វិធីសាស្ត្រងាយៗ ដែលអាចជួយអោយប្រអប់ដៃរបស់អ្នកទន់ស្រឡូនបាន!

ដៃរបស់មនុស្សគ្រប់គ្នាគឺមានការរវល់ពេញមួយថ្ងៃ ហើយបរិមាណការងារដែលដៃរបស់អ្នកបានបំពេញនឹងធ្វើអោ យវាប្រែទៅជាក្រៀមស្វិត គ្មានសំណើម ម្រាមដៃរីកធំ ជ្រាវជ្រួញ និង ស្បែកដៃពណ៌ស្រអាប់ផងដែរ។ ហើយប្រសិនបើអ្នកនៅតែបណ្តោយបែបនេះវានឹងមានលទ្ធិផលអាក្រក់ទៅៗ។ ដូច្នេះថ្ងៃនេះយើងមានវិធីសាស្រ្តងាយៗទាំង ៧ យ៉ាងមកណែនាំដើម្បីជួយអោយស្បែកដៃរបស់អ្នកភ្លឺថ្លា និង ស្រឡូនជាងមុន។

A1

១.ការលាបប្រេងអាល់ម៉ុន

វត្តមាននៃជាតិសំណើមគឺជាអ្វីដែលជួយឱ្យដៃរបស់អ្នកទន់ ដូចគ្នានេះដែរប្រេងអាល់ម៉ុនគឺមានផ្ទុកទៅដោយសារធាតុអាស៊ីតខ្លាញ់ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យដៃរបស់អ្នកមានសំណើម និង មានសុខភាពល្អ។ ដោយអ្នកគ្រាន់តែម៉ាស្សាប្រេងអាល់ម៉ុនថ្នមៗនៅលើស្បែកដៃរបស់អ្នកមុនពេលចូលគេងជារៀងរាល់យប់ នោះអ្នកនឹងទទួលបានដៃស្រឡូន និង អាចកម្ចាត់ស្បែកក្រើមចោល។

A2

២.ទឹកឃ្មុំ

ទឹកឃ្មុំមានសមាសធាតុប្រឆាំងមេរោគដែលជួយសម្អាតដៃរបស់អ្នកបានស្អាតល្អ។ ហេតុនេះហើយ អ្នកអាចប្រើទឹកឃ្មុំ ម្ដងក្នុងមួយសប្ដាហ៍ ដោយលាបថ្នមៗលើដៃ និង ទុកចោលរយៈពេល៥ទៅ១០នាទី រួចលាងជម្រះនឹងទឹកក្ដៅឧណ្ណៗចេញគឺជាការស្រេច ហើយការធ្វើបែបនេះនឹងជួយឲ្យស្បែកដៃរបស់អ្នកទន់ និង មានសភាពស្រស់ស្អាត។

A3

៣.ការស្ក្រាប់ដៃជាមួយស្ករ

ស្ករដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ចាត់ភាពស្ងួតក្រើមនៅលើស្បែកដៃរបស់អ្នកយ៉ាងមានប្រសិទ្ធិភាព។ ដូចនេះអ្នកគ្រាន់តែលាយស្ករ និង ដាក់ក្រូចឆ្មា ឬ ប្រេងដូងតាមបរិមាណល្មមចូលក្នុងចានតូចមួយ រួចលាយបញ្ចូលគ្នាអោយសប់ល្អ និង យកល្បាយនោះមកម៉ាស្សាថ្នមៗទុក ១៥នាទីលើដៃអ្នក សឹមលាងជម្រះជាមួយទឹកស្អាតចេញ នោះអ្នកនឹងទទួលបានស្បែកដៃដែលទន់រលោង និង ស្រឡូនស្អាត។

A4

៤.ឧស្សាហ៍លាងដៃ


ការលាងដៃជាញឹកញាប់គឺមិនត្រឹមតែជួយឲ្យដៃរបស់អ្នកស្អាតប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយបង្កាអ្នកពីមេរោគបង្កជំងឺផ្សេងៗផងដែរ ហើយអ្នកគប្បីលាងដៃជាមួយទឹកក្ដៅឧណ្ឌៗជាជាងទឹកក្ដៅ ឬ ទឹកត្រជាក់ពេក ដែលវាអាចនាំឲ្យខូចស្បែកទៅវិញ។

A5

៥.លាប vaseline

vaseline គឺមានផ្ទុកទៅដោយសារធាតុជាច្រើន ដែលអាចជួយថែទាំដៃរបស់អ្នកអោយមានសុខភាពល្អបាន។ ដូចនេះអ្នកគួរតែលាបជែល Vaselin លើដៃរបស់អ្នកហើយទុកចោលមួយយប់ និង ប្រើវិធីនេះជារៀងរាល់ពេលយប់មុនពេលចូលគេងដើម្បីទទួលបានដៃស្រឡូនស្អាត។

A6

៦.ការលាបឡេការពារកម្តៅថ្ងៃ

ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃគឺអាចការពារ និង ជួយកាត់បន្ថយភាពចាស់នៃស្បែកដៃរបស់អ្នកបានមួយកម្រិតផងដែរ។ ហេតុនេះមុននឹងចេញទៅក្រៅសូមកុំភ្លេចលាបជាមួយឡេការពារកម្តៅថ្ងៃជាមួយកំរិត SPF 50+ ដែលអាចជួយការពារស្បែករបស់អ្នកពីភាពខ្មៅស្រអាប់បានយ៉ាងមានប្រសិទ្ធភាព។

A7

៧.ស៊ុតលឿង

ស៊ុតពណ៌លឿងគឺសំបូរទៅដោយជាតិ lecithin ដែលជួយធ្វើអោយស្បែកស និង មានសុខភាពល្អ។ ដូច្នេះអ្នកគ្រាន់តែយកស៊ុត១គ្រាប់ បន្ទាប់មកស្រង់វាយកតែផ្នែកពណ៌លឿង។ រួចយកស៊ុតលឿងនោះមកលាបនៅលើស្បែកដៃរបស់អ្នកទុកចោល ១៥ ទៅ ២០នាទី និង ប្រើវិធីនេះ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបានដៃដែលសភ្លឺរលោង និង មានសំណើម៕

A8

ប្រភព ៖ បរទេស