វិធីត្រាំខ្ទឹមស ជាមួយទឹកឃ្មុំ ដើម្បីព្យាបាលជំងឺ ៣មុខ

ការត្រាំខ្ទឹមស និងទឹកឃ្មុំគឺជាឱសថបុរាណមួយប្រភេទដែលត្រូវបានប្រើអស់ជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីព្យាបាលជំងឺផ្តាសាយ ក្អក និងសម្រកទម្ងន់។ ដោយសារតែខ្ទឹម និងទឹកឃ្មុំវាមានលក្ខណៈសម្បត្តិក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងសមាសធាតុធម្មជាតិមួយចំនួនទៀត ដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហាញថាវាផ្តល់អត្ថប្រយោជន៍ល្អដល់រាងកាយ។

Sick Woman Flu Cold_CNNPH

គ្រឿងផ្សំរួមមាន៖

• ខ្ទឹមស ១២កំពឹស

• ទឹកឃ្មុំ ចំនួន ១ពែង

Fermented+Garlic+Honey+Recipe+by+FarmSteady

វិធីធ្វើ៖

• អ្នកគួរជ្រើសរើសកែវ ឬក្រឡណាដែលមានមាត់ធំបន្តិច ដើម្បីងាយស្រួលដាក់ខ្ទឹមចូល

• ចំពោះខ្ទឹមអ្នកអាចដាក់ត្រាំទាំងមូល ឬកិនវាឲ្យម៉ត់បន្តិចក៏បានទៅតាមចំនូលចិត្តរបស់អ្នក

• ដោយជំហានទីមួយ អ្នកត្រូវយកខ្ទឹមមកបកសំបក រួចលាងទឹកសម្អាតឲ្យស្អាត ទើបយកវាទៅត្រាំនៅក្នុងទឹកឃ្មុំ ដែលដាក់នៅក្នុងកែវ ឬក្រឡ មានគំរបបិទជិត ហើយទុករយៈពេល ៣ថ្ងៃ

• បន្ទាប់ពីបាន ៣ថ្ងៃហើយ អ្នកត្រូវចាប់ផ្តើមបើកគំរបឲ្យបានរៀងរាល់ថ្ងៃ ហើយកូរវាបន្តិច ដោយអ្នកត្រូវធ្វើបែបនេះឲ្យបាន ១សប្តាហ៍

• ក្រោយពីបាន ១សប្តាហ៍ហើយអ្នកអាចយកវាមកទទួលទានបានជាមួយនឹងអាហារប្រចំាថ្ងៃ

• ខ្ទឹមនេះអាចទុកញុំាបានរហូតដល់ ១ខែ ហើយប្រសិនបើទឹកឃ្មុំវាឡើងខាប់រឹង អ្នកអាចយកវាដាក់កម្តៅឲ្យរលាយសម្រាប់ទទួលទានបាន។

Four Ways To Use Honey Fermented Garlic. As A Flavour Infusion And Immunity Booster.


ចំពោះអត្ថប្រយោជន៍របស់ខ្ទឹមសទឹកឃ្មុំនេះមានដូចជា៖

១/ ជាឱសថប្រឆាំងមេរោគ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថាសមាសធាតុដែលមាននៅក្នុងខ្ទឹមសអាចប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងប្រឆាំងមេរោគ។ ចំណែកទឹកឃ្មុំក៏មានសមាសធាតុជីវសាស្រ្តដែលមានលក្ខណៈប្រឆាំងនឹងមេរោគ និងប្រឆាំងបាក់តេរីផងដែរ។ នៅពេលពួកវាលាយបញ្ចូលគ្នាខ្ទឹមស និងទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិក្នុងផ្ទះដ៏មានប្រសិទ្ធភាពបង្កើនប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យសុខភាពទូទៅប្រសើរឡើង។

Garlicandhoney

២/ អាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូង

បើទោះបីខ្ទឹមសវាមានសភាពខុសៗគ្នាប៉ុន្តែអត្ថប្រយោជន៍របស់វាគឺត្រូវបានគេចាត់ទុកជាអាហារធម្មជាតិដ៏មានឥទ្ធិពល ដែលអាចជួយថែរក្សាសុខភាពបេះដូងបានល្អ។ ខ្ទឹមសអាចជួយបន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលព្រមទាំងការពារការកកឈាមផងដែរ។ ដូចគ្នានេះដែរទឹកឃ្មុំសំបូរទៅដោយសមាសធាតុម្យ៉ាង ដែលដើរតួជាអ្នកជួយពង្រឹងសុខភាពសរសៃឈាមបេះដូង។

Re Depositphotos_179598828_xl 2015

៣/ ជាឱសថបំបាត់គ្រុនផ្តាសាយ

ដោយសារតែខ្ទឹមសអាចប្រឆាំងទៅនឹងពពួកមេរោគដែលបង្កឲ្យកើតជំងឺផ្តាសាយបាន ហេតុនេះទើបវាអាចព្យាបាលជំងឺមួយនេះបានយ៉ាងមានប្រសិទ្ធភាព។

ក្រៅពីអាចព្យាបាលជំងឺហើយនោះ ខ្ទឹមស ជាមួយទឹកឃ្មុំក៏អាចឲ្យអ្នកស្រក់ទម្ងន់ និងការពារសុខភាពខួរក្បាលបានទៀតផង។

1140 Respiratory Infection Pneumonia

ប្រភព៖បរទេស