ឧបសគ្គនៅក្នុងជីវិតប្តីប្រពន្ធ ដែលអ្នកគួរតែត្រៀមចិត្តទុកជាមុន!

ការរៀបការគឺជាការសំរេចចិត្តដ៏ធំមួយនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ ព្រោះវាគឺជាការជ្រើសរើសដៃគូជីវិតម្នាក់សម្រាប់មើលថែគ្នាទៅថ្ងៃមុខដល់ចាស់កោងខ្នង។ ម្យ៉ាងទៀតបន្ទាប់ពីរៀបការហើយជីវិតប្តីប្រពន្ធហាក់បីដូចជាផ្លាស់ប្តូរ១៨០ដឺក្រេអញ្ចឹង ពោលគឺតែងតែមានបញ្ហាទោះតិចរឬច្រើនដែលប្តីប្រពន្ធត្រូវដោះស្រាយ ដូចនេះអ្នកគួរតែត្រៀមចិត្តទុកជាមុនព្រោះក្រោយរៀបការហើយបញ្ហាទាំងប៉ុន្មានខាងក្រោមនេះនឹងកើតមានឡើងក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកជាក់ជាមិនខាន។

A1

១.បញ្ហាលុយកាក់

ភាពតានតឹង និង ការឈ្លោះប្រកែកគ្នាភាគច្រើនគឺកើតចេញពីបញ្ហាលុយកាក់។ ហើយក្នុងគ្រាលំបាក និង មានបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ ភាគច្រើនប្រពន្ធជាអ្នកមានបញ្ហាតានតឹងច្រើនជាងប្តី ហេតុនេះហើយប្តីគ្រប់រូបគួរតែត្រៀមចិត្ត និង មានវិធីដោះស្រាយរួមគ្នាជាមួយប្រពន្ធពីបញ្ហាដែលត្រូវចំណាយ។ ឧទាហរណ៍ ប្រសិនបើមិនអាចបង្កើនចំណូលនោះអ្នកគួរតែកាត់បន្ថយចំណាយជាដើម។

A2

២.បញ្ហាជាមួយកូន

កូនគឺជាមនុស្សជាទីស្រលាញ់ដែលអាចនាំមកនូវភាពរីករាយដល់គ្រួសារ ប៉ុន្តែកូនក៏អាចជាកត្តាប្រឈមអោយមានបញ្ហាជំលោះរវាងប្តី និង ប្រពន្ធផងដែរ។ ហើយជាទូទៅនៅពេលមានកូន ទំនួលខុសត្រូវទាំងអស់បែរជាធ្លាក់ទៅលើប្រពន្ធស្ទើរទាំងស្រុង បើទោះបីជាស្ត្រីបច្ចុប្បន្នក៏ចេញរកប្រាក់ខាងក្រៅដូចបុរសក៏ដោយ។ មូលហេតុនេះហើយទើបភាពហត់នឿយទាំងនោះបានបង្កទៅជាជំលោះជាញឹកញាប់ ដែលគេតែងតែប្រទះឃើញនៅក្នុងជីវិតប្តីប្រពន្ធ ដូច្នេះហើយប្តីក៏ត្រូវមានភារះកិច្ចជួយមើលថែកូនជំនួសអោយប្រពន្ធ រឺ ជួយធ្វើកិច្ចការផ្ទះដើម្បីសំរាលបន្ទុកដល់ប្រពន្ធផងដែរ។

