ការដែល និង កាលដែល ប្រើបានទាំង២ ប៉ុន្តែ មានអត្ថន័យផ្សេងគ្នា

ថ្ងៃនេះ (ក្នុងស្រុក ធីវី) សូមជូនមេរៀនដ៏សំខាន់សម្រាប់អ្នកនិពន្ធ និងប្រជាពលរដ្ឋខ្មែរ ចៀសវាងប្រើប្រាស់ភាសាខ្មែរ ពុំបានត្រឹមត្រូវព្រោះថា ពាក្យ “ការដែល” និង “កាលដែល” ស្រដៀងគ្នាណាស់ ពេលខ្លះយើងប្រើច្រឡំគ្នា។

B612_20210816_184045_237

“ការដែល” និង “កាលដែល” ប្រើបានទាំង២ ប៉ុន្តែ មានអត្ថន័យផ្សេងគ្នា

១. ការដែល

ប្រើប្រាស់នៅពេលយើងចង់ បង្ហាញប្រាប់អ្វីមួយ ការនិយាយបញ្ជាក់ ឬសរសេរពីកិច្ចការសំខាន់ដែលត្រូវធ្វើ។

ឧ. ការដែរខ្ញុំមកដល់ទីកន្លែងកម្សាន្តមួយនេះ ព្រោះតែខ្ញុំចង់បំបាត់ភាពស្មុគស្មាញដែលមានទាំងប៉ុន្មាននៅក្នុងចិត្ត ហើយសង្ឃឹមថាអ្វីៗនឹងបានប្រសើរឡើងឆាប់ៗ។


២. កាលដែល

ប្រើប្រាស់នៅពេលយើងនិយាយ ឬសរសេរ បញ្ជាក់ពីពេលវេលាមួយដែលយើងធ្លាប់បានឆ្លងកាត់។

IMG_20210824_210534_902

ឧ. កាលដែលមិនទាន់បានស្គាល់អ្នក ខ្ញុំពិតជាមានសេរីភាពខ្លាំងណាស់ ខ្ញុំធ្វើអ្វីៗក៏មិនចាំបាច់ត្រូវការការអនុញ្ញាតពីអ្នកណាឡើយ។

#ភាសាខ្មែរសម្រាប់ការនិពន្ធ

ដោយ៖ ផល្លី និង ជូន