឹមត្រី New England រដ្ឋ Massachusetts

អាងចិញ្ចឹមត្រី New England មានទីតាំងស្ថិតនៅកំពង់ផែបូស្តុនដែលទាក់ទាញបានភ្ញៀវទេសចរណ៍ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ។ នៅទីនោះមានវត្តមានសត្វជាច្រើន ហើយជាពិសេសនោះគឺត្រីឆ្លាមដ៏ធំ និងសត្វប្លែកៗជាច្រើនទៀត ដែលអាចធ្វើអោយភ្ញៀវទេសចរណ៍មើលឃើញយ៉ាងច្បាស់តាមរយះកញ្ចក់នៃអាងទឹកបាន។ ម្យ៉ាងទៀតនៅទីនោះមានរួមទាំងការសម្តែងផ្សេងៗ និងភាពអស្ចារ្យរបស់ Giant Ocean Tank (រថក្រោះមហាសមុទ្រយក្ស) ចំណុះ ២០០.០០០ ហ្គាឡុងថែមទៀតផង។

A3

៣.អាងចិញ្ចឹមត្រី Audubon of the Americas រដ្ឋ Louisiana

អាងចិញ្ចឹមត្រី Audubon នេះគឺស្ថិតក្នុងទ្វីបអាមេរិចនៅលើទន្លេ Mississippi River នៃទីក្រុង New Orleans ដែលវាគឺជាជម្រករបស់សត្វចំនួន ២៥០ ប្រភេទផ្សេងៗគ្នា។ អាងត្រីនេះគឺមានទេសភាពដូចជាឋានសួគ៌នៃក្រោមសមុទ្រដែលធ្វើអោយអ្នកមិនអាចបំភ្លេចបានអញ្ចឹង ហើយអ្នកក៏អាចចំណាយពេលជាមួយសត្វសមុទ្រដ៏គួរអោយស្រលាញ់ទាំងនោះផងដែរ។

A4

៤.អាងចិញ្ចឹមត្រី Shedd រដ្ឋ Illinois

អាងចិញ្ចឹមត្រី Shedd ដ៏ល្បីល្បាញរបស់ទីក្រុងឈីកាហ្គោមួយនេះ គឺមានផ្ទុកនូវប្រភេទត្រីបាឡែន beluga whales, saltwater fish, ត្រីដូហ្វីននិងតោសមុទ្រជាដើម។ ហើយសត្វសមុទ្រនៅទីនោះគឺអាចទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ដោយភាពឆ្លាតវ័យរបស់ពួកវានិងមានចរិកគួរអោយស្រលាញ់បំផុត។

A5

៥.អាងត្រី Georgia Aquarium, រដ្ឋ Georgia

ភ្ញៀវដែលមានសំណាងជាងគេនោះគឺអាចនឹងបានឃើញត្រីបាឡែន ត្រីឆ្លាម ត្រីដូហ្វី និងក្រពើអាមេរិកដ៏ធំដែលមាននៅក្នុងអាងត្រីមួយនេះ ហើយមិនត្រឹមតែមានការទស្សនាសត្វទាំងនោះទេ ប៉ុន្តែវាក៏មាននូវព្រឹត្តិការណ៍ហាត់ Yoga នៅក្រោមសមុទ្រ ដែលមានការចូលរួមពីអ្នកដើរកម្សាន្តជាច្រើននាក់ផងដែរ។

A6


៦.អាងចិញ្ចឹមត្រី Seattle រដ្ឋ វ៉ាស៊ីនតោន

នៅលើឆ្នេរ Elliott ក្នុងទីក្រុង Emerald រដ្ឋវ៉ាស៊ីនតោន មានអាងចិញ្ចឹមត្រីឈ្មោះ Seattle ដែលត្រូវបានអនុញ្ញាតឱ្យភ្ញៀវចំណាយពេលពេញមួយថ្ងៃក្នុងការទស្សនាអាងត្រីដ៏ស្រស់ស្អាតនេះ។ ហើយអាងចិញ្ចឹមត្រី Seattle ក៏កំពុងតែធ្វើការបើកសាខាមួយកន្លែងទៀតនៅមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ដើម្បីទទួលបាននូវចំនួនភ្ញៀវទេសចរណ៍កើនឡើង និងផ្តល់ជូនសាធារណៈជននូវបទពិសោធន៍ថ្មីមួយនៃការទស្សនាអាងត្រីដ៏អស្ចារ្យរបស់ពួកគេ។

A7

៧.អាងចិញ្ចឹមត្រីញូវយ៉ក នៅទីក្រុងញូវយ៉ក

អាងចិញ្ចឹមត្រីញូវយ៉កមួយនេះគឺមានដូចជារោងមហោស្រព 4D, ការផ្តល់ចំណីដល់សត្វ ,ការតាំងពិព័រណ៍សត្វព្រៃ និងសត្វសមុទ្រជាច្រើនប្រភេទជាដើម។ ហើយអ្វីដែលធ្វើអោយអ្នកកាន់តែភ្ញាក់ផ្អើលនោះ គឺវាមានផ្ទុកនូវប្រភេទត្រីឆ្លាមរហូតដល់ទៅ ៥ ប្រភេទនៅក្នុងការពិព័រណ៍មហាសមុទ្រដ៏អច្ឆរិយៈថែមទៀតផង។

A8

៨.អាងត្រី National Aquarium, រដ្ឋ Maryland

អ្នកនឹងបានឃើញនូវសត្វ ៨០០ ប្រភេទចំនួន ២០,០០០ ក្បាល នៅក្នុងអាងចិញ្ចឹមត្រីដ៏ធំមួយនេះ។ ហើយជាពិសេសនោះវាមានការតុបតែងដូចជា ព្រៃអាម៉ាហ្សូន ផ្កាថ្មអាត្លង់ទិច និងជ្រលងទន្លេអូស្រ្តាលីថែមទៀតផង ដែលវាអាចទាក់ទាញភ្ញៀវមកទស្សនាមិនដាច់នោះឡើយ។

A9

៩.អាងត្រី Alaska SeaLife Center រដ្ឋអាឡាស្កា

នៅឯ Alaska SeaLife Center អ្នកនឹងឃើញមានសត្វសមុទ្រជាច្រើនប្រភេទដូចជា៖ សត្វតោសមុទ្រ, ត្រីសូម៉ុង និងត្រីរ៉ុកឃ្វែរជាដើម ដែលអាងត្រីនោះពិតជាមានទំហំធំនិងហាក់បីដូចជាពិភពលោកមួយនៅក្នុងសមុទ្រអញ្ចឹង ម្យ៉ាងទៀតវាមានមនុស្សយ៉ាងអ៊ូអរទៅទស្សនាជារៀងរាល់ចុងសប្តាហ៍ថែមទៀតផង។

A10

១០.អាងត្រី Oregon Coast Aquarium ឆ្នេរ Oregon

ភ្ញៀវទេសចរណ៍ដែលចូលទៅទស្សនាគឺអាចមើលឃើញផ្កាថ្មប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត និងបានឃើញមហាសាគរនៃមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំមួយនៅទីនោះផងដែរ។ មួយវិញទៀតវាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់អាងត្រីដ៏ធំមួយនេះ ដែលបានដាក់តាំងនូវសត្វសមុទ្រគ្រប់ប្រភេទដើម្បីអោយភ្ញៀវបានទស្សនាទុកជាការកម្សាន្តសម្រាប់ថ្ងៃចុងសប្តាហ៍របស់ពួកគេ៕

A11

 

ប្រភព ៖ បរទេស