A3

៣.ស្ត្រេសពីការងារប្រចាំថ្ងៃ

នៅពេលដែលប្តី និង ប្រពន្ធធ្វើការងារនៅខាងក្រៅគឺរមែងទទួលរងនូវសំពាធ ឬ ស្ត្រេស ដែលធ្វើពួកគេមិនសូវមានភាពអត់ធ្មត់ប្រសិនបើដៃគូធ្វើរឿងអ្វីមួយខុសរឺនិយាយអ្វីមួយប៉ះពាល់ដល់អារម្មណ៍។ បញ្ហានេះហើយដែលអាចបង្កអោយមានជំលោះភ្លាមៗ ដូចនេះប្តី និង ប្រពន្ធគ្រប់រូបគួរតែត្រៀមបើកចិត្តអោយទូលាយ រៀបរាប់ពីបញ្ហាដែលខ្លួនជួបប្រទះ និង ជជែកកំសាន្តអោយបាត់កង្វល់ក្នុងចិត្តជាដើម។

A Young Businessman Looking Frustrated At The Office


៤.រវល់មិនមានពេលគ្រប់គ្រាន់

កាលដែលរវល់ពេកនឹងធ្វើអោយដៃគូជាប្តីរឺប្រពន្ធមានអារម្មណ៍ថាឃ្លាតឆ្ងាញពីគ្នា ដូចនេះអ្នកគួរតែចំណាយពេលវេលាខ្លះសំរាប់គ្រួសារ ហើយវាក៏ដូចជាការលំហែរអារម្មណ៍របស់អ្នកពីការស្ត្រេស និង ហត់នឿយពីការងារផងដែរ។ គួរអោយដឹងដែរថា ភាគច្រើនគេអង្កេតឃើញថាស្រ្តីមេផ្ទះធ្វើការងារផ្ទះស្ទើរ១២ម៉ោងក្នុងមួយថ្ងៃឯណោះ ដូចនេះហើយវិធីដែលល្អនោះ គឺស្វាមីគួរតែជួយសំរាលបន្ទុករបស់ប្រពន្ធខ្លះផងដែរ ដើម្បីអោយប្រពន្ធមានពេលគ្រប់គ្រាន់ក្នុងការចំណាយពេលជុំគ្នាជាមួយគ្រួសារ។

A5

៥.ទំនាក់ទំនងមិនចុះសម្រុង

បញ្ហាការមិនចុះសម្រុងនឹងគ្នា គឺជាកត្តាដ៏ធំមួយដែលជំរុញអោយប្តីរឺប្រពន្ធមានគំនិតអវិជ្ជមានលើគ្នា ណាយចិត្ត និង គុំគួនជាដើម ដែលជាហេតុធ្វើអោយមានជំលោះរហូតដល់លែងលះគ្នា។ ដូចនេះហើយប្រសិនបើបញ្ហានេះកើតឡើងក្នុងគ្រួសារ អ្នកគួរតែព្យាយាមស្វែងយល់ពីគ្នាដើម្បីរកចំនុចវិជ្ជមានរបស់គ្នាទៅវិញទៅមកនិងចាប់ផ្តើមបង្កើនភាពជិតស្និទ្ធឡើងវិញ។

A6

៦.បញ្ហាទំលាប់អាក្រក់

ការរស់នៅជាមួយគ្នារាល់ថ្ងៃធ្វើអោយម្នាក់ៗអង្កេតឃើញទំលាប់អាក្រក់របស់គ្នាទៅវិញទៅមក ជាពិសេសគឺខាងបុរស ឧទាហរណ៍ដូចជាការចោលសំរាមមិនមានរបៀប មិនសំអាតផ្ទះ ឬ មិនបោកគក់សំលៀកបំពាក់ជាដើម។ ហើយភាគច្រើនការងារផ្ទះគឺពឹងផ្អែកលើប្រពន្ធទាំងស្រុង ដូចនេះអ្នកគួរតែបើកចិត្តប្រាប់ពីទំលាប់អាក្រក់របស់គេដើម្បីអោយភាគីម្ខាងទៀតកែទម្លាប់នោះចេញ ជៀសជាងការរអ៊ូរទាំ និង រិះគន់ ដែលអាចនាំអោយកើតជម្លោះពាក្យសម្តីកាន់តែខ្លាំងឡើង៕

A7

 

ប្រភព ៖ បរទេស