ការទទួលទានផ្លែឈើបានច្រើន វាមិនត្រឹមតែជួយផ្តល់វីតាមីន ឬសាធាតុសំខាន់យ៉ាងច្រើនដែលល្អដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទំាងជួយដល់ស្បែក ធ្វើឲ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតទៀតផង។
ហេតុនេះហើយទើបមានការណែនាំ តែងតែជម្រុញឲ្យមនុស្សគ្រប់រូបទទួលទានផ្លែឈើឲ្យបានច្រើន ជាពិសេសសម្រាប់អ្នកដែលស្រលាញ់ស្បែក ចង់ស្អាតចេញពីខាងក្នុង ឬស្អាតបែបធម្មជាតិ ដោយមិនចង់ប្រើប្រាស់ផលិតផលថែរក្សាសម្រស់។
១/ ផ្លែព្រូន
អ្នកអាចទទួលបានអត្ថប្រយោជន៍ពីផ្លែនេះបានដោយទី១អ្នកយកទឹកផ្លែព្រូនមកលាបលើស្បែករបស់អ្នកហើយលាងជម្រះចេញបន្ទាប់ពីបាន ១០ នាទី។
ជម្រើសទី២ អ្នកត្រូវលាយទឹកផ្លែព្រូន ទឹកក្រូចឆ្មា និងទឹកផ្កាកុលាប ចំនួន ១ ស្លាបព្រាកាហ្វេស្មើរគ្នា រួចលាបវាលើស្បែករបស់អ្នក។ បន្ទាប់ពី ១០ នាទីហើយអ្នកអាចលាងសម្អាតចេញ។
២/ ផ្លែម្នាស់
ចំពោះផ្លែម្នាស់អ្នកអាចទទួលទានវាបានទាំងពេលព្រឹក ឬពេលល្ងាចជាអាហារសម្រន់ ចំនួនមួយកូនចានតូចល្មម។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានវា អ្នកក៏អាចយកទឹកម្នាស់ លាយជាមួយទឹកដោះគោះ ហើយលាបវានៅលើស្បែក ដោយទុករយៈពេល ១០នាទីលាងទឹកចេញជាការស្រេច។
៣/ ត្រសក់ផ្អែម
ត្រសក់ផ្អែមមានលក់ច្រើនណាស់សព្វថ្ងៃនេះជាពិសេសគឺនៅតាមផ្សារទំនើប។ ជាការពិតណាស់ត្រសក់ផ្អែមមានផ្ទុកនូវវីតាមីន សារធាតុរ៉ែសំខាន់ៗ និងជាតិកាកសរសៃ ដែលវាអាចជួយដល់ស្បែក និងសុខភាពរាងកាយរបស់អ្នកទៀតផង។
៤/ ផ្លែឈើរី
ដើម្បីទទួលបានប្រសិទ្ធភាព អ្នកគួរទទួលទានផ្លែឈើរីនៅពេលព្រឹក និងពេលល្ងាច ដោយអ្នកអាចលាយជាមួយសាឡាត់ ឬលាយជាមួយយ៉ាអ៊ួក៏បាន។
៥/ ផ្លែភិច ឬផ្លែប៉ែស
ផ្លែប៉ែសមានសមត្ថភាពជួយការពារស្បែកឲ្យមានសុខភាពល្អ ដូចនេះវាត្រូវបានគេណែនាំឲ្យញុាំនៅពេលព្រឹក ដោយធ្វើវាទៅវាភេសជ្ជៈក៏បាន ឬញុាំស្រស់តែម្តងក៏បាន។ ហើយអ្វីដែលពិសេសនោះ អ្នកក៏អាចចិតវាជាបន្ទះស្តើងៗ ហើយយកទៅបិតនៅលើស្បែកមុខ រួចទុក ១០នាទី ទើបលាងសម្អាតចេញ។
៦/ ផ្លែទំពាំងបាយជូរ
គ្រប់ប្រភេទទំពាំងបាយជូរទំាងអស់មិនថាពណ៌ខៀវ ឬក្រហមនោះទេ វាសុទ្ធសឹងតែផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ សម្រាប់ស្បែក ជួយការពារស្បែកពីជំងឺមហារីក និងជាពិសេសការពារស្បែកពីការបំផ្លាញដោយកំដៅព្រះអាទិត្យ។
ចំពោះវិធីញាុំ អ្នកអាចញុាំនៅពេលព្រឹក ឬយកវាទៅកិន ដើម្បីលាបនៅលើស្បែកមុខ រួចហើយលាងជាមួយនឹងទឹកត្រជាក់ បន្ទាប់ពីបាន១០នាទីជាការស្រេច។
៧/ ផ្លែគីវី
គីវីមានលក្ខណៈពិសេសជាងផ្លែផ្សេងបន្តិចត្រង់ថាវាក្រៅពីជួយថែរក្សាស្បែកហើយនោះ វាក៏ជួយការពារស្បែករបស់អ្នកពីភាពជ្រាវជ្រួញ និងក្មេងជាងវ័យ។ ចំពោះរបៀបទទួលទានគឺមានច្រើនយ៉ាងណាស់ អ្នកអាចញុាំវាតែមួយមុខ ឬយកវាទៅក្រឡុកលាយជាមួយទំពាំងបាយជូរ និងស្ពៃខ្មៅ សម្រាប់អាហារពេលព្រឹក។ ម្យ៉ាងវិញទៀតអ្នកក៏អាចយកគីវីក្រឡុកលាយជាមួយទឹកឃ្មុំបន្តិច ដើម្បីទទួលបានរស់ជាតិឆ្ងាញ់ផងដែរ។
៨/ ផ្លែស្ត្របឺរី
របៀបញុាំផ្លែស្រ្តបឺរីគឺងាយណាស់ អ្នកអាចញុាំវាបានគ្រប់ពេល ដោយលាយជាមួយសាឡាត់ ឬក្រឡុកជាការស្រេច។ អ្វីដែលពិសេសនោះគឺអ្នកអាចយកវាទៅកិន ដើម្បីលាបនៅលើស្បែក រួចហើយទុករយៈពេល ១០នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច។
៩/ ផ្លែប៉ោម ចេក និងផ្លែទទឹម
ផ្លែទាំងបីប្រភេទនេះគឺមិនខុសអ្វីជាមួយនឹងផ្លែឈើខាងលើនោះទេ ពួកវាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែពិសេសៗជាច្រើន ដែលមានសមត្ថភាពការពារស្បែកឲ្យមានសុខភាពល្អ និងភ្លឺថ្លាស្អាតតាមបែបធម្មជាតិ។
១០/ ផ្លែល្ហុង ស្វាយ ក្រូច ប័រ និងផ្លែឪឡឹក
ផ្លែឈើទំាង៥មុខនេះក៏ចូលរួមចំណែកដ៏សំខាន់ដល់សុខភាពស្បែករបស់អ្នក ដោយវានឹងជួយផ្តល់វីតាមីនគ្រប់គ្រាន់ដល់ស្បែក ជាពិសេសអ្នកដែលមានបញ្ហាស្បែកខ្សោយ ស្បែកមុខជ្រួញ ស្បែកខូច និងស្បែកមុខមុន ឬស្បែកខ្លាញ់។
ប្រភព៖បរទេស