តើការតុបតែងមុខអាចប៉ះពាល់ដល់ស្បែកមុខរបស់យើងយ៉ាងដូចម្តេចខ្លះ?

ការតុបតែងមុខគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ ជាពិសេសគឺមនុស្សស្រីតែម្តង ព្រោះមនុស្សស្រីចូលចិត្តភាពស្រស់ស្អាត រហូតដល់មានមនុស្សមួយចំនួនមិនចេញក្រៅឡើយបើមិនបានផាត់មុខ។

ហើយពេលនេះផលដែរ KnongSrok TV សូមនាំយកនូវផលប៉ះពាល់មួយចំនួនទាក់ទងជាមួយនឹងការផាត់មុខឬតុបតែងមុខចែកជូនប្រិយមិត្តទាំងអស់គ្នាយល់ដឹងបន្ថែម ដើម្បីងាយស្រួលក្នុងការថែទាំស្បែកមុខ។

ភាពដែលអាចនាំឲ្យប៉ះពាល់ដល់ស្បែកមុខរបស់អ្នក

ការតុបតែងមុខអាចធ្វើឱ្យស្ទះរន្ធញើសរបស់អ្នក

១

អ្នកគួរតែលាងសម្អាកមុខរបស់អ្នករាល់យប់មុខពេកសម្រាកប្រសិនបើអ្នកមានការផាត់មុខដោយមិនទាន់បានលាងសម្អាតមុខពេលគេង។ ប្រសិនបើអ្នកមិនបានសម្អាតវាឲ្យស្អាតជាមុនទេ នោះឱកាសដែលអ្នកអាចមានរន្ធញើសស្ទះគឺមានច្រើន ហើយថែមទាំងអាចបណ្ដាលឲ្យផ្ទៃមុខរបស់អ្នកកើតមុនទៀតផង មិនត្រឹមតែប៉ុណ្ណោះវាក៏អាចធ្វើឱ្យភ្នែករបស់អ្នករលាកនិងបណ្តាលឱ្យមានដុំពកនៅលើស្បែកដែលនៅជុំវិញភ្នែកផងដែរ ។

អាចធ្វើឲ្យមុខអ្នកចាស់ជាងវ័យ

២

ការមិនលាងមុខនិងការទុកគ្រឿងសម្អាងចោលពេញមួយយប់នៅលើផ្ទៃមុខក៏អាចជួយបង្កើនភាពជ្រីវជ្រួញរបស់អ្នកនិងបណ្តាលឱ្យចាស់មុនអាយុបាន។

ការតុបតែងមុខអាចបណ្តាលឱ្យបែកញើសញឹកញាប់

៣

ការប្រើគ្រឿងសម្អាងជាប្រចាំអ្នកអាចទទួលរកនូវការបែកញើសញឹកញាប់ ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន។ នេះហើយជាមូលហេតុដែលអ្នកជំនាញខាងស្បែកណែនាំមកថា អ្នកដែលមានស្បែកងាយកើតមុនកំណត់ការប្រើប្រាស់គ្រឿងសម្អាងឲ្យបានត្រឹមត្រូវ។

 


ងាយធ្វើឱ្យស្បែករបស់អ្នកស្ងួតឬធ្វើឱ្យវាឡើងប្រេងជាងធម្មតា

៤

ផលិតផលគ្រឿងសម្អាងមួយចំនួនងាយបង្កគ្រោះថ្នាក់ដល់ស្បែកមុខរបស់អ្នកនិងធ្វើឱ្យស្បែកស្ងួតនិងស្បែកមានជាតិខ្លាញ់ ដើម្បីចៀសវាងរឿងទាំងនេះយើងបានរាយនូវចំណុចមួយចំនួនដែលអ្នកអាចធ្វើដើម្បីប្រាកដថាអ្នកកំពុងកាត់បន្ថយការខូចខាតស្បែកដែលបណ្តាលមកពីការតុបតែងមុខ។

 

វិធីដែលជួយឲ្យអ្នកមានភាគរយច្រើនគេចពីការខូចស្បែកមុខ

ការស្អាតជក់ផាត់មុខរបស់អ្នក

៤១

កុំភ្លេចសម្អាតជក់និងអេប៉ុងផាត់មុខរបស់អ្នក ហើយអ្នកត្រូវលាងសម្អាតវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍  ព្រោះបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់កោសិកាស្បែកនិងញើសដែលងាប់របស់អ្នក អាចកើតឡើងមកពីជក់ផាត់មុខរបស់អ្នក ដូច្នេះអ្នកត្រូវតែស្អាតវាឲ្យស្អាតល្អដើម្បីអាចសម្លាប់បាក់តេរីបាន។

ការប្រើប្រាស់គ្រឿងសម្អាងរួមគ្នា

៤២

ហេតុផលដូចគ្នាដែលបាក់តេរីរីកលូតលាស់លើការតុបតែងផ្ទាល់ខ្លួនរបស់អ្នកអ្នកគួរតែចៀសវាងចែករំលែកវាជាមួយអ្នកផ្សេងឬប្រើរបស់ទាំងនោះរួមគ្នា។

ប្រែសម្រួលអត្ថបទ៖ Mss Soma  / ប្រភព៖ Bright side