តោះ!! មកស្គាល់ប្រភេទស្បែកមុខខ្លួនឯងឲ្យច្បាស់ ដើម្បីងាយស្រួលជ្រើសរើសផលិតផល

ដើម្បីជ្រើសរើសផលិតផលថែរក្សាសម្រស់ឲ្យបានល្អ និងទទួលបានប្រសិនភាពខ្ពស់ក្រោយពេលប្រើប្រាស់ អ្នកចំាបាច់ត្រូវស្គាល់ប្រភេទស្បែកមុខខ្លួនឯងជាមុនសិន។ ស្បែកមុខមានច្រើនប្រភេទដូចជាស្បែកមុខខ្លាញ់ ស្បែកស្ងួត ស្បែកមុខចម្រុះ ស្បែកងាយប្រតិកម្ម ស្បែកធម្មតា និងប្រភេទស្បែកមុខម្យ៉ាងទៀតគឺពេលខ្លះក៏ស្ងួត ហើយពេលខ្លះក៏ឡើងខ្លាញ់ ដែលគេហៅជាភាសាអង់គ្លេសថាស្បែកមុខ Combination ។

Depositphotos_147789373 Stock Illustration Cartoon Woman Face

ខាងក្រោមនេះជាការបកស្រាយបន្ថែម ដើម្បីងាយស្រួលក្នុងការកំណត់ឲ្យបានច្បាស់៖

១/ ប្រភេទស្បែកមុខធម្មតា

អ្នកមានស្បែកមុខប្រភេទធម្មតាជាទូទៅគឺមានស្បែកមុខស្អាតពុំមានកើតមុន រោល រមាស់ ឬបញ្ហាស្បែកមុខផ្សេងៗនោះទេ។ ហើយជាទូទៅសភាពស្បែកមុខធម្មតាមានលក្ខណៈដូចជា៖

• ស្បែកមិនស្ងួតពេក ឬមិនមានជាតិខ្លាញ់ពេក

• ស្បែកមិនមានប្រតិកម្ម ឬកន្ទួលរមាស់

• ពុំមានបញ្ហារន្ធញើសធំ

• ស្បែកមុខភ្លឺថ្លា

Jkc31fzxxglugc9xfz2b

២/ ស្បែកមុខ Combination

ចំពោះស្បែកមុខប្រភេទនេះជាទូទៅវាមានសភាពខ្លាញ់នៅតំបត់T-Zoneដូចជាច្រមុះ ចង្កា និង ថ្ងាស ហើយបែរជាស្ងួតនៅតំបន់ក្រៅពីតំបន់ T-Zoneដូចជាថ្ពាល់ជាដើម។ មនុស្សជាច្រើនជួបនូវបញ្ហាស្បែកប្រភេទនេះ ដូច្នេះអ្នកចំាបាច់ត្រូវការការថែទំា និងជ្រើសរើសផលិតផលខុសៗគ្នាទៅតាមតំបន់នៃស្បែកមុខរបស់អ្នក។

ស្បែកមុខ Combination មានលក្ខណៈដូចជា៖

• មានរន្នញើសធំជាងធម្មតា

• មានមុនក្បាលខ្មៅ

• ស្បែកមុខឡើងរលោង ដែលវាមើលទៅសម្បូរដោយខ្លាញ់ ហើយជួនកាលវាក៏ស្ងួតខ្លាំង

Shutterstock_567610447

៣/ ស្បែកមុខស្ងួត

ស្បែករបស់អ្នកនឹងប្រេះ របក ឬអាចរមាស់ ប្រសិនបើវាស្ងួតខ្លាំងពេក។ បញ្ហានេះជួនកាលវាកើតឡើងដោយសារតែការផ្លាស់ប្តូរអាកាសធាតុ ការប្រែប្រួលអ័រម៉ូន ការមុជទឹកក្តៅ ឬមុជទឹកយូរពេក ការប្រើប្រាស់សាប៊ូ និងកត្តាហ្សែនផងដែរ។

ស្បែកស្ងួតអាចកំណត់បានតាមរយៈចំណុចសំខាន់ខាងក្រោម៖

• មានរន្នញើសរីកធំ

• ស្បែកមុខស្រអាប់ មិនភ្លឺថ្លា

• ស្បែកក្រហមដុំៗ

• ស្បែកមានស្នាមជ្រួញ

• ស្បែកប្រេះ របក និងជួនកាលរមាស់

Skincare Routine

វិធីងាយៗដែលអាចជួយដោះស្រាយបញ្ហាស្បែកស្ងួតបានមានដូចជា៖

• កុំមុជទឹកយូរ និងមុជ ១ដង ឬ២ដងក្នុងមួយថ្ងៃ

• ប្រើប្រាស់សាប៊ូដែលគ្មានជាតិកាត់

• កុំប្រើស្ក្រាប់លើស្បែកមុខ


• ប្រើក្រែមផ្តល់សំណើមក្រោយពេលសម្អាតមុខរួច

• ជៀសវាងកុំឲ្យត្រូវកំដៅថ្ងៃពេក

Photo_2021 08 18_14 54 19

៤/ ស្បែកមុខខ្លាញ់

ស្បែកមុខខ្លាញ់បណ្តាលមកពីអតុល្យភាពនៃអ័រម៉ូន ស្រេ្តស ក្តៅពេក ឬ សំណើមពេក និងបញ្ហាមួយចំនួនទៀតដែលកើតពីការប្រើប្រាស់ផលិតផលខុស។

អ្នកនឹងអាចដឹងថាស្បែករបស់អ្នកគឺស្ថិតនៅក្នុងប្រភេទស្បែកខ្លាញ់ ប្រសិនបើអ្នកមានចំណុចដូចខាងក្រោមនេះ៖

• រន្នញើសរីកធំ

• ស្បែកមុខស្រអាប់ មិនភ្លឺថ្លា

• មានមុន មុនក្បាលខ្មៅ ឬស្នាមជាំ

• មុខឡើងខ្លាញ់ច្រើន ស្ទើរតែពេញមួយថ្ងៃ

Unhappy Girl With Pimples On Her Face

វិធីកាត់បន្ថយបញ្ហាស្បែកមុខខ្លាញ់

• ទីមួយអ្នកត្រូវលាងសម្អាតមុខ ២ដងក្នុងមួយថ្ងៃ ឬប្រសិនបើអ្នកចេញញើសច្រើន

• កុំធ្វើការស្ក្រាប់មុខ

• ប្រើទឹកជូតសម្អាតមុខ ដែលស្រាល

• កុំព្យាឈាមញ៉េចមុន ដែលមានលើមុខ

11 Most Helpful Skin Care Tips To Make It Healthy Young

៥/ ស្បែកងាយប្រតិកម្ម

អ្នកដែលមានស្បែកមុខប្រភេទនេះគឺពិតជាមានការលំបាកនៅក្នុងការជ្រើសរើសផលិតផល ព្រោះវាងាយនឹងធ្វើឲ្យមុខឡើងមុន ឬខូចកាត់តែធ្ងន់ធ្ងរ។ ហើយជាពិសេសគឺការបរិភោគចំណីអាហារ វាក៏បណ្តាលមានប្រតិកម្មជាមួយនឹងស្បែកផងដែរ ហេតុនេះអ្នកត្រូវរកឲ្យឃើញថា តើអាហារប្រភេទណាដែលប្រតិកម្មជាមួយនឹងស្បែករបស់អ្នក។

Teen Skincare Impact

ស្បែកងាយប្រតិកម្មមានលក្ខណៈដូចខាងក្រោម៖

• ក្រហម

• រមាស់

• ស្បែកមុខក្តៅ

• ជួនកាលស្បែកមានសភាពស្ងួតខ្លាំង

• ងាយនឹងឡើងរោល ជាមួយនឹងផលិតផលគ្រឿងសម្អាង ឬផលិតផលថែរក្សាសម្រស់ផ្សេងទៀត

• ងាយនឹងឡើងមុន

ប្រភព៖បរទេស