ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាមានការកក្រើកមែនទែនទាក់ទងជាមួយនឹងព័ត៌មានកញ្ញា ដួង ម៉ានិច្ច និង ថៃ អជាតិបុត្រ ដែលស្លៀកពាក់សម្លៀកបំពាក់កូនកម្លោះកូនក្រមុំនៅក្នុងផ្ទះសំអាងការមួយកន្លែង។
តើស្នេហាខុសវ័យរវាងតារាសម្តែងសិ.ចស៊ីនិងតារាចម្រៀងវ័យក្មេងរូបនេះកំពុងតែដើរទៅរកផ្លូវមង្គលការនាពេលខាងមុខនេះហើយមែនទេ? នេះវានៅតែជាចម្ងល់មិនទាន់មានអ្វីមួយដែលអាចអះអាងបានថាអ្នកទាំងពីរកំពុងតែដឹកដៃគ្នា ដើរផ្លូវរួមគ្នាឡើយ គឺគ្រាន់តែមានរូបថតស្លៀកសម្លៀកបំពាក់កូនកម្លោះកូនក្រមុំតែប៉ុណ្ណោះ មិនទាន់មានរូបថតបញ្ជាក់ថាបានភ្ជាប់ពាក្យឡើយ។
គ្រប់យ៉ាងទាំងអស់គឺនៅតែជាចម្ងល់សម្រាប់អ្នកគាំទ្ររបស់កញ្ញាទាំងអស់គ្នា ដូច្នេះយើងមានតែរងចាំមើលនៅពេលខាងមុនថា រូបថតនេះអ្នកទាំងពីរថតសម្រាប់ដាក់មុខរោងការឬថតម៉ូតសម្លៀកបំពាក់ឲ្យសំអាងការ?
អត្ថបទ៖ ស្លាបប៉ាកកាមាស