យើងមានដំណឹងល្អចង់ចែករំលែកដល់អ្នកកំពុងតាមដានបណ្តាញសង្គមហ្វេសប៊ុកហ្វារទាំងអស់ថា ហ្វារបានឈ្នះពានរង្វាន់មាសចំនួន ៤ ជាប់ៗគ្នាពី The Stevie International Business Awards!
តើអ្នកនៅចាំថ្ងៃដែលយើងបានបង្កើតប្រវត្តិសាស្ត្រមួយនៅថ្ងៃទី ៧-៨ ខែមីនា ដែរឬទេ? ជាពេលដែលអ្នកសម្តែងសៀកទាំង ៩០ នាក់របស់យើងបានធ្វើការសម្តែងសៀក ២៤ ម៉ោងបានជោគជ័យ នៅក្នុងទីក្រុងបាត់ដំបងដែលមានមនុស្សកន្លះលាននាក់បានមើលការសម្តែងរបស់យើងអនឡាញ? ពិតណាស់ព្រឹត្តិការណ៍ដែលមានឈ្មោះថា "ហ្វារទៅកាន់អនាគត" កំពុងតែត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំងម្តងទៀតហើយ។ ឥឡូវនេះយើងបានឈ្នះពានរង្វាន់់មាសពី GLOBAL Stevies' ដែល មានរាយឈ្មោះនៃប្រភេទពានរង្វាន់ដូចខាងក្រោម ៖
១ ព្រឹត្តិការណ៍ដែលបង្ហាញអំពីវប្បធម៏ល្អបំផុតឆ្នាំ ២០២១
២ ព្រឹត្តិការណ៍ដ៏ល្អបំផុតដើម្បីបុព្វហេតុមួយ ឆ្នាំ ២០២១
៣ យុទ្ធនាការទំនាក់ទំនងល្អបំផុតដែលមិនរកប្រាក់ចំណេញ ឆ្នាំ ២០២១
៤ ព្រឹត្តិការណ៍រៃអង្គាសថវិកាដ៏ល្អបំផុត ឆ្នាំ ២០២១
សូមថ្លែងអំណរគុណម្តងទៀតទៅកាន់អ្នកឧបត្ថម្ភរបស់យើង Cellcard ដៃគូរបស់យើង Phare, The Cambodian Circus សិល្បៈករ អ្នករៀបចំកម្មវិធីព្រមទាំងអ្នកចូលរួមទស្សនាតាមអនឡាញទាំងអស់ផងដែរ។ ទាំងអស់គ្នាយើង "សាមគ្គី" ❤️
ប្រភព៖ ហ្វារពន្លឺសិល្បៈ