វិធីលាងសម្អាតវត្ថុប្រើប្រាស់ប្រចាំថ្ងៃឲ្យស្អាតដូចថ្មីដោយប្រើអំបិល

អំបិលពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នារគ្រប់សម័យកាល ព្រោះអំបិលអាចឲ្យមនុស្សយកទៅប្រើប្រាស់បានយ៉ាងច្រើនមុខងារដូចជា ការចម្អិលម្ហូប បង្ហែម ជ្រលក់គ្រឿងម្ជូរជាដើម។

ហើយពេលនេះផងដែរ ខ្ញុំសូមនាំយកសារៈសំខាន់មួយទៀតរបស់អំបិលដែលឲ្យអ្នកទាំងអស់គ្នាដឹង ហើយនឹងអាចយកទៅប្រើប្រាស់ជាចំណេះដឹងបន្ថែមបាន ដើម្បីប្រើសម្អាតនូវរបស់ប្រចាំថ្ងៃដៃគគ្រិចឲ្យស្អាតល្អដូចថ្មី។

ការលាងសម្អាតស្នាមឆេះនៅខាងក្នុងខ្ទះដែកអ៊ីណុក

1

វិធីធ្វើ

ដំបូងឡើយយើងចាក់ទឹកចូលក្នុងខ្ទះ ឲ្យពេញផុតន្លែងដែលឆេះ ហើយយកដាក់ខ្ទះនោះទៅដាក់នៅលើចង្ក្រាន្តហើយនាំទឹកឱ្យពុះ នៅពេលដែលទឹកចាប់ផ្តើមពុះ យើងបន្ថែមអំបិលចូលពីរបីស្លាបព្រាបាយហើយបិទភ្លើងវិញ រួចទុកចោលពីរបីម៉ោង បន្ទាប់មកយកទឹកចេញពីខ្ទះ បន្ទាប់មកទៀតតយើងជូតខ្ទះជាមួយអេប៉ុងដែលមិនមានជាតិកាត់រួចលាងសម្អាតវាជាមួយទឹកជាការស្រេច។

ការលាងសម្អាតប្រអប់ជ័រប្រលាក់ជាប់ស្អិតដោយប្រើអំបិល

2

ជាដំបូងយើងយកប្រអប់ដាក់បាយដែលកខ្វក់មកហើយដាក់ទឹកក្តៅ ទឹកខ្មេះនិងអំបិលចូលក្នុងនោះ រួចបិទគំរបហើយក្រឡុកមួយសន្ទុះ បន្ទាប់មកចាក់ទឹកចេញរួចលាងសម្អាតជាមួយទឹកជាការស្រេច។

ការលាងសម្អាតឆ្នាំងអ៊ុតដែលឆេះខ្លោចដោយប្រើអំបិល


3

ចាប់ផ្តើមដំបូងយើងយកកន្សែងហើយដាក់អំបិលមួយស្លាបព្រាកាហ្វេលើវាកន្សែងនោះ បន្ទាប់មកយើងយកឆ្នាំងអ៊ុតដែលមានកំដៅបាតតិចៗរួច យកកន្សែងដែលមានអំបិលនោះរុំឆ្នាំងអ៊ុតមួយសន្ទុះបន្ទាប់មកទៀតយើងជូតបាតឆ្នាំងអ៊ុតដែលឆេះខ្លោចនោះដោយប្រើក្រណាត់សើមស្អាតជាការស្រេចតែម្តង។

ការសម្អាតស្នាមប្រលាក់លើសម្លៀកបំពាក់ដោយប្រើអំបិល

4

យកអំបិល ២ ស្លាបព្រាបាយលាយវាជាមួយទឹក ១ លីត្រ រួចដាក់សំលៀកបំពាក់របស់យើងចូលទៅក្នុងទឹកអំបិលនោះហើយទុកត្រាំរយៈពេល ១-២ ម៉ោងបន្ទាប់មកចាំយើងបោកសម្លៀកបំពាក់របស់អ្នកដូចធម្មតា នោះសម្លៀកបំពាក់យើងនឹងស្អាតតែម្តង។

ការសម្អាតភាពកខ្វក់នៅក្នុងកែវ

5

យើងយកអំបិលធម្មតាចាក់វាចូលក្នុងពែងដែលកខ្វក់រួចចាក់ទឹកខ្លះចូលក្នុងពែងនោះបន្ទាប់មកយកកណាត់ឬអេប៉ុងមកជូតបាតពែងបន្ទាប់មកលាងវាចេញជាមួយទឹកជាការស្រេច។

អរគុណសម្រាប់ការអានរបស់ប្រិយមិត្តទាំងអស់គ្នា

ប្រែសម្រួលអត្ថបទ៖ Mss Soma / ប្រភព៖ Bright side