តោះមកដឹងពី ៣គន្លឹះ ដើម្បីនិពន្ធរឿងខ្មោច

តោះមកដឹងពី ៣គន្លឹះ ដើម្បីនិពន្ធរឿងខ្មោច ដូចខាងក្រោមនេះ។

គន្លឹះទី១

មានគំនិតថ្មីបង្កើតបានជាសាច់រឿងថ្មី

សាច់រឿងគឺសំខាន់បំផុត សម្រាប់ការតែងរឿង មិនថាប្រភេទរឿងខ្មោច ឬរឿងប្រភេទណាឡើយ។ ហេតុដូច្នោះហើយ អ្នកនិពន្ធអាចឈរជើងលើវិស័យអំណានបានយូរឬអត់គឺពឹងលើសាច់រឿងនេះឯង។ ដូចពាក្យមួយនិយាយថា “ការដែលមានរបស់ថ្មីៗជានិច្ច ជាគ្រឿងបណ្តុះចិត្តមិនឱ្យឆាប់ធុញទ្រាន់ឡើយ” នាមខ្ញុំជាអ្នកនិពន្ធមួយរូប សូមជូនគំនិតដល់អ្នកសរសេរជំនាន់ថ្មី ត្រូវចេះបង្កើតសាច់រឿងថ្មីជារបស់ខ្លួន កុំចម្លងគំនិតអ្នកដទៃដើម្បីភាពល្បីល្បាញ មិនបានធ្វើឱ្យអ្នកល្អទៅថ្ងៃមុខទេ។

Photo_2021 08 22_17 06 39

គន្លឹះទី២

ចេះសរសេរបន្លាចអ្នកអានតាមរយៈតួអក្សរ

ត្រង់ចំណុចទី២នេះ ខ្ញុំបាទចង់និយាយដល់ការនិពន្ធ មានដូចជាការរៀបរាប់ពីសាច់រឿងទាំងមូលប្រាប់អ្នកអាន សិល្បៈក្នុងការប្រើប្រាស់សម្តីសំដៅតួនៅក្នុងរឿងដោយរៀបរាប់យ៉ាងណា ឱ្យអ្នកអានទទួលអារម្មណ៍ដូចបានឃើញផ្ទាល់ភ្នែកនូវរូបភាពដ៏គួរឱ្យខ្លាចយ៉ាងតក់ស្លុតជាដើម។ លើសពីនេះជាអ្នកនិពន្ធរឿងខ្មោច យើងមិនអាចសរសេរនូវការរៀបរាប់ខ្វះខាតនូវការបញ្ចេញបញ្ចូលបានទេ បើខ្វះខាតក្នុងការរៀបរាប់ជាក់លាក់ពេក នាំឱ្យរឿងនោះមិនអាចធ្វើឱ្យអ្នកអានជក់ចិត្តដិតអារម្មណ៍ដែរ។


បន្ថែមពីលើនេះ ជាអ្នកនិពន្ធរឿងប្រភេទរឿងខ្មោច #ត្រូវតែពូកែសិក្សាពីជំនឿ មន្តអាគមនិងរឿងអរូបជាច្រើនទៀតដែលអ្នកគួរតែដឹងជាចាំបាច់ ទើបអ្នកអាចសរសេរបន្លាចអ្នកអានឱ្យខ្លាចបាន។

Photo_2021 08 21_23 02 08

គន្លឹះទី៣

ដកស្រង់ចេញពីហេតុការណ៍ពិត បូករួមនឹងការប្រឌិតបន្ថែម

H08 Font1

ជាការពិតណាស់ #ការនិពន្ធរឿងខ្មោច បើយើងអាចនិពន្ធចេញពីរឿងពិតបាន បូករួមនឹងការប្រឌិតបន្ថែមទៀត វាកាន់តែពិសេសលើសលប់ណាស់ ការនិពន្ធនោះកាន់តែគួរឱ្យចាប់អារម្មណ៍។ អ្នកប្រហែលជានឹងទទួលបានភាពជោគជ័យច្រើនជាក់ជាមិនខានទេពីសំណាក់អ្នកអានជិតឆ្ងាយ៕

អត្ថបទ៖ អ្នកនិពន្ធជូន