នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានអញ្ជេីញចូលរួមក្នុងកម្មវិធី Festival International de Lacoste នៅ Avignon នាសាធារណរដ្ឋបារាំង ដោយមានការចូលរួមដោយឯកឧត្តម ឯកអគ្គរាជទូត កេត សុផាន់ និង លោកជំទាវ ព្រមទាំងឯកឧត្តម ប៊ុង សុវត្ថិ។
នៅក្នុងកម្មវិធីនេៈ មានការសមែ្តងនូវផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណខ្មែរ ដើម្បីបង្ហាញអត្តសញ្ញាណរបស់ជាតិទៅកាន់ពិភពលោក និងទស្សនិកជនដែលបានចូលរួមទស្សនាដោយផ្ទាល់។ ក្នុងឱកាស នោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងកោតសរសេីរចំពោះក្រុមការងាដែលបានចូលរួមចំណែក
ដូចជាសមាគមសិល្បៈវប្បធម៌ខ្មែរ (ACK) សមាគម PADOUMA ក្រុមឱសថស្ថាន NEXTYPHARM សិល្បករ ព្រមទាំងមាតាបិតា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដេីម្បីផ្សព្វផ្សាយនូវវប្បធម៌របស់ខ្មែរឱ្យកាន់តែទូលំទូលាយនៅលេីឆាកអន្តរជាតិ។
ប្រភព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