ក្តៅៗមុននេះតារាចម្រៀងស្រីស្អាតពូកែញិកញ៉ក់និងក្រមិចក្រមើម ទេព បូព្រឹក្ស បានបង្ហោះនូវរូបថតបីសន្លឹក ដែលបង្ហាញពីសម្លៀកបំពាក់មួយឈុត ដែលមើលទៅពិតជាប្លែកភ្នែកហើយទាន់សម័យខ្លាំងមែនទែន។
ក្នុងនោះផងដែរ កញ្ញា ទេព បូព្រឹក្ស ក៏បានភ្ជាប់មកជាមួយនូវCaption សរសេរថា
"🔥look at me I’m a bad girl
If I have a wand …🔥 🏳️🌈😘
ថតរូបដោយប្អូនបង្កើត🤣 Sim Tepnimith
#dragqueen"
បញ្ជាក់ផងដែរថា ការតុបតែងខ្លួននិងម៉ូតសម្លៀកបំពាក់របស់កញ្ញា ទេព បូព្រឹក្ស ពីការបង្ហោះមួយទៅការបង្ហោះមួយ គឺពិតជាមានភាពប្លែកខុសគ្នាខ្លាំងមែនទែន ឬ អាចនិយាយមានថា កញ្ញា មានគំនិតក្នុងការឆ្នៃប្រឌិតខ្ពស់ដែលមិនបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនសាំជាមួយនឹងការតែខ្លួនដដែលៗ៕
អត្ថបទដោយ៖ ស្លាបប៉ាកកាមាស