Lucas ៖ "នេះគឺជា Lucas Wong Yuk Hei។ ខ្ញុំសុំទោសដោយស្មោះចំពោះអ្នកដែលត្រូវបានធ្វើឱ្យឈឺចាប់ដោយសារតែកំហុសរបស់ខ្ញុំ។ សូមផ្តល់ឱកាសឱ្យខ្ញុំសុំទោស។ ខ្ញុំពិតជាសុំទោស។ ដូចគ្នានេះផងដែរខ្ញុំសុំទោសដោយស្មោះចំពោះអ្នកគាំទ្ររបស់ខ្ញុំដែលតែងតែគាំទ្រខ្ញុំ និង យកចិត្តទុកដាក់ចំពោះខ្ញុំ។ សុំទោសដែលធ្វើអោយអ្នកទាំងអស់គ្នាខកចិត្ត។"
"កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីអ្វីដែលខ្ញុំបានធ្វើកាលពីអតីតកាល។ ខ្ញុំបានដឹងយ៉ាងច្បាស់ថាកំហុសនិងអាកប្បកិរិយាមិនទទួលខុសត្រូវរបស់ខ្ញុំបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្ញុំដែលតែងតែលើកទឹកចិត្តខ្ញុំនិងគាំទ្រខ្ញុំ មានការខកចិត្ត។ ជាថ្មីម្តងទៀត ខ្ញុំសូមអភ័យទោសដល់អ្នកទាំងអស់គ្នាដែលបានខកចិត្ត និង សន្យាថារឿងនេះនឹងមិនកើតឡើងម្តងទៀត។ ខ្ញុំនឹងបញ្ឈប់សកម្មភាពទាំងអស់ និង ប្រេីពេលវេលានេះមកឆ្លុះបញ្ចាំង។"
"ជាចុងក្រោយខ្ញុំសូមអភ័យទោសដល់សមាជិកទាំងអស់ និង បុគ្គលិកក្រុមហ៊ុន, បុគ្គលិកស្ថានីយទូរទស្សន៏ និង ដៃគូរសហការទាំងអស់ សម្រាប់ការបង្កឲ្យមានភាពរអាក់រអួលដោយសារទង្វើរបស់ខ្ញុំ៕"
ប្រភព៖ Never Cambodia