តើអ្នកដឹងទេថា មុខងារសំខាន់បំផុតរបស់សួតគឺជាអ្វី?
សួតមានទីតាំងស្ថិតនៅក្នុងទ្រូងផ្នែកខាងក្រោយឆ្អឹងជំនីនៅផ្នែកម្ខាងនៃបេះដូង និងមានមុខងារសំខាន់បំផុតក្នុងការស្រូបយកអុកស៊ីសែនពីបរិយាកាស ហើយបញ្ជូនចូលទៅក្នុងចរន្តឈាមនៃរាងកាយទាំងមូល។
គន្លឹះថែរក្សាសុខភាពសួតឲ្យបានល្អ
ហាមជក់បារី៖ មិនថាអ្នកជក់បារី ឬអ្នកដែលស្រូបផ្សែងបារីនោះទេ គឺអាចនាំឱ្យកើតមហារីកសួត រលាកទងសួតរ៉ាំរ៉ៃ និងរលាកស្រោមខួរ។ ការជក់បារីនាំឱ្យផ្លូវដង្ហើមរួមតូច ដែលវានឹងបណ្តាលឲ្យរលាកសួត និងបំផ្លាញជាលិកាបាន ហេតុនេះចូរកុំជក់បារី ដើម្បីគ្រួសាររបស់អ្នក។
ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណបែបអេរ៉ូបិចមិនត្រឹមតែជួយបង្កើនសមត្ថភាពសួតប៉ុណ្ណោះទេ វាក៏អាចរក្សារាងរបស់អ្នកបាន និងជាពិសេសគឺអាចការពារជំងឺផ្សេងៗដែលអាចប៉ះពាល់ដល់សួត។
ការពារខ្លួនពីការឆ្លងមេរោគ៖ វិធីដើម្បីការពារការរីករាលដាលនៃការឆ្លងមេរោគផ្លូវដង្ហើមរួមមានលាងដៃឲ្យបានស្អាត ជៀសវាងពីកន្លែងដែលមានមនុស្សច្រើនជាពិសេសនៅរដូវកាលមានជំងឺផ្តាសាយ និង ចាក់ថ្នាំបង្ការជំងឺផ្តាសាយនិងជំងឺរលាកសួត។
ពិនិត្យសុខភាព៖ ការត្រួតពិនិត្យសុខភាពជាប្រចាំពិតជាមានសារៈសំខាន់ណាស់ បើទោះបីអ្នកមានអារម្មណ៍ថាមិនឈឺអ្វីក៏ដោយក៏អាចជួយឲ្យរកឃើញបញ្ហានៅដំណាក់កាលដំបូង ប្រសិនបើក្នុងករណីអ្នកមានជំងឺណាមួយដោយពុំដឹងខ្លួន ឬជំងឺដែលមិនងាយនឹងចេញរោគសញ្ញា ដើម្បីងាយស្រួលព្យាបាលឲ្យទាន់ពេលវេលា។
ជៀសវាងការប៉ះពាល់ជាមួយថ្នាំបំពុល ឬសារធាតុគីមីផ្សេងៗ៖ សារធាតុគីមីដែលប្រើក្នុងសួនច្បារ ឬផ្ទះអាចបំផ្លាញសួតរបស់អ្នកបាន។ ហេតុនេះអ្នកត្រូវពាក់ម៉ាស ប្រសិនបើប្រើសារធាតុគីមីដែលមានកម្រិតខ្លាំង។
បរិយាកាសក្នុងផ្ទះ៖ ផ្ទះរបស់អ្នកត្រូវតែធ្វើយ៉ាងណាឲ្យមានខ្យល់ចេញចូលបានល្អ និងសម្អាតបរិវេនផ្ទះឲ្យបានស្អាត ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ។
សួតមានមុខងារសំខាន់ៗដូចជា៖
តុល្យភាព pH៖ កាបូនឌីអុកស៊ីតច្រើនពេកអាចបណ្តាលឱ្យរាងកាយក្លាយទៅជាអាស៊ីត។ ប្រសិនបើសួតរកឃើញការកើនឡើងជាតិអាស៊ីត នោះវានឹងបង្កើនអត្រាខ្យល់ចេញចូលដើម្បីបណ្តេញចេញនូវឧស្ម័នដែលមិនចង់បាន។
ច្រោះ៖ សួតមានតួនាទីច្រោះកំណកឈាមតូចៗ ហើយពួកវាក៏អាចកំចាត់ពពុះខ្យល់តូចៗដែលគេហៅថាស្ទះខ្យល់ប្រសិនបើវាកើតមានឡើង។
ការពារ៖ សួតអាចដើរតួជាឧបករណ៍ការពារបញ្ហា shock សម្រាប់បេះដូងនៅពេលមានការប៉ះទង្គិចណាមួយ។
ការការពារពីការឆ្លងមេរោគ៖ ភ្នាសមួយចំនួននៅក្នុងសួតបញ្ចេញសារធាតុ immunoglobulin A ដើម្បីការពារសួតពីការឆ្លងមេរោគមួយចំនួន។
ការបោសសំអាត Mucociliary៖ ទឹករំអិលដែលមាននៅលើផ្លូវដង្ហើមអាចចាប់យកភាគល្អិត ធូលី និងបាក់តេរី ហើយរោមតូចៗដែលគេស្គាល់ថាជាស៊ីលីយ៉ា វារំកិលភាគល្អិតទាំងនេះឡើងទៅទីតាំងមួយ ដែលធ្វើឲ្យវានឹងក្អកចេញ ឬលេប និងបំផ្លាញដោយប្រព័ន្ធរំលាយអាហារ។
អាងស្តុកឈាម៖ សួតក៏មានមុខងារដឹងថាតើគួរមានឈាមប៉ុន្មាននៅក្នុងស្ថានភាពណាមូយ។ មុខងារនេះអាចមានប្រយោជន៍ ឧទាហរណ៍ថាអំឡុងពេលហាត់ប្រាណ បរិមាណឈាមដែលសួតអាចផ្ទុកគឺអាចប្រែប្រួលពី ៥០០ ទៅ ១០០០ មីលីលីត្រ ហេតុនេះវានឹងធ្វើអន្តរកម្មជាមួយបេះដូង ហើយអាចជួយឱ្យបេះដូងដំណើរការបានកាន់តែមានប្រសិទ្ធភាព។
ប្រភព៖បរទេស